ដំណោះស្រាយអនុវត្តកម្មវិធិគោលដៅជាតិអំពីជនបទថ្មី។

ដំណោះស្រាយអនុវត្តកម្មវិធិគោលដៅជាតិអំពីជនបទថ្មី។ - ảnh 1
​កសាងភូមិឃុំវប្បធម៏​គឺជាខ្លឹមសារ១នៃការងារកសាងជនបទថ្មី(រូបថត៖ Internet)
(VOVWorld)- ក្នុងកម្មវិធីគោលដៅជាតិអំពីជនបទថ្មី​​​រដ្ខាភិបាលវៀតណាមបាន សំរេចដំណោះស្រាយសំខាន់ចំនួន៧​​ដើម្បីអនុវត្តខ្លឹមសារចំនួន​១១​ដែលកម្មវិធីបាន​លើកឡើងសំដៅទទួលបានគោលដៅដល់ឆ្នាំ ២០១៥ ​មានឃុំចំនួន ២០% ទទួល
បទដ្ឋាន ជនបទថ្មីតាមក្រមបទដ្ឋានជាតិអំពីជនបទថ្មីដែលរដ្ឋាភិបាលបានចេញ
ផ្សាយនឹងដល់ឆ្នាំ២០៣០ ចំនួនលេខនេះគឺ៥០%។    
     តាមលោកTang Minh Loc  -ប្រធាននាយកដ្ឋានសេដ្ឋកិច្ចសហប្រតិបត្តិការនឹង អភីវឌ្ឌ្យជនបទនឹងជាប្រធានការិយាល័យគណះកម្មាការដឹកនាំកម្មវិធីគោលដៅ
ជាតិអំពី ជនបទថ្មី​​​​ ឲ្យដឹងថា៖ក្នុងចំណោមដំណោះស្រាយទាំង​៧​អនុវត្តកម្មវិធី
គោលដៅជាតិ អំពីជនបទថ្មី​​ ដំណោះស្រាយជួរមុខគឺការអនុវត្តឃោសនាដ៏ទូលំ
ទូលាយក្នុងទូទាំង ប្រទេសអំពីការកសាងជនបទថ្មី។​លោក​Tang Minh Loc ឲ្យដឹង
ថា៖  ប្រការនេះគឺចាំបាច់ណាស់។ពីព្រោះនេះជាកម្មវិធីថ្មី១។​បើសិនជាចង់បំផុស បានប្រព័ន្ធនយោបាយទាំងមូល​នឹងប្រជាជនចូលរួមដោយស្មគ្រចិត្ត​​ គឺត្រូវជួយគេ
យល់ បានថា៖កសាងជនបទថ្មីគឺយ៉ាងណា?​​នឹងដើម្បីកសាងជនបទថ្មីគឺត្រូវធ្វើអ្វី?​
ប្រការ សំខាន់គឺប្រជាជនសំរេចដោយខ្លួនឯងអំពីវិធីធ្វើ​ នឹងគេនេះឯងជាអ្នកដែល
បានទទួល ផលពីកម្មវិធីនេះ។  
   ដំណោះស្រាយទី២​គឺសំរេច​ ជ្រើសរើសប្រកបដោយវិទ្យាសាស្រ្ត​នឹងសមស្រប ទៅនិងតំបន់និមួយៗនូវខ្លឹមសារ​នឹងការងារត្រូវធ្វើជាមុនក្នុងដំណើរការកសាង
ជនបទ ថ្មី។លោក​ Nguyen Van Kha អនុប្រធានគណះកម្មាធិការប្រជាជនស្រុក​
 Nui Thanh ខែត្រ​Quang Nam​​ បានឲ្យដឹងថា៖  ឆ្នាំ​២០១២​ស្រុកប្រមូលផ្តុំទៅលើ
ការងាររៀបចំដែនដី។ កសាងជនបទថ្មីគឺជាការ ផ្តួចផ្តើមគំនិតដ៏ត្រឹមត្រូវ​ ១ ដែល
ទទួលបានការគាំទ្រពីសំណាក់ប្រជាជនយ៉ាងខ្ពស់។​ក្នុង ឆ្នាំនេះ​ខែត្របានវិនិយោគ
ប្រាក់ចំនួន៥​ពាន់លានដុងដល់ស្រុកដើម្បីកសាងជនបទថ្មី។      
ដំណោះស្រាយអនុវត្តកម្មវិធិគោលដៅជាតិអំពីជនបទថ្មី។ - ảnh 2
សេដ្ឋកិច្ចកសិដ្ឋានគឺជាទឹសដៅ១​ក្នុងការកសាងជនបទថ្មី​(រូបថត៖ Internet)
      ការអនុវត្តកម្មវិធីគោលដៅជាតិអំពីជនបទថ្មី​​​​​រួមទាំងការជួយឧបត្ថម្ភប្រជា
កសិករ ខាងវិទ្យាសាស្រ្តបច្ចេកទ្ទេស ការបណ្តុះបណ្តាលជួរកម្មាភិបាល​សំរាប់
ការកសាងជនបទ ថ្មីផង។លោកTang Minh Loc  -បានឲ្យដឹងថា៖បក្សនឹងរដ្ឋវៀត
ណាមបានវិនិយោគខ្ទង់ថវិការ១មិនតិច្ចទេដើម្បីបណ្តុះ បណ្តាលជួរកម្មាភិបាលកសាង
ជនបទថ្មីក្នុងរយះពេលជាច្រើនឆ្នាំកន្លងមក។ម្យ៉ាងទៀត​បក្សនឹងរដ្ឋក៏បានផ្លាស់ប្តូរថ្មី
គោលនយោបាយ​យន្តការ១ចំនួនឲ្យសមស្របទៅ នឹងការ កសាងជនបទថ្មីនា
សព្វថ្ងៃ។លោកTang Minh Loc បានបញ្ជាក់ថា៖ ក្នុងក្រុមគោលនយោបាយ​ មានគោល
នយោបាយឥណទាន​ដើម្បីលើកទឹកចិត្ត ប្រជាកសិករខ្ចី​ឥណទានកសាងជនបទថ្មី  គោលនយោបាយលើកទឹកចិត្តបណ្តា អង្គភាពអាជីវកម្មវិនិយោគចូលការកសាង
ជនបទថ្មី​ នឹង​គោលនយោបាយទាក់ទាញ កម្មាភិបាលវ័យក្មេងទៅបំពេញការងារ
នៅតំបន់ជ្រៅ​តំបន់ឆ្ងាយដាច់ស្រយាល់។គោល នយោបាយទាំងនេះ​បាននឹងកំពុង
ត្រូវបានអនុវត្ត។​ឧទាហរណ៏៖អនុក្រិត្យលេខ​ ៤១​​ស្តីអំពីគោលនយោបាយឥណទាន
ជនបទ  អនុក្រិត្យលេខ  ៦១​ ស្តីពីការលើកទឹកចិត្ត បណ្តាអង្គភាពវិនិយោគចូល
កសិកម្ម ជនបទ​នឹងអនុក្រិត្យ​លេខ​២៨ស្តីពីការបញ្ជូន បញ្ញាជនវ័យក្មេងទៅ​បំពេញ
ការងារកសាងជនបទថ្មីនៅតំបន់ជ្រៅ​ តំបន់ឆ្ងាយដាច់ ស្រយាល។ ប្រព័ន្ធដំណោះស្រាយដើម្បីអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅ
វៀតណាម​នៅមានការឧបត្ថម្ភតំលៃ​ដើម្បីប្រជាកសិករនឹងចិត្តផលិត។តាមនោះ
រដ្ឋាភិបាល បានមានសេចក្តីសំរេចស្តីពីសន្តិសុខស្បៀងអាហារជាតិ។​ក្រៅពីនោះ
រដ្ឋក៏កំណត់ថា៖​តំលៃទិញស្រូវត្រូវធានា​ប្រាក់ចំណេញពី​៣០%​ដល់៤០%លើតំលៃ
លក់​ដល់ប្រជាកសិករ នឹងមានគោលនយោបាយធានារ៉ាប់រងដើម្បីប្រជាកសិករ
នឹងចិត្តដាំស្រូវ ។ រដ្ឋក៏ធានា បង្កើតបរិយាកាសយ៉ាងល្អបំផុតសំរ៉ាប់បណ្តារូបភាព
ចាត់តាំងផលិតសមស្របទៅនឹង សមត្ថភាពប្រជាជននៅឃុំនិមួយៗ​ភូមិនិមួយៗ​នឹងប្រភេទផលិតផលដំណាំដាំដុះនិង សត្វចិញ្ចិមនិមួយៗ​ក្នុងគោលដៅបង្ក
ឲ្យមានផលិតផលទំនិញមានតំលៃខ្ពស់​បង្កើនប្រភពចំណូលដល់ប្រជាកសិករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ