ជំរុញខ្លាំងការអភិវឌ្ឍន៍រូបសណ្ឋាន” វាលស្រែធំ”ក្នុងផលិតកម្ម កសិកម្ម
(VOV) /  
(VOV)_ផលិតកម្មកសិកម្ម តាម រូបសណ្ឋាន” វាលស្រែធំ” បាននិងកំពុង បណ្ដាតំបន់ក្នុងទូទាំងប្រទេសវៀតណាមអនុវត្តយ៉ាងសកម្ម ។ ក្នុងស្ថានភាពជាក់ស្ដែង រូបសណ្ឋាននេះបានមានប្រសិទ្ធភាពយ៉ាងច្បាស់លាស់អំពីទិន្នផល គុណភាព និងទិស
ដៅលក់ចេញផលិតផល។ រូបសណ្ឋាន” វាលស្រែធំ” បាននិងកំពុងសំរាយបានចំ
ណោតសំនួរអំពីរួបសណ្ឋានចងសម្ព័ន្ធ រវាង រដ្ឋ អ្នកវិទ្យាសាស្ត្រ អាជីវករ និងកសិករ
និងបណ្ដាភាគីចូលរួមរូបសណ្ឋាននេះ សុទ្ធតែទទួលបានផលប្រយោជន៍ខ្ពស់បំផុត។ នេះត្រូវបានចាត់ទុកជាទិសដៅថ្មី ក្នុងផលិតកម្មកសិកម្ម ក៏ដូចជា ក្នុងចលនាកសាង ជនបទថ្មី នាបច្ចុប្បន្ន។
|
ជំរុញខ្លាំងការអភិវឌ្ឍន៍រូបសណ្ឋាន” វាលស្រែធំ”ក្នុងផលិតកម្ម កសិកម្ម(internet) |
នៅតំបន់វាលទំនាបទន្លេ Cuu Long ក្នុងរយះពេលកន្លងទៅ ការអនុវត្ត រូបសណ្ឋាន” វាលស្រែធំ” បានសរអោយឃើញថា÷ នេះគឺជាទិសដៅត្រឹមត្រូវ នាំមកប្រសិទ្ធភាពល្អ
និងចីរភាព។ នេះគឺជាទិសផលិតកម្មសកម្ម ជួយកសិករអនុវត្តរាល់ដំណោះស្រាយ
បច្ចេក ទេសព្រមៗគ្នា រួមចំណែកលើកកំពស់សមត្ថភាពដាំដុះរបស់កសិករ ផលិតស្រូវ
សុវត្ថិភាព ស្និទ្ធស្នាលជាមួយបរិស្ថាន នាំមកផលចំណេញខ្ពស់ជាង…។ល។ លោក
Pham Dong Quang អនុប្រធាន នាយកដ្ឋានដំណាំដាំដុះ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតនាម បានអោយដឹងថា÷
“ បណ្ដាខេត្ត Nam Dinh, Thai Binh , hai Duong, Bac Giang.....បានមានគោល
នយោ បាយជួយឧបត្ថម្ភកសិករ និងអង្គភាពអាជីវកម្ម បង្កលក្ខណះងាយស្រួល ដើម្បី រួមគ្នាផលិត លក់ផលិតផល តាមរូបសណ្ឋានវាលស្រែធំ។ ការអនុវត្ត រូបសណ្ឋាន”
នេះ” ត្រូវបានបណ្ដាខេត្ត នៅភាគខាងជើងវៀតណាមជួយជ្រោមជ្រែង និងឯកភាព
ខ្ពស់ និងចាត់ទុកថា នេះគឺជា ដំណោះស្រាយសំខាន់។ ”
នៅតំបន់ភាគកណ្ដាលនិងភាគខាងត្បូងវៀតណាម រូបសណ្ឋានវាលស្រែធំ កំពុងត្រូវ
បានបង ប្អូនកសិករជឿជាក់និងអនុវត្តចូលក្នុងផលិតកម្ម។ លោក Van Ba Du សមាជិក សហករណ៍ កសិកម្ម ឃុំ Hoai My ស្រុក Hoai Nhon ខេត្ត Binh Dinh (ភាគកណ្ដាល វៀត ណាម) បានអោយដឹងថា÷ រូបសណ្ឋានេះ ទទួលបានការជួយឧបត្ថម្ភជាច្រើនរបស់ រដ្ឋអំណាចតំបន់ និងទទួលបានទិន្នផលខ្ពស់ ចំណាយផលិតកម្មទាប…ល។ លោក
Van Ba Du បានអោដឹងថា÷
“ ការអនុវត្តវាលស្រែធំ ជារបៀបរៀបចំផលិតកម្ម១ដើម្បី ប្រជាកសិករ ធ្វើព្រមៗ
គ្នា។ ឥឡូវនេះ ផលិតកម្មព្រមៗគ្នា ពូជដូចគ្នា ថែទាំ វិនិយោគក្នុងរយះពេលដូចគ្នា ដូ ច្នេះ ចៀសវាងបានបណ្ដាប្រភេទដង្កូវ ជំងឺ ។ ”
|
ជំរុញខ្លាំងការអភិវឌ្ឍន៍រូបសណ្ឋាន” វាលស្រែធំ”ក្នុងផលិតកម្ម កសិកម្ម(http://www.baoanhdatmui.vn) |
ក្នុងរយះពេលកន្លងទៅ រូបសណ្ឋានវាលស្រែធំ បានជួយកសិករឆ្លងកាត់លើការលំបាក ដោយការចងសម្ព័ន្ធរវាង រដ្ឋ អ្នកវិទ្យាសាស្ត្រ អាជីវករ និងកសិករ ជាពិសេសគឺ តួនាទីរបស់អង្គភាពអាជីវកម្ម ក្នុងការផ្គត់ផ្គង់សម្ភារះនិងលក់ផលិតផល។ លោកស្រី
Nguyen Thi Minh Nguyet ប្រធានការិយាល័យ តំណាង អគ្គក្រុមហ៊ុនសម្ភារះ កសិកម្ម
Nghe An ជាអង្គភាពអាជិវកម្មមួយ ក្នុងចំណោមអង្គភាពអាជីវកម្ម ដែលចូលរួមរូបសណ្ឋាន វាលស្រែធំ ជាមួយកសិករ នៅភាគកណ្ដាលវៀតណាម បានអោយដឹងថា÷
“ រូបសណឋានវាលស្រែធំ ជួយឧបត្ថម្ភកសិកតមានប្រភពចំណូលខ្ពស់ជាង។ មានអង្គភាពអាជីវកម្មមួយចំនួន បានជួយឧបត្ថម្ភ កសិករក្នុងការផ្គត់ផ្គង់ពូជ ជី ដោយ
មិតគិតពីផលចំណេញ និងទិញផលិតផលពីប្រជាជនទៀតផង។ “
នាបច្ចុប្បន្ន ខេត្ត ទីក្រុងផ្សេងៗទៀត ក្នុងទូទាំងប្រទេស បានកំពុងអនុវត្តរូប សណ្ឋាន វាលស្រែធំ ដាំស្រូវ តាមបទដ្ឋាន÷ អនុវត្តផលិតកម្មកសិកម្មល្អ-VietGap ដើម្បីបំរើការនាំចេញ។ រូបសណ្ឋាននេះ បង្កលក្ខណះងាយស្រួលសំរាប់ ផ្នែក កសិកម្មរៀបចំតំបន់ផលិតកម្មស្រូវគុណភាពខ្ពស់ តាមទិសចីរភាព ទន្ទឹមនឹងនោះ
ជួយប្រជាកសិករអនុវត្តរាល់ វិទ្យាសាស្ត្រ បច្ចេកទេសជឿនលឿន ចូល ក្នុងផលិត
កម្មកសិកផល តាមទិសប្រមូលផ្តុំ។ នេះគឺជាបទដ្ឋានមួយក្នុងចំណោមបទដ្ឋានដែល រួមចំណែកកសាងជនបទថ្មីនៅវៀតណាមប្រកបដោយជោគជ័យ៕
-VOV