ដំណាំចាហួយខ្មៅរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រសម្រាប់កសិករខេត្ត Cao Bang

(VOVWORLD) - ចាហួយខ្មៅជាអាហារសម្រន់ពេញនិយមមួយរបស់មនុស្សជាច្រើន ដែលត្រូវ បានគេដាក់លក់នៅគ្រប់ទីកន្លែង ចាប់ពីផ្សារតូចតាចនៅតាមតំបន់ជនបទរហូត ដល់ផ្សារទំនើបនៅទីក្រុង។ មានចាហួយខ្មៅជាច្រើនប្រភេទ ក៏ប៉ុន្តែឆ្ងាញ់ បំផុតនិងល្បីល្បាញបំផុតនោះគឺប្រភេទចាហួយខ្មៅនៅតំបន់ Thach An ខេត្ត Cao Bang។ ដើមចាហួយខ្មៅកំពុងត្រូវបានចាត់ទុកជាប្រភេទដំណាំ ដ៏សែនសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់នេះ ដែលជួយឲ្យប្រជាជន មានប្រាក់ចំណូលប្រកបដោយស្ថិរភាព រួចផុតពីភាព ក្រីក្រ។

ដោយមានផ្ទៃដំណាំចាហួយខ្មៅជិត១០០ហិកតា ឃុំ Duc Thong ជា តំបន់ប្រកបដំណាំចាហួយខ្មៅធំបំផុតនៃស្រុក Thach An។ លោកស្រី Trieu Thi Hien ជនជាតិ Dao នៅឃុំ Duc Thong បានឲ្យដឹងថា អាស្រ័យដោយមានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ និងលក្ខណៈ ដីធ្លីអំណោយផល ដូច្នេះហើយចាប់ពីឆ្នាំ២០១៦មក គ្រួសារគាត់បានចាប់ផ្ដើម ដាំដំណាំចាហួយខ្មៅលើផ្ទៃដី១ហិកតា ដែលផ្ដល់នូវប្រាក់ចំណូលប្រមាណ ៦០លានដុងក្នុងមួយឆ្នាំ។

ដំណាំចាហួយខ្មៅរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រសម្រាប់កសិករខេត្ត Cao Bang  - ảnh 1កម្មការិនីម្នាក់ធ្វើការនៅសិប្បកម្មផលិតចាហួយខ្មៅនៅស្រុក Thach An។ (រូបថត៖ VOV) 

ស្លឹកចាហួយខ្មៅត្រូវបានឈ្មួញប្រមូលទិញហើយយកទៅមូលដ្ឋានផលិតកម្មចាហួយខ្មៅនានា ឬនាំចេញទៅកាន់ប្រទេសចិន។ នៅស្រុក Thach An វិញ នាបច្ចុប្បន្ននេះកំពុងមានមូលដ្ឋានកែច្នៃចាហួយខ្មៅជាច្រើន ដែល ចូលរួមចំណែកបង្កើតការងារធ្វើនិងប្រាក់ចំណូលសម្រាប់កម្មកររាប់សិប នាក់។ លោកស្រី Le Thuy ម្ចាស់សិប្បកម្មកែច្នៃចាហួយខ្មៅនៅស្រុក Thach An បានឲ្យដឹងថា៖     

“មុននេះ បងប្អូនជួបការលំបាកជាច្រើនហើយប្រាក់ចំណូលទាបណាស់ ក៏ ប៉ុន្តែនាសព្វថ្ងៃជីវភាពរស់នៅបានប្រសើរឡើងហើយ។ ដូចសិប្បកម្មរបស់ គ្រួសារខ្ញុំបានផ្ដល់ការងារធ្វើសម្រាប់ពលករចំនួន១០នាក់។ នៅថ្ងៃ មមាញឹកបំផុត យើងខ្ញុំផលិតចាហួយខ្មៅបានជាង១០០០ប្រអប់ ស្មើនឹង ២តោនក្នុងមួយថ្ងៃ ហើយទីផ្សារក៏ត្រូវបានពង្រីកដល់គ្រប់ខេត្ត ក្រុងនៅ តំបន់ភាគខាងជើងផងដែរ”។

នៅស្រុក Thach An ខេត្ត Cao Bang ដំណាំចាហួយខ្មៅត្រូវបាន ដាំច្រើនបំផុតនៅឃុំមួយចំនួនដូចជា៖Duc Thong Quang Trong Canh Tan និង Minh Khai។ ឆ្នាំនេះ ផ្ទៃដីដំណាំចាហួយខ្មៅសរុបនៃស្រុក Thach An មានបានជាង៣៦០ហិកតា ដែលផ្ដល់នូវទិន្នផលជាង២០០០តោន និងប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងចន្លោះពី៨០ដល់១០០ពាន់លានដុងជារៀងរាល់ឆ្នាំ។ លោក Vu Duc Thien ប្រធានការិយាល័យកសិកម្មស្រុក Thach An បានឲ្យដឹងថា៖

“១ហិកតាដំណាំចាហួយខ្មៅផ្ដល់នូវទិន្នផលចំនួន៦តោន ដោយទទួលបានប្រាក់ចំណូលជាង១០០លាន ដុង។ ហេតុដូច្នេះ តម្លៃសេដ្ឋកិច្ចនៃប្រភេទ ដំណាំនេះគឺខ្ពស់ជាងច្រើនបើប្រៀបធៀបនឹងប្រភេទដំណាំប្រពៃណីផ្សេងៗដូចជា ស្រូវ ពោត។ ស្រុក Thach An បានកំណត់នេះជាប្រភេទដំណាំដ៏ សែនសំខាន់ ដែលជួយឲ្យប្រជាជនកាត់បន្ថយភាពក្រីក្រ ក៏ដូចជាបង្កើត ការងារធ្វើយ៉ាងល្អប្រសើរ”។

ដំណាំចាហួយខ្មៅរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រសម្រាប់កសិករខេត្ត Cao Bang  - ảnh 2ចាហួយខ្មៅជាអាហារសម្រន់ពេញនិយមមួយរបស់មនុស្សជាច្រើន។ 

នាសព្វថ្ងៃនេះ ផលិតផលចាហួយខ្មៅនៃស្រុក Thach An ត្រូវបាន មនុស្សជាច្រើនកុះករស្គាល់ដល់។ ប៉ុន្តែ បណ្ដាមូលដ្ឋានផលិតកម្មចាហួយ ខ្មៅនៅទីនេះ នៅតែជាខ្នាតតូចតាច ហើយសមត្ថភាពផលិតកម្មនៅតែ មានកំហិតផងដែរ។ លោក Hoang Van Thach លេខាគណៈកម្មាធិការ បក្សស្រុក Thach An បានឲ្យដឹងថា ដើម្បីឲ្យដំណាំចាហួយខ្មៅក្លាយទៅ ជាផលិតផល “កាត់បន្ថយភាពក្រីក្រ” ប្រកបដោយចីរភាពនោះ ស្រុក កំពុងមានទិសដៅអភិវឌ្ឍតំបន់វត្ថុធាតុដើម ហើយកសាងពាណិជ្ជសញ្ញាប្រកបដោយចីរភាពសម្រាប់ពេលអនាគត។ លោក Thach បានឲ្យដឹងថែមទៀតថា៖

“នាពេលខាងមុខ យើងខ្ញុំនឹងអំពាវនាវឲ្យវិនិយោគិនបណ្ដាក់ទុន កសាងរោងចក្រផលិតចាហួយខ្មៅនៅតំបន់។ នាបច្ចុប្បន្ន ការផលិតនៅតែ មានកំហិតមួយចំនួន ហេតុដូច្នេះទិន្នផលមិនទាន់បានច្រើនឡើយ។ យើងខ្ញុំក៏កំពុងដាក់ពាក្យស្នើសុំក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យាចុះបញ្ជីម៉ាកយីហោសម្រាប់ដំណាំចាហួយខ្មៅផងដែរ”។

នាពេលខាងមុខ ខេត្ត Cao Bang នឹងពិចារណា កសាងសិប្បកម្ម កែច្នៃចាហួយខ្មៅខ្នាតធំដែលអាចឆ្លើយតបនឹងបទដ្ឋាននៃការនាំចេញ។ ពីនោះ ពង្រីកឧត្តមភាពនៃប្រភេទដំណាំពិសេសនេះ បង្កើតផលិតផលថ្មី សម្រាប់តំបន់ ជំរុញការអភិវឌ្ឍនៃឧស្សាហកម្មកែច្នៃ លើកកំពស់ប្រាក់ ចំណូលសម្រាប់ប្រជាជននៅតាមតំបន់ឆ្ងាយដាច់ស្រយាលនៅក្នុងខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ