|
ប្រជាកសិករThai Nguyen ដាំតែដោយសុវត្ថិភាពតាមបច្ចេកទេសដែលបានណែនាំ( Image: Internet) |
Vovworld- ការបណ្តុះបណ្តាលការហ្វឹកហាត់ឲ្យប្រជាកសិករដើម្បីផ្ទេប្រគល់
ចំរើនជឿន លឿនវិទ្យាសាស្រ្ត បចេ្ចកទេស ការកសាងគំរោងការណ៏អភិវឌ្ឌ្យផលិត
កម្ម នឹងរៀបចំអនុវត្ត បណ្តារូបសណ្ធានផលិតទំនិញ ត្រូវបានចាត់ទុកជាការងារ
ចាំបាច់ត្រូវធ្វើដើម្បីដោះស្រាយ បទដ្ឋាន១ក្នុងចំណោមបទដ្ឋានជនបទថ្មីទាំង១៩ ។នេះក៏ត្រូវបានចាត់ទុកជាប្រភពធនធាន សំខាន់១ជួយកសាងជនបទថ្មីប្រកបដោយ
ជោគជ័យនៅវៀតណាមដែរ។
តាមកំរោងការណ៏ “បណ្តុះបណ្តាលវិជ្ជាជីវះដល់ពលករជនបទដល់ឆ្នាំ២០២០”(គំរោងការណ៏១៩៥៦)គឺនឹងមានកសិករចំនួន១,៦លាននាក់ ត្រូវបានបណ្តុះបណ្តាល វិជ្ជាជីវះកសិកម្មក្នុងដំណាក់កាល២០១១-២០១៥។ នៅក្នុងសន្និសីទបូកសរុបការងារ បណ្តុះបណ្តាលពិសោធវិជ្ជាជិវះកសិកម្ម នៅឃុំគំរូជនបទថ្មីចំនួន១១ឃុំ មជ្ឈមណ្ឌល ជំរុញកសិកម្មជាតិបានឲ្យដឹងថា៖ប្រជាកសិករស្ទើតែទាំងអស់បានចេះអនុវត្តវិទ្យាសា
ស្រ្ត-បច្ចេកវិជ្ជាចូលក្នុងការងារបង្កបង្កើនផល។លោកស្រី Ha Thuy Hanh-នាយិការរង មជ្ឈមណ្ឌលជាតិជំរុញកសិកម្មឲ្យដឹងថា៖គំរោងការណ៏បង្រៀនវិជ្ជាជីវះដល់ពលករ ជនបទរបស់រដ្ឋាភិបាល មានចរិតលក្ខណះសង្គមបនីយកម្មខ្ពស់។ម៉្យាងទៀត មជ្ឈ
មណ្ឌល ជាតិជំរុញកសិកម្ម មានប្រៀបខ្លាំងជាច្រើនក្នុងការបង្រៀនមុខវិជ្ជាជីវះដល់
កសិករ បានជា ការដែលមជ្ឈមណ្ឌលជាតិជំរុញកសិកម្ម ចូលរួមការងារបង្រៀនមុខ
វិជ្ជាជីវះដល់កសិករ គឺជាប្រការសមស្របនឹងចាំបាច់។លោកស្រីថ្លែងយ៉ាងដូច្នេថា៖ “ តាមសេចក្តីសំរេចលេខ១៩៦៥ មានក្រុមមុខរបរចំនួន៤ក្រុមដែលបណ្តុះបណ្តាល
ឲ្យកសិករ។នោះគឺបច្ចេកវិជ្ជាដាំដុះ ចញ្ចឹមសត្វ រុក្ខកម្ម ធ្វើអំបិល។ក្រុមទី២គឺកែច្នៃ
កសិផលរុក្ខផលជលផល។ក្រុមទី៣គឺគ្រប់គ្រងការស្រោចស្រព ការបញ្ចេញបញ្ចូល
ទឹកនឹងអនាម័យ បរិស្ថានជនបទ។ក្រុមទី៤ គឺការគ្រប់គ្រងនឹងសេវាកម្មកសិកម្ម។ក្រៅពីនោះក្រសួងកសិកម្ម នឹងអភិវឌ្ឌ្យជនបទ បានចេញផ្សាយបញ្ជីឈ្មោះមុខរបរ
កសិកម្មសំរាប់ពលករជនបទចំនួន៧១មុខដើម្បីខែត្តមានគោលនយោបាយជាក់
ស្តែងក្នុងការបណ្តុះបណ្តាលវិជ្ចាជីវះដល់ កសិករផង” ។
|
បណ្តុះបណ្តាលរបរជួសជុលម់ាស៊ីនកសិកម្ម( Image: Internet) |
ស្ថិតនៅក្នុងកម្មវិធីបង្រៀនវិជ្ជាជីវះកសិកម្មនៅឃុំគំរូចំនួន១១ នៅឃុំ Thuy
Huong ស្រុក Chuong My ហាណូយ មានប្រជាកសិករចំនួន៩០នាក់ត្រូវបានរៀន
វិជ្ជាជីវះចំនួន ៣មុខនោះគឺ៖ ថ្នាក់បច្ចេកវិជ្ជាដាំដើមឈើហូបផ្លែតាមស្តងដា “អនុវត្ត
ការបង្កបង្កើនផល ល្អនៅវៀតណាម” (Viet GAP) ថ្នាក់រៀនប្រើប្រាស់ម៉ាស៊ីនកសិកម្ម
នឹង ថ្នាក់ចិញ្ចឹម ជលផល។បង Dang Dinh Vinh នៅភូមិ Phu Ben ចែករំលែកថា៖ “ខ្ញុំ
ប្រកបរបរដំណាំដើមឈើហូបផ្លែ គឺត្រូវយល់ដឹងអំពីមុខរបរនេះ។មុននេះខ្ញុំធ្វើដោយ
ការរាវរក។ឥឡូវនេះដោយបានចូលរួមថ្នាក់បច្ចេកទេសដាំដើមឈើហូបផ្លែ ខ្ញុំមិនខ្វល់
ចិត្តទៀតទេ”។
នៅឃុំ Tan Thong Hoi ស្រុក Cu Chi ទីក្រុងហូជីមិញ ប្រជាកសិករក៏កំពុងត្រូវ
បាន រៀនមុខវិជ្ជាជីវះកសិកម្មដែរ។លោកស្រី Le Thi Ngoc Xuan នៅភូមិ Trung
ឃុំ Tan Thong Hoi ស្រុក Cu Chi ចូលរួមថ្នាក់បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម
សត្ថពាហនះនឹងពេទ្យសត្វ។លោកស្រីបានឲ្យដឹងថា៖ “ ការចូលរួមថ្នាក់រៀននេះ
គឺល្អណាស់។មុននេះខ្ញុំចិញ្ចឹមជ្រូកគោតាមបែបកសិករ ពោលគឺចេះដល់ទីណាធ្វើ
ដល់ទីនោះ។តែឥឡូវនេះដោយបានចូលរួមថ្នាក់រៀននេះខ្ញុំ ថែទាំហ្វូងជ្រូកហ្វូងគោ
តាមបច្ចេកវិជ្ជាដែលបានណែនាំ មានប្រសិទ្ធភាពខ្ពស់ណាស់”។
|
ការចិញ្ចឹមគោយកទឹកដោះអភិវឌ្ឌ្យន៏យ៉ាងខ្លាំង( Image:Internet) |
ក្នុងរយះពេលខាងមុខ មជ្ឈមណ្ឌលជាតិជំរុញកសិកម្មនឹងជំរុញខ្លាំងការបង្ហាត់ បង្រៀនមុខវិជ្ជាជីវះដោយផ្សារខ្ជាប់ជាមួយអង្គភាពអាជីវកម្មដើម្បីដោះស្រាយការងារ
ធ្វើ ឲ្យប្រជាកសិករនឹងតំរូវការប្រើប្រាស់ពលកររបស់អង្គភាពអាជីវកម្មផង។ធ្វើល្អការ
ងារនេះ រួមជាមួយការអនុវត្តវិទ្យាសាស្រ្តបច្ចេកវិជ្ជាចូលក្នុងកសិកម្មជនបទ នឹងជា
ទឹសដៅមាន ប្រសិទ្ធភាពបំផុតក្នុងដំណើរការកសាងជនបទថ្មីនៅវៀតណាម៕