ចូលរួមពិធីបុណ្យDong Da ​នាដើមឆ្នាំ

ជាធម្មតា នៅថ្ងៃទី​៥​តេតប្រពៃណីជារៀងរាល់ឆ្នាំ ពិធីបុណ្យ​ទួល​
Dong Da ​ក៏ត្រូវបានប្រារព្វឡើងនៅទួលDong Da សង្កាត់​ Quang
Trung ខ័ណ្ឌ​Dong Da ​ហាណូយ។​ ទៅចូលរួមពិធីបុណ្យDong Da
នាដើមឆ្នាំបានក្លាយទៅជាលក្ខណះ វប្បធម៏ដ៏ល្អប្រពៃ ១ របស់
ប្រជាជន​វៀតណាម​។
         ទួល​ Dong Da ​ជាទួលដី​ ១ ដោយមានដើមឈើធំ ដុះត្រឈឹង
ត្រឈៃនៅ ក្បែវិថី​ Tay Son ។​ភ្ញៀវទេសចរ ដែល មកដល់ទីនេះជា
លើកដំបូង មិនជឿថា៖ ទីនេះជាស្លាកស្នាមនៃការប្រយុទ្ធដ៏មហិមា១ ក្នុងប្រវត្តិសាស្ត្រប្រឆាំងខ្មាំងឈ្លាន ពានរបស់ប្រជាជាតិវៀតណាម
មុននេះជាង ២ សតវត្សទេ។ នៅទីកន្លែងនេះ នានិទាឃរដូវឆ្នាំ​១៧៨៩
 ទ័ព Tay Son ក្រោមការបញ្ជារ បស់ស្តេច​ QuangTrung​ បានធ្វើឡើង
យុទ្ធជ័យដ៏ត្រចះត្រចង់​១ ក្នុងប្រវត្តិសាស្ត្រ វាយកំទេចបន្ទាយ ទាហាន
 Khuong Thuong របស់ខ្មាំង​ Thanh ។យុទ្ធជ័យនេះបានបើកផ្លូវឲ្យទ័ព​Tay
 Son ​វាយចូលរំដោះរាជធានី​ Thang Long ​បោស​សំអាតពួកខ្មាំងសត្រូវ
 Thanh ​ចំនួន​២៩​​ ម៉ីន​ក្បាល ចេញពីទឹកដី។ ក្រោយនោះមណ្ឌលទួល
 Dong Da ក្លាយទៅជា​ទីកន្លែងរៀបចំពិធីបុណ្យរំលឹកខួបជ័យជំនះ​Dong
 Da ​។​តាំងពីថ្ងៃ រំដោះរដ្ឋធានី​ទី​១០​តុលា​ឆ្នាំ​១៩៥៤​ មក ពិធីបុណ្យទួល
Dong Da ក្លាយទៅជា ទិវាបុណ្យប្រពៃណី​ដើម្បីរំលឹកគុណដល់ជីដូន
ជីតា។​ បុណ្យ​ទួល Dong Da ថ្ងៃនេះត្រូវបានប្រារព្វឡើងក្នុងទំហំទ្រង់
ទ្រាយធំ  ទាក់ទាញប្រជាជនរាប់ម៉ីន នាក់ចូលរួម។ ពិធីបុណ្យប្រព្រិត្តទៅដោយពិធីកិច្ចដ៏ឧឡារឹកនឹងសកម្មភាព វប្បធម៏
ប្រជាប្រីយ៏ជាច្រើនដូចជា៖​ពិធីថ្វាយសំណែន ដង្ហែគ្រែស្នែង របាំនាគ​ជា
ដើម។ពិសេសជាងគេគឺឈុតសម្តែងបង្កបង្កើតឡើងវិញនូវយុទ្ធជ័យដ៏
ត្រចះត្រចង់របស់វីរះបុរសកសិករ Quang Trung ដែលវាយកំចាត់ពួក
ខ្មាំងឈ្លានពាន Thanh​ការពារខ្ជាប់ទឹកដីផ្តល់មកនូវការរស់នៅសុខ
សានត្រាណជូនទឹកដីជា និច្ឆកាល រំជួលចិត្រភ្ញៀវចូលរួមពិធីបុណ្យ។
អំ​ Ta Huy Hung ​អតិតយុទ្ធជន១រូប នៅសង្កាត់​ Nam Dong ​ខ័ណ្ឌDong
Da​​បានឲ្យដឹងថា៖ជ័យជំនះ​ Dong Da – Ngoc Hoi ជាជ័យជំនះដ៏ត្រចះ
ត្រចង់របស់ប្រជាជាតិវៀតណាមយើង។​កូនចៅ យើងត្រូវយល់ដឹងអំពី
ប្រពៃណីការពារនឹងកសាងប្រទេសរបស់ជីដូនជីតាយើង។ខ្ញុំរំពឹងគិត
ថា៖ជំនាន់វ័យក្មេងថ្ងៃនេះត្រូវកត់សំកាល់នូវបណ្តាជ័យជំនះរបស់ដូន
តាយើងដើម្បីការពារប្រទេសជាតិ។ រីឯ​លោកស្រី​ Nguyen Thi Voi នៅ
ខ័ណ្ឌ Hoang Mai ​ឲ្យដឹងថា៖ខ្ញុំកត់សរសើរចំពោះការរៀបចំពីធីបុណ្យ
របស់ហាណូយ។​វាឆ្លុះបញ្ឆាំងបាននូវប្រពៃណីក្លាហានមោះមុតរបស់
ប្រជាជាតិវៀតណាម ពីយុគ្គ សម័យ Quang Trung ​មក។ខ្ញុំមានក្តី
សប្បាយរីករាយយ៉ាងក្រៃឡែងពេលបាន ចូលរួមពិធីបុណ្យនេះ។         ក្រៅពីបណ្តាពិធីកិច្ចដ៏ឧឡារឹក បុណ្យទួល​ Dong da នៅរៀបចំកម្មវិធី
 សម្តែងសិល្បះ កីឡា នឹងបណ្តល្បែងលេងប្រជាប្រីយ៏ដូចជា៖​សម្តែង
ក្បាច់គុន របាំសត្វសក្តិសិទ្ធ ៤​ក្បាល ប្រកួតអុកចត្រង្គមនុស្ស ទាញ
ព្រាត​​គួរឲ្យចាប់ចិត្ត អ្នកមើល។ បង​ Pham Huu Thanh -​នៅខ័ណ្ឌ Hoan
 Kiem ​បាន​ចែករំលែកថា៖​ឆ្នាំណាខ្ញុំក៏ទៅចូលរួមពីធីបុណ្យទួល Dong
 daដែរ។និងតាមរយះពីធីបុណ្យ និមួយៗ ខ្ញុំឃើញថា៖និទាឃរដូ ​វ
ប្រទេសមានការផ្លាស់ប្តូរជាច្រើន។
         ទៅចូលរួមបុណ្យទួល​ Dong Da នាដើមឆ្នាំ ប្រជាជនរដ្ឋធានី​នឹង
ភ្ញៀវ ទេសចរមានឪកាសយល់ច្បាស់ថែមទៀត ស្រឡាញ់ថែមទៀត
ពីធីបុណ្យ ពិសេស ១ របស់ទឹកដី​ Thang Long – Ha noi​។ ក្នុងបរិយា
កាសនិទាឃរដូវ ដួងចិត្តអ្នកទៅបុណ្យពេញទៅដោយចំណាប់អា
រម្មណ៏ នោះគឺ​ចំណាប់អារម្មណ៏ អំពីទឹកដី​ដែលធ្លាប់បានដិតញើស
ឈាមរបស់ប៉ុព្វបុរសជាច្រើនជំនាន់​ដើម្បី មានថ្ងៃនេះ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ