ជនបទ Soc Trang មានការផ្លាស់ប្តូរថ្មីដោយសារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍

          (VOV)_ត្រូវបានចាត់ទុកជាខេត្តក្រីក្រក្តី ប៉ុន្តែក្នុងប៉ុន្មានឆ្នាំកន្លងមក ដោយ
មានការយកចិត្តទុកដាក់វិនិយោគ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធគមនាគមនជនបទ
​សេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្ត Soc Trang បានមានជំហានអភិវឌ្ឍន៍​ជាច្រើន​ជីវភាព
រស់នៅខាងស្មារតីនិងសេដ្ឋកិច្ចរបស់ប្រជាជនត្រូវបានលើកកំពស់ពីមួយថ្ងៃទៅ
មួយថ្ងៃ។ 

          មកដល់ ខេត្ត Soc Trang ក្នុងប៉ុន្មានថ្ងៃនេះ ​អាចឃើញបណ្ដាញគ​មនា​គមន៍​
របស់តំបន់ត្រូវបានពង្រីកជាច្រើន ផ្លូវថ្នល់បានមកដល់គ្រប់ភូមិ ឃុំ និងទីប្រជុំ​ជន​។​
 អ្វីៗទាំងអស់នេះ បានបង្កើតឡើងកម្លាំងរស់ថ្មី ​សំរាប់តំបន់ជនបទ ​តំបន់ឆ្ងាយ​ដាច់
​ស្រយាលដែល ជួបការលំបាក​ជាច្រើននេះ។ លោក Dao Do នៅឃុំ Long Phu ស្រុក
 Long Phu បានចែករំលែកថា៖

          “ បើប្រៀបពីមុនក្នុង​ប៉ុន្មានឆ្នាំថ្មីៗនេះ សេដ្ឋកិច្ចរបស់គ្រួសារនានានៅ​ភូមិ Long
 Phu នេះមានការអភិវឌ្ឍន៍ជាច្រើន ទាំងខាងចិញ្ចឹមសត្វ ​ដាំដុះ និងលក់ដូ។​ អ្វីៗ​​ទាំង
​អស់នេះ មកពីមានប្រព័ន្ធគមនាគមន៍ល្អ។”

          កំណត់ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជាគោលដៅមួយក្នុង
ចំណោមគោលដៅសំខាន់ៗ ក្នុងដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម បានជាខេត្ត
Soc Trang បានវិនិយោគកសាង និងធ្វើអាជីវកម្មខ្សែផ្លូវសំខាន់ជាច្រើន ​ដូចជា៖ ​ផ្លូវ
ជាតិ ៦០ ផ្លូវជាតិ Nam Song Hau ផ្លូវខេត្ត ផ្លូវស្រុក និងផ្លូវឃុំ ​បានបង្កើត​ឡើងហេដ្ឋា
រចនាសម្ព័ន្ធគមនាគមន៍តៗគ្នា។ ប្រព័ន្ធគមនាគមន៍នេះបានជំរុញការអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្ត។

          គិតត្រឹមតែក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ ២០១០ដល់ឆ្នាំ ២០១៤ ខេត្ត  Soc Trang ​
បានវិនិយោគ កសាងថ្មីផ្លូវគមនាគមន៍ប្រមាណ​មួយពាន់គីឡូម៉ែត្រ។ ក្នុងនោះ គម
នាគមន៍ជនបទស្រូបយកជាង៨៥% ដោយមានប្រវែង ៨៣០គីឡូម៉ែត្រ។ លោក 
Luong Minh Quyet ប្រធានគណៈកម្មាធិការប្រជាជនស្រុក My Xuyen បានអះអាងថា៖

          “ ខ្ញុំចាត់ទុកថា៖ ផ្លូវខេត្តលេខ៩៤០ នៅខេត្ត Soc Trang ជាសំណង់មួយដ៏មាន
សារសំខាន់។ ដោយមានប្រវែងប្រមាណ៥០គីឡូម៉ែត្រ ​កាត់តាមស្រុកចំនួន៤ 
ហើយកាត់តាមស្រុក My Xuyen ប្រវែង២០គីឡូម៉េត្រ។ ផ្លូវតភ្ជាប់ផ្លូវជាតិចំនួន៣គឺ
ផ្លូវជាតិ Phung Hiep ផ្លូវជាតិ1A ផ្លូវជាតិ Nam Song Hau បានបង្កើតនូវមុខមាត់ថ្មី ​សំ
រាប់​តំបន់ ជនបទ My Xuyen។ បងប្អូនធ្វើផលិតកម្ម អាជីវកម្ម ចិញ្ចឹមជលផល ​ងាយ
ស្រួល ជាងមុនច្រើន។”

ជនបទ Soc Trang មានការផ្លាស់ប្តូរថ្មីដោយសារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ - ảnh 1
ជនបទ Soc Trang មានការផ្លាស់ប្តូរថ្មីដោយសារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍

          ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ តំបន់បានប្រមូលផ្តុំទឹកប្រាក់ជាងមួយលាន​លាន
ដុងដើម្បីវិនិយោគហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។ នាពេលខាងមុខនេះ ​Soc Trang 
នឹងខមប្រឹងប្រែង​កសាងប្រព័ន្ធគមនាគមន៍ជនបទនៅខេត្តទាំងមូល​។ ​ខេត្ត​អនុវត្តវិ
​និយោគ​ចំនួន៧៧៩សំណង់គមនាគមន៍ក្នុងខេត្តដោយមានប្រាក់ចំ​ណាយជាងមួយលានលានដុង ពីឥឡូវនេះដល់ឆ្នាំ ២០២០។ លោក Tran Anh Viet ប្រធានមន្ទីរ
គមនាគមន៍ដឹកជញ្ជូនខេត្ត Soc Trang បានអោយដឹងថា៖

          “ ដោយមានការប្តេជ្ញាចិត្តគឺធ្វើយ៉ាងម៉េច ដើម្បីគមនាគមន៍ឈានទៅមុខ​មួយ​
ជំហាន ដើម្បីបង្កើតបុព្វបទ អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចផ្សេងៗ នាពេលខាង​មុខនេះ 
ខេត្តនឹងប្រមូលផ្តុំសម្រេច និងលើកកំពស់បណ្ដាប្រព័ន្ធផ្លូវខេត្ត ផ្លូវស្រុក។ ពិសេស
គឺអភិវឌ្ឍន៍គមនាគមន៍ប្រកបដោយភាពល្អប្រសើរជាង ធានាតាមបទដ្ឋានថ្មី ដែល
ទើបនឹងបានក្រសួងគមនាគមន៍ចេញផ្សាយ។ ”

          ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បានសម្រេចនេះ ដើរតួនាទីយ៉ាងសំខាន់
 ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្ត Soc Trang ។ មុខមាត់ជនបទក៏មាន​ការផ្លាស់ប្តូរ
ថ្មីយ៉ាងច្បាស់លាស់ ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានផ្លាស់ប្តូរថ្មី តាមដងផ្លូវនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ