ឃុំ Son Duong ការស្រុះចិត្តគំនិតគួរអោយកត់សម្គាល់ក្នុង ការកសាងជនបទថ្មី

  (VOV)_ឃុំ Son Duong ស្រុក Lam Thao ជាឃុំមួយក្នុងចំណោម​ឃុំ​ចំនួន៣ ត្រូវបាន
ខេត្ត Phu Tho (ភាគខាងជើងវៀតណាម) ​ជ្រើសរើសកសាង​រូប​សណ្ឋានជនបទថ្មី។ ក្រោយរយះពេល២ឆ្នាំអនុវត្តមក ឃុំបានសម្រេចបទដ្ឋាន​ចំនួន១៨/១៩ បទដ្ឋានអំពី
ការ កសាងជនបទថ្មី​។ ដើម្បីទទួលបានលទ្ធផលនេះ មុនបង្អស់ គឺត្រូវ​ពង្រីកកម្លាំង
និងបង្កើត បានការស្រុះចិត្តគំនិតក្នុងប្រជាជន។ ​

ឃុំ Son Duong ការស្រុះចិត្តគំនិតគួរអោយកត់សម្គាល់ក្នុង ការកសាងជនបទថ្មី - ảnh 1
ឃុំ Son Duong ការស្រុះចិត្តគំនិតគួរអោយកត់សម្គាល់ក្នុងការកសាងជនបទថ្មី(internet)


          ធ្វើដំណើរទៅឃុំ Son Duong​ សព្វថ្ងៃ បានចាក់បេតុងដ៏ល្អស្អាត។ ​ផ្លូវភូមិ​ប្រវែង​៧គីឡូមែត្រត្រូវបានចាក់បេតុង ផ្លូវច្រកក៏​ចាក់បេតុងបានជាង​៨០%…។ល។ លោក
Mai Viet Thanhជាអ្នកឃុំ Son Duong ១នាក់​បាន​អោយដឹងថា÷

          « ការ​កសាងជនបទថ្មី​ គឺជាគោលនយោបាយ ​របស់​បក្ស​ រដ្ឋ ឆ្លើយតប់បានតាម
ការរង់ចាំ របស់ប្រជាជន​។ មើលជាទូទៅ ខ្ញុំឃើញថា÷​ឃុំ​បានមានការផ្លាស់ប្តូរថ្មីជា
ច្រើន  ចរិតលក្ខណះវប្បធម៌ប្រពៃណីត្រូវបានស្ដាឡើងវិញ និងថែរក្សារ។ ព្រែកធារា
សាស្ត្រ  ឥឡូវ ត្រូវបានចាក់បេតុង។»

                  ចំណុចលេចធ្លោមួយក្នុងកម្មវិធីកសាងជនបទថ្មីនៅទីនេះ ​គឺប្រជាជនត្រៀម ខ្លួនជាស្រេចបរិច្ចាកដី។ ក្នុងវគ្គអនុវត្តកសាងព្រេកក្នុងស្រែកន្លងទៅ  រដ្ឋអំណាចឃុំ
បាន ចលនាប្រជាជនស្ម័គ្គចិត្តបរិច្ចាកដីចំនួនជិតមួយពាន់មែត្រក្រឡា។ លោកស្រី 
Nguyen Thi Sen ជាជនមួយនាក់ដែលបានបរិច្ចាកដីដើម្បីធ្វើផ្លូវនៅឃុំ Son Duong ​បាន​សំណេះសំណាលថា÷

         « គ្រួសារខ្ញុំបានបរិច្ចាកដីចំនួន២៤០មែត្រក្រឡា។ គ្រួសារខ្ញុំបរិច្ចាកដីដោយស្ម័គ្គ​
ចិត្ត​ មិនគិតអ្វីទេ។ ទន្ទឹមនឹងនោះ ​ខ្ញុំក៏ទៅចលនាបង ប្អូននៅជំវិញនេះ ​ប្រមូលផ្តុំបរិច្ចាក
ដី  ដើម្បីធ្វើផ្លូវកាន់តែល្អស្អាតជាង។»

         ​ជោគជ័យធំបំផុតរបស់ឃុំ Son Duong ក្នុងការកសាងជនបទថ្មី​ នោះ​គឺ​សម្រេចបទ
ដ្ឋាន ចំនួន២អំពីគមនាគមន៍ និងធារាសាស្ត្រ ជួយឧបត្ថម្ភប្រជាជន​អភិវឌ្ឍន៍សេដ្ឋកិច្ច។ អត្រាគ្រួសារក្រីក្ររបស់ឃុំ Son Duong ក្នុងឆ្នាំ ២០១២ ​ត្រូវ​បាន​ថយចុះ៥%។ រចនាសម្ព័ន្ធ ពលករនៅឃុំ Son Duong ក៏កំពុងមានការផ្លាស់​ប្តូរយ៉ាងខ្លាំង ពីកសិកម្មទៅជាមុខរបរ
ផ្សេងៗ  ដូចជា÷ សេវាកម្ម សិប្បកម្ម…។ល។   រួមជាមួយនោះ ឃុំក៏ទទួលបានជោគ
ជ័យ ជាច្រើន ក្នុងការកសាងវាលស្រែធំ។ ផ្ទៃដីចំនួន ២៤០ ហិកតា ត្រូវបានរៀបចំទៅ
ជាបណ្ដា តំបន់ផលិតកម្ម ដែលក្នុងនោះ មានផ្ទៃដីចំនួន ២៧,៧ហិកតាចិញ្ជឹមជលផល។
 ការផ្ទេរប្តូរ​រចនាសម្ព័នដំណាំដាំដុះ សត្វចិញ្ជឹម បាននាំមកប្រសិទ្ធភាពសកម្មជាច្រើន
 ក្នុង​ការអភិវឌញឍន៍សេដ្ឋកិច្ចកសិដ្ឋាន គ្រួសាររួមចំណែកលើកកំពស់ចំណូលរបស់
ប្រជាជន។ ​

          តាមការវាយតំលៃរបស់ផ្នែកកសិកម្មខេត្ត Phu Tho ថា÷​ក្នុង​គំរូ​ចំនួន​៣​គឺ ​Son Duong
(ស្រុកLam Thao ) Dong Luan (ស្រុក Thanh Thuy ) Gia Dien (ស្រុក Ha Hoa ) នោះ Son
Duong ជាឃុំ​ជាឃុំទទួលបានលទ្ធផលឆ្នើមបំផុត។ ពិនោះនឹងបូកសរុប វាយតំលៃ និងដក់
ចេញ បទពិសោធ ដើម្បីពង្រីកទៅលើគ្រប់ឃុំនៅក្នុងខេត្ត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ