ចលនាកម្លាំងប្រជាជនក្នុងការកសាងជនបទថ្មី៖របៀបធ្វើដ៏ល្អនៅស្រុក NHU THANH ខេត្ត THANH HOA
HUU TIEN - VINH PHONG -  
(VOV) /  
|
ស្រុក NHU THANH ខេត្ត THANH HOA (http://dangcongsan.vn/) |
(VOV)_នាបច្ចុប្បន្ន ខេត្ត Thanh Hoa បានមានឃុំចំនួន១២ សម្រេចគោលដៅកសាងជនបទថ្មី ហើយក្នុងឆ្នាំ ២០១៤នេះ ខេត្ត Thanh Hoa ខំប្រឹងប្រែងមានបន្ថែម ឃុំចំនួន២៧ទៀត សម្រេចកម្មវិធីនេះដែរ។ ដើម្បីទទួលបានគោលដៅនេះ ខេត្ត
Thanh Hoa បានចលនាប្រមូលផ្តុំបានកម្លាំង សាមគ្គីភាពរបស់ប្រជាជន ក្នុងការក
សាងជនបទថ្មី។
Yen Tho ជាឃុំមួយក្នុងឃុំចំនួន៤នៅស្រុក Nhu Thanh ដែលបានខេត្ត Thanh
Hoa ជ្រើសរើសកសាងរូបសណ្ឋានអំពីការកសាងជនបទថ្មី។ ក្រោយរយៈពេល៣ឆ្នាំ លាតត្រដាងអនុវត្តមក ឃុំ Yen Tho បានប្រមូលផ្តុំទឹកប្រាក់ជាង៨០ពាន់លាន ដុង វិនិយោគកម្មវិធី ដែលក្នុងនោះ រដ្ឋជួយឧបត្ថម្ភជាទឹកប្រាក់១០ពាន់លានដុង។ ទិស
ស្លោករបស់ Yen Tho នោះគឺចលនាប្រភពកម្លាំងក្នុងប្រជាជន ដើម្បីថែទាំអោយប្រ
ជាជន ការងារណាងាយស្រួលគឺត្រូវសម្រេចមុន វិស័យណាដែលជួយជំរុញវិស័យ
ផ្សេងៗអភិវឌ្ឍន៍គឺត្រូវផ្តល់អាទិភាពអនុវត្តមុន។ ដូច្នេះ Yen Tho បានប្រមូលផ្តុំប្រជា
ជនរួមកម្លាំងកាយចិត្តដើម្បីសម្រេចប្រព័ន្ធគមនាគមន៍ក្នុងភូមិ ឃុំ ហើយការកសាង
វាលស្រែធំ។ លោក Nguyen Ngoc Ty ប្រធានគណៈកម្មាធិការប្រជាជន ឃុំ Yen Tho បានអោយដឹងថា៖
“ ក្នុងបទដ្ឋានទាំង១៩អំពីការកសាងជនបទថ្មី Yen Tho ទទួលបានបទដ្ឋាន ចំនួន១៦ហើយ និងខំប្រឹងប្រែងទទួលអោយបានបទដ្ឋាន៣ទៀតក្នុងឆ្នាំនេះ។ យើង
ខ្ញុំ ឃើញថា÷សម្ភារះនិងទីកន្លែងធ្វើការមិនទាន់បានល្អគ្រាន់បើក្តី ប៉ុន្តែជួយ ឧបត្ថម្ភ ប្រជាជនបានល្អ។”
ដោយបានកំណត់ថា÷ត្រូវកសាងជនបទថ្មីទើបជីវភាពរស់នៅរបស់ប្រជាជននឹងមានការអភិវឌ្ឍន៍ជាង ឃុំ Yen Tho បានប្រមូលផ្តុំផ្ទេរប្តូររចនាសម្ព័ន្ធដំណាំដាំដុះ បង្កើតបណ្ដាតំបន់ ជំនាញដាំដំណាំមានទិន្នផលខ្ពស់ ដូចជា÷ស្រូវម្ទេស ផ្សិត…ល។ គិតជាមធ្យម ផ្ទៃដី១ហិកតា ផ្តល់ចំណូលជាង២០០លាន ដុងវៀតណាមក្នុងរដូវនិ
មួយៗ។លោកស្រី Ho Thi Sinh នៅភូមិ Xuan Tho បានអោយដឹងថា÷ ពីរឆ្នាំកន្លងទៅ ដោយមានការដាំម្ទេសសំរាប់នាំចេញ សេដ្ឋកិច្ចរបស់គ្រួសារលោកស្រីបានមាន ស្ថិរភាពនិងមានការសន្សំសំចៃ។
“ ចាប់ពីពេលផ្លាស់ប្តូរប្រភេទដំណាំមក ជីវភាពរស់នៅរបស់ប្រជាជនមានការ ផ្លាស់ប្តូរជាច្រើន និងចីរភាព។ យើងខ្ញុំមានចង់ផ្ទេរប្តូរទៅជាដាំដំណាំច្រើនប្រភេទ ប៉ុន្តែក៏មានគោលបំណងថាមានទីផ្សារ ដើម្បីប្រជាជនកាត់បន្ថយការលំបាកលំបិន។”
ទោះបីជាស្រុកព្រៃភ្នំក្រីក្រមួយក្តី គ្មានឃុំណាទទួលបានបទដ្ឋានទាំង១៩ ទេ ប៉ុន្តែរបៀបធ្វើជនបទថ្មីនៅ Nhu Thanh ត្រូវបានវាយតំលៃថាសមស្របជាមួយស្ថាន
ភាពជាក់ស្ដែង។ លោក Tran Van Tuan លេខាគណៈកម្មាធិការបក្ស ស្រុក Nhu
Thanh បានអោយដឹងថា÷ ស្រុកបានប្រមូលផ្តុំទឹកប្រាក់ចំនួន ៥៦០ ពាន់លានដុង ដោយមានឃុំចំនួន១៦ អនុវត្តការកសាងជនបទថ្មី។ ក្នុងនោះ ប្រជាជនបានរួមវិ
ភាគ ទានជាង៧០%។ លោក Tran Van Tuan បានអោយដឹងថា÷
“ យើងខ្ញុំយល់ដឹងថា÷ ដើម្បីអនុវត្តកម្មវិធីកសាងជនបទថ្មីប្រកបដោយល្អប្រសើ គឺត្រូវបង្កើតបានការយល់ដឹងត្រឹមត្រូវ និងការស្រុះចិត្តគំនិតក្នុងស្រុកទាំង
មូល។ ដោយសារ Nhu Thanh ជាស្រុកក្រីក្រ ដូច្នេះ យើងខ្ញុំត្រូវយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍន៍ផលិតកម្ម សំដៅលើកកំពស់ចំណូលសំរាប់ប្រជាជន។”
ដោយសារកំណត់ការលើកកំពស់ចំណូលជាស្នូល លើកស្ទួយជីវភាពរស់នៅ
សំរាប់ប្រជាកសិករ កម្មវិធីកសាងជនបទថ្មីនៅស្រុក Nhu Thanh ខេត្ត Thanh Hoa ត្រូវបានលាតត្រដាង ដោយឈរលើគ្រឹះដ្ឋានតម្រូវការរបស់ប្រជាជន ដោយ ប្រជា ជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យនិងប្រជាជនទទួលផលប្រយោជន៍។ ការជោគជ័យជាជំហានដំបូង របស់ស្រុក Nhu Thanh ក្នុងការកសាងជនបទថ្មី
នោះគឺការកសាងរូបសណ្ឋានផលិតកម្មកសិកម្ម ដោយប្រសិទ្ធិភាពគឺទទួលបាន
២០០លាន ដុងវៀតណាម/ ហិកតា/រដូវ។ នេះគឺជាបទពិសោធន៍ល្អដើម្បីស្រុក
ផ្សេងៗទៀត ក្នុងខេត្ត Thanh Hoa និងតំបន់ផ្សេងៗទៀតនៅទូទាំងប្រទេសលាត
ត្រដាងអនុវត្តកម្មវិធីកសាងជនបទថ្មីប្រកបដោយជោគជ័យ៕
HUU TIEN - VINH PHONG
-VOV