ជនរួមជាតិចាមនៅ Phuoc Hau កសាងជនបទថ្មី
(VOV WORLD) /  
(VOV)_Phuoc Hau ជាឃុំដែលមានជនរួមជាតិចាមច្រើន កុះកររបស់ ស្រុក
Ninh Phuoc ខេត្ត Ninh Thuan ។ អនុវត្តកម្មវិធីគោលដៅជាតិ អំពីការកសាងជនបទថ្មី ជនរួមជាតិចាមនៅទីនេះ បានរួមកម្លាំងកាយចិត្តជាមួយរដ្ឋអំណាចកែលំអរ មុខ មាត់ជនបទ អភិវឌ្ឍន៍ផលិតកម្ម។
|
ជនរួមជាតិចាមនៅ Phuoc Hau កសាងជនបទថ្មី(http://www.nhandan.com.vn/) |
ឃុំ Phuoc Hau មានគ្រួសារជាង ៣៥០០គ្រួជាមួយ១៩២០០នាក់ ដែលក្នុងនោះមានជនរួមជាតិចាមគឺជិតពាក់កណ្ដាល។ ក្នុងរយះពេលជាង១ឆ្នាំថ្មីៗនេះ ជីវភាពរស់នៅរបស់ ប្រជាជនឃុំ Phuoc Hau មានការផ្លាស់ប្តូរជាច្រើន។ ផ្ទះថ្មីជាច្រើនត្រូវបានកសាង នៅអម
ដោយ វាលស្រែស្រស់ខៀវស្រងាត់។ ក្នុងរយះពេល ៣ឆ្នាំកន្លងទៅ ពីចំនួនទឹកប្រាក់ វិនិ យោគរបស់រដ្ឋ ឃុំ Phuoc Hau បានក្រាលកៅស៊ូ ចាក់ប៉េតុង ផ្លូវជាង ១៧ km ផ្លូវតភ្ជាប់ឃុំ
ភូមិ តាម ទិសស្លោក រដ្ឋនិងប្រជាជនរួមគ្នាធ្វើ។ ខ្លោងទ្វាភូមិទាំងអស់សុទ្ធតែបានកសាង
ស្អាត ដោយភូមិចាមនិមួយៗបានដាក់ថែម Logo រូបភាពប្រសាទចាម សរសេរឈ្មោះភូមិ ជាភាសាចាម។ ទន្ទឹមនឹងនោះបណ្ដាបទបញ្ជាផ្ទៃក្នុងភូមិរបស់ភូមិចាមទាំងឡាយចំពោះ ការធ្វើបុណ្យសព្វ អាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិក៏ត្រូវបានរដ្ឋអំណាច យកចិត្តទុកដាក់ដែរ។ ចំណងសាមគ្គីភាពរវាងជនជាតិចាមនិងជនជាតិ Kinh កាន់តែរឹត
បណ្តឹង ពីមួយ ថ្ងៃទៅមួយថ្ងៃ សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គមជានិច្ចកាលត្រូវ
បាន រក្សារយ៉ាងរឹងមាំ។
|
ជនរួមជាតិចាមនៅ Phuoc Hau កសាងជនបទថ្មី(http://www.nhandan.com.vn/) |
ចាប់ពីពេលអនុវត្តកម្មវិធីកសាងជនបទថ្មីមក ឃុំ Phuoc Hau បានប្រមូលផ្តុំបានទឹក
ប្រាក់ ចំនួន ១០ពាន់លានដុង រួមចំណែកសំរាប់ធ្វើចលនា។ ទោះបីជា ឆ្នាំនេះ អាយុបាន
៧៦ឆ្នាំហើយ ប៉ុន្តែ លោក Ba Binh Loi ជនជាតិចាម នៅភូមិ Phuoc Dong នៃឃុំ Phuoc
Hau នៅតែសកម្មរួមវិភាគទានជាមួយរដ្ឋអំណាចកសាងភូមិ ឃុំរបស់ខ្លួន។ ក្រៅពីការជូន
ផ្ទៃដី ១០០មែត្រក្រឡា និងប្រាក់ខែចូលនិវត្តរបស់ខ្លួនក្នុងមួយខែ លោក Loi នៅតែធ្វើ
ចលនាកូន ចៅ ក្នុងសាច់ញាតិក្នុងវង្សត្រកូលចូលរួមចលនានេះទៀតផង។ ស្ដីអំពីបញ្ហា
នេះ លោក Ba Binh Loi បានអោយដឹងថា៖
“ ខ្ញុំត្រូវបានកើតឡើងពីវាលស្រែ ធំដឹងក្តីឡើងពឹងផ្អែកទៅលើគ្រាប់ស្រូវបន្លែ។ជាង នេះទៀត ក្នុងដំណើការរៀនសូត្រនិងធ្វើតាមគំរូលោកប្រធានហូជីមិញ គឺខ្ញុំឃើញថាលោក ប្រធានហូជីមិញតែងតែមកសាកសួរសុខទុក្ខកសិករ ជួយកសិករធ្វើស្រែ។ លោកប្រធាន ហូជីមិញជាអ្នកមគ្គុទេស ដែលបានធ្វើអស់ពីចិត្ត អស់ពីថ្លើមចំពោះប្រជាជនដូចច្នេះ និង យើងនៅទីនេះ ជួយឧបត្ថម្ភគ្រួសារយើង ជួយបងប្អូនយើង ហេតុអ្វីយើងមិនធ្វើ? ពីនោះ
មក ខ្ញុំបានរួមវិភាគទានអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន។”
ទន្ទឹមនឹងការវិនិយោគកសាង ជួសជុលកែលំអរបន្ថែមហេដ្ឋារចនាសម្ព័ន្ធ ក្នុងឆ្នាំកន្លង
ទៅ ឃុំ Phuoc Hau បានរួមសហការជាមួយសាខានាយកដ្ឋានការពារដំណាំខេត្ត អនុវត្ត រូប សណ្ឋាន៖ ១ត្រូវធ្វើ ៥កាត់បន្ថយ ប្រកបដោយជោគជ័យ។ នោះគឺ ត្រូវប្រើប្រាស់ពូជ ស្រូវ
ដែល បានទទួលស្គាល់ ដើម្បី ជួយកាត់បន្ថយពូជ ជី ថ្នាំការពារដំណាំ កាត់បន្ថយទឹក តាម ដំណាក់កាល និងកាត់បន្ថយការបាត់បង់។ តាមការអនុវត្តពិសោធន៍លើវាលស្រែជាង
១០ha នៅភូមិ Truong Tho ទិន្នផលស្រូវទទួលបាន ៩តោន /ha កើនជិត ២០០ kg /ha បើ
ប្រៀបនឹងរយះពេលដូចគ្នាពីឆ្នាំទៅមិញ។ ដើម្បី ដល់ឆ្នាំ ២០១៥ ខំប្រឹងប្រែងទទួលបាន
បទ ដ្ឋានក្នុងចំណោមបទដ្ឋានទាំង១៩ស្ដីពីកម្មវិធីកសាងជនបទថ្មី។ លោក Hua Van Bao ប្រធានគណះកម្មាធិការប្រជាជនឃុំ Phuoc Hau បានអោយដឹងថា៖
“ ក្នុងរយះពេលខាងមុខនេះ យើងខ្ញុំនឹងបន្តរៀបចំការរៀនសូត្រក្នុងប្រជាជន និង
តំបន់ប្រជុំជន ដើម្បីផ្សព្វផ្សាយអោយប្រជាជនយល់និងដឹងអំពីចលនា កសាងជនបទ
ថ្មីនេះ។ ដើម្បីប្រជាជនយល់ដឹងបន្ថែម ការកសាងជនបទថ្មី មិនគ្រាន់តែមាន ការរួម
វិភាគ ទានរបស់រដ្ឋតែប៉ុណ្ណោះ ថែមទាំងការរួមវិភាគទានរបស់ប្រជាជនទៀតផង រួមគ្នា កសាងចលនានៅលលើភូមិសាស្ត្រឃុំប្រកបដោយជោគជ័យ។”
ដោយឧបត្តម្ភដែលមានស្រាប់ រួមជាមួយការខំប្រឹងប្រែងរបស់បក្សភាគគ្រប់ជាន់
ថ្នាក់ រដ្ឋអំណាច និងការស្រុះចិត្តគំនិតរបស់ប្រជាជន នោះជាមូលដ្ឋានរឹងមាំ អោយឃុំ
Phuoc Hau ស្រុក Ninh Phuoc ខេត្ត Ninh Thuan ក្លាយទៅជាឃុំជនបទថ្មីយ៉ាងឆាប់ៗ ក្នុង
អនាគត៕
-VOV WORLD