ជនរួមជាតិចាមនៅខេត្តដុងណាយ កសាងជនបទថ្មី

(VOV)_ក្រោយរយះពេល ៣ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មី រហូតមកដល់នា
បច្ចុប្បន្ននេះ ឃុំ Xuan Hung ស្រុក Xuan Loc ខេត្ត Dong Nai ទទួលបាន ​បទដ្ឋានចំ
នួន៥ ក្នុងចំណោម ១៩ ​បទដ្ឋានជាតិ​អំពីការកសាងជនបទថ្មី។ ​ការរួមកម្លាំងកាយ ចិត្តរបស់ប្រជាជនក្នុងតំបន់ រួមជាមួយ​រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ក្នុងការ អនុវត្តកសាង ជនបទថ្មី បាននិងកំពុងធ្វើអោយមុខមាត់របស់ភូមិនិមួយៗនៅក្នុងឃុំ Xuan Hung
ផ្លាស់ប្តុរថ្មី។​

ជនរួមជាតិចាមនៅខេត្តដុងណាយ កសាងជនបទថ្មី - ảnh 1
ជនរួមជាតិចាមនៅខេត្តដុងណាយ កសាងជនបទថ្មី(internet)

          ជនរួមជាតិចាមនៅ ឃុំ Xuan Hung រស់នៅប្រមូលផ្តុំនៅភូមិទី​៤ដោយមាន​គ្រួសារ
 ៤០០គ្រួ។ ត្រឡប់មក​ទស្សនា​ ភូមិទី៤ ​ឃុំ ​Xuan Hung របស់ជនរួមជាតិចាម យើងនឹង
ឃើញការ ផ្លាស់ប្តូរថ្មីរបស់ភូមិនេះ។ មុននេះ នារដូវ​វស្សារ ​ផ្លូវសំខាន់ៗ ​សុទ្ធតែត្រូវលិច
ទឹក។ ក្នុងរយះពេល ៩ ខែ ​ដើម​ឆ្នាំ ២០១២ ឃុំ Xuan Hung បានកសាង​ផ្លូវជនបទចំនួន
១១​ ខ្សែរដែលមានប្រវែងសរុប ៤៥២០មែត្រ។ លោក Noru Din - ប្រធាន​​ភូមិ ទី៤ ឃុំ 
Xuan Hung ស្រុក Xuan Loc ខេត្ត Dong Nai បានចែករំលែក​ដោយក្ដីសប្បាយរីករាយថា÷

          “ និយាយរួម ​ប្រជាជននៅក្នុងភូមិសប្បាយរីករាយណាស់ ​ដោយឃើញផ្លូវភូមិ
ស្អាត។ កូន ចៅទៅរៀន និងប្រជាជនធ្វើដំណើរទៅវិញទៅមក ងាយស្រួល។ ”

           រួមជាមួយការជួយឧបត្ថម្ភរបស់កងទ័ព សម្ព័ន្ធយុវជន ​ស្ថាប័ន អង្គការ នៅក្នុង
តំបន់ ប្រជាជន ចាមភូមិទី៤  បានជីកព្រែកបង្ហូរទឹក ធ្វើផ្លូវ បោះសំអាត  បង្កលក្ខណះ ងាយស្រួល ក្នុងជីវភាពរស់នៅ និងការធ្វើដំណើរទៅវិញទៅមក​របស់ប្រជាជន នា
រដូវវស្សារ។ បងស្រី Mari Yam អ្នកភូមិ១នាក់ម្នាក់បាន​អោយ​ដឹង​ថា÷

          “ យើងខ្ញុំសប្បាយរីករាយយ់ាងក្រៃលែង ដែលបានបក្ស រដ្ឋ យកចិត្តទុកដាក់​
ដល់​ជនរួមជាតិចាម។ ពិសេសគឺផ្លូវ ថ្នល់បានចាក់ប៉េតុង ក្រាលកៅស៊ូ ហើយអ្នកភូមិ
មាន​អគ្គិសនី​ ទឹកស្អាតទៀតផង។​​”

          ជាមួយទិសស្លោក រដ្ឋនិងប្រជាជនរួម​ធ្វើ ក្រោយរយះពេលដ៏ខ្លី ខ្សែរផ្លូវ​គមនា
គមជន បទជាច្រើន នៅក្នុង​ ឃុំ Xuan Hung ត្រូវបាន​ចាក់​ប៉េតុង បង្កលក្ខណះងាយ ស្រួល អោយប្រជាជនក្នុងតំបន់ធ្វើដំណើរទៅវិញទៅមក ​និងដឹកជញ្ជូនទំនិញ។ ប៉ុន្តែ
 ការ​ធ្វើផ្លូវគមនាគមជនបទ នៅ​ទីនេះនៅមានកំហិតមួយចំនួន។ លោក Nguyen Viet
 Hoang អនុ​ប្រធាន​​គណះកម្មាធិការប្រជាជន ឃុំ Xuan Hung ខេត្ត Dong Nai បាន​
អោយ​ដឹងថា÷

          “ ចំពោះ ការងារសង្គមភាវូបនីយកម្មគមនាគមជនបទ យើងខ្ញុំកំពុងចលនា​ប្រជាជនរៃអង្គាសប្រាក់។ រីឯ ការរួមវិភាគទានជាកំលាំងពលកម្ម គឺប្រជាជនសកម្ម
ណាស់។ ប៉ុន្តែចំពោះការរួមវិភាគទានជាប្រាក់របស់ប្រជាជននៅទីនេះ នៅមានការ
លំបាក។”

          ក្រោយរយះពេល ៣ ឆ្នាំ អនុវត្តកម្មវិធីកសាងជនបទថ្មី រហូតមកដល់​បច្ចុប្បន្ន 
ឃុំ Xuan Hung ស្រុក Xuan Loc ខេត្ត Dong Nai ទទួលបាន ៥/១៩ ​បទដ្ឋានជាតិអំពី ការកសាងជនបទថ្មី។ ក្រៅពីបណ្ដាគោលដៅរបស់កម្មវិធី​កសាងជនបទថ្មី  ក្នុងរយះ ពេលកន្លងទៅ តំបន់ជនរួមជាតិចាម ឃុំ Xuan Hung ទទួលបានការយកចិត្តទុកដាក់ វិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបំពេញតម្រូវការក្នុងជីវភាពរស់
នៅរបស់ប្រជាជន ការអនុវត្តបណ្ដាគោលនយោបាយអភិវឌ្ឍន៍ផលិតកម្ម ជួយឧប
ត្ថម្ភទុន…។ល។ ដើម្បីជួយជនរួមជាតិស្ថិរភាពជីវភាពរស់នៅ និងលើកកំពស់ចំណូល។ 

          ឃុំ Xuan Hung ​កំពុងខំប្រឹងប្រែង ដល់ឆ្នាំ ២០១៤ នឹង​ទទួលបានបទដ្ឋាន ឃុំ
ជនបទថ្មី។ សង្ឃឹមថា÷ ការស្រុះចិត្តគំនិតរបស់​ប្រជាជន រួមជាមួយការជួយ ឧបត្ថម្ភ របស់រដ្ឋអំណាច ជីវភាពរស់នៅ និងមុខមាត់របស់ភូមិចាម Xuan Hung​​ - Xuan Loc
– Dong Nai នឹងកាន់តែ​ផ្លាស់​ប្តូរ​ថ្មី ​អភិវឌ្ឍន៍៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ