ជនបទថ្មីនាំមកនូវជីវភាពរស់នៅសម្បូរធូធារជូនជនរួមជាតិនៅឃុំ N’Thol Ha

(VOVWORLD) - ឃុំ N'Thol Ha ស្រុក Duc Trong ខេត្ត Lam Dong មានប្រជាជនជាង ៨០% ជាជនជាតិ K'ho។ ដោយជួយជ្រោមជ្រែងចលនារួមដៃគ្នាកសាងជនបទថ្មី ផ្លាស់ប្តូរការត្រិះរិះក្នុងការធ្វើវប្បកម្ម រួមទាំងការយកចិត្តទុកដាក់វិនិយោគរបស់បក្ស និងរដ្ឋលើគ្រប់វិស័យនោះជីវភាពរស់នៅរបស់ប្រជាជននៅទីនេះកំពុងបានផ្លាស់ប្តូរថ្មីជារៀងរាល់ថ្ងៃ ។

ជនបទថ្មីនាំមកនូវជីវភាពរស់នៅសម្បូរធូធារជូនជនរួមជាតិនៅឃុំ N’Thol Ha - ảnh 1ទិដ្ឋភាពជនបទថ្មីនៅជនបទវៀតណាម

ចាប់តាំងពីពេលត្រូវបានទទួលស្គាល់ជាឃុំស្តង់ដារជនបទថ្មីក្នុងឆ្នាំ ២០១៦ មក មុខមាត់ជនបទនៃភូមិស្រុកនៅឃុំ N'Thol Ha ស្រុក Duc Trong ខេត្ត Lam Dong បានផ្លាស់ប្តូរដោយឥតឈប់ឈរ។ ក្នុងនោះ ភូមិ Sre Đăng ដែលជាទីកន្លែងមានជនជាតិភាគតិច K’ho រស់នៅច្រើន ត្រូវបានចាត់ទុកថាជាសំនៅដ្ឋានគំរូ ជាមួយនឹងការផ្លាស់ប្តូរយ៉ាងទូលំទូលាយទាំងជីវភាពរស់នៅខាងសម្ភារៈ និងស្មារតី។ លោក Liêng Hót Ha Thao ជនជាតិ K’ho ម្នាក់មកពីភូមិ Sre Đăng បានឲ្យដឹងថា៖

“គោលនយោបាយរបស់បក្ស និងរដ្ឋត្រូវបានអនុវត្តន៍ចំពោះប្រជាជន ដូចជាការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី និងលំនៅដ្ឋានគំរូ ហើយប្រជាជននៅទីនេះមានការយល់ដឹង និងចូលរួមយ៉ាងសកម្មក្នុង ចលនារបស់តំបន់ ។ ចាប់តាំងពីពេលនោះមក មុខមាត់ភូមិស្រុកត្រូវបានផ្លាស់ប្តូរ ផ្លូវថ្នល់ស្អាតបាត ប្រជាជនបានប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយ៉ាងសកម្ម ក្នុងការផលិត តាមទិសដៅកសិកម្មបច្ចេកវិទ្យាខ្ពស់ បង្កើនប្រាក់ចំណូល។ ជីវភាពខាងសេដ្ឋកិច្ចបានផ្លាស់ប្តូរ និងអភិវឌ្ឍន៍ជាច្រើនបើប្រៀបធៀបនឹងពេលមុនផងដែរ”។

សក្ខីភាពជាក់ស្តែងសម្រាប់ការអភិវឌ្ឍឈានទៅមុខនេះ គឺនាបច្ចុប្បន្បនេះអត្រាគ្រួសារក្រីក្រនៅភូមិ Sre Đăng មានត្រឹមតែ ១ % ហើយ ២/៣ នៃផ្ទៃដីកសិកម្មត្រូវបានអនុវត្តន៍តាមទិសដៅផលិតកម្មបច្ចេកវិទ្យាខ្ពស់ ហើយកុមារទាំង ១០០% ក្នុងភូមិបានទៅសាលារៀនតាមអាយុកំណត់។ យោងតាមចាស់ភូមិ K’Hai នៅភូមិ Sre Đăng បានឲ្យដឹងថា៖ ជីវភាពរស់នៅ ធូរធារឡើង ដូច្នេះហើយការឃោសនា និងចលនាប្រជាជនអនុវត្តន៍គោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋក៏ងាយស្រួលជាង។ មនុស្សគ្រប់រូបសុទ្ធតែមានការយល់ដឹង និងមានការទទួលខុសត្រូវជាងដើម្បីសហគមន៍។ ដូច្នេះហើយ ការកសាងបរីគំរូត្រូវបានប្រព្រឹត្តទៅដោយរលូន និងស្របតាមផែនការរបស់តំបន់៖ “ខ្ញុំជាចាស់ភូមិគឺត្រូវខិតខំប្រឹងប្រែងចលនាដល់កូនចៅបង្កបង្កើនផល មិនត្រឹមតែធានាដល់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ថែមទាំងអាចរកប្រាក់ចំណូលខ្ពស់សម្រាប់កូនចៅទៅសិក្សារៀនសូត្រទៀតផង។ បើមានបំណងចង់ចលនាដល់អ្នកភូមិឲ្យស្ដាប់តាមដំបូងឡើយ ក្រុមគ្រួសារ និងកូនចៅរបស់ខ្ញុំត្រូវធ្វើជាគំរូ ឈានទៅមុខក្នុងការអនុវត្តចលនានានា។ បច្ចុប្បន្ននេះ កូនចៅអ្នកភូមិជាច្រើនបានចូលរៀននៅសកលវិទ្យាល័យ គ្រួសារណាក៏មានជីវភាពរស់នៅធូរធារ ហើយបានទិញមធ្យោបាយ គ្រឿងម៉ាស៊ីន បម្រើផលិតកម្ម និងជីវភាពរស់នៅ។ អាស្រ័យហេតុនេះ ការកសាងជនបទថ្មី និងការកសាងលំនៅដ្ឋានគំរូក៏បាននាំមកនូវលទ្ធផលជាច្រើន ហើយភូមិស្រុកក៏មានការអភិវឌ្ឍច្រើនផងដែរ”។

ជនបទថ្មីនាំមកនូវជីវភាពរស់នៅសម្បូរធូធារជូនជនរួមជាតិនៅឃុំ N’Thol Ha - ảnh 2ទិដ្ឋភាពជនបទថ្មីនៅជនបទវៀតណាម

យោងតាមលោក Le Ba Duong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ N'Thol Ha ស្រុក Duc Trong បានឲ្យដឹងថា ក្រៅពីភូមិ Sre Đăng ដែលត្រូវបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Lam Dong ទទួលស្គាល់ជាតំបន់លំនៅដ្ឋានគំរូនោះ ឃុំក៏កំពុងខិតខំប្រឹងប្រែងអនុវត្តន៍គំរូនេះនៅតាមភូមិចំនួន ៥ នៅសល់ទៀត។ ដោយមានការស្រុះចិត្តគំនិត និងការរួមកម្លាំងកាយរបស់អ្នកឃុំក្នុងការអនុវត្តចលនា “ប្រជាកសិករប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មពូកែ” “រួមសាមគ្គីគ្នាជួយគ្នាទៅវិញទៅមកធ្វើជាអ្នកមាន និងកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព” “យុវជនរួមដៃគ្នាកសាងជនបទថ្មី” ជាពិសេសគឺយុទ្ធនាការ “ប្រជាជនទាំងមូលកសាងជនបទថ្មី នគរអរិយធម៌"នោះ ឃុំ N'Tol Ha ប្រាកដជានឹងសម្រេចបានស្តង់ដារឃុំជនបទថ្មីលើកកម្ពស់នាឆ្នាំ ២០២៣ ខាងមុខ។ លោក Le Ba Duong បានឲ្យដឹងថា៖ “ការកសាងជនបទថ្មីបានរួមចំណែកអភិវឌ្ឍន៍មុខមាត់ឃុំ ក៏ដូចជាជីវភាពខាងសេដ្ឋកិច្ចរបស់ប្រជាជនក្នុងឃុំ។ នាពេលខាងមុខ ឃុំ N'thol Ha នឹងបន្តកសាងភូមិដែលនៅសល់តាមស្តង់ដារភូមិគំរូថ្មី អនុវត្តន៍ល្អស្តង់ដារជនបទថ្មីលើកកម្ពស់ផងដែរ”។

ចាប់ផ្ដើមពីឃុំដ៏លំបាក ជាមួយបងប្អូនជនរួមជាតិភាគតិចរស់នៅយ៉ាងច្រើនកុះករ ប៉ុន្តែដោយមានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងការយល់ដឹង បណ្ដាភូមិស្រុករបស់ឃុំN'Thol Ha ស្រុក Duc Trong ខេត្ត Lam Dong មិនត្រឹមតែបានរួចផុតពីភាពក្រីក្រ ឈានឡើងកសាងជីវភាពសម្បូរធូធារប៉ុណ្ណោះទេ ថែមទាំងបានកសាងទេសភាពអរិយធម៌ និងទំនើបជាជំហានៗទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ