ដំណោះស្រាយអភិវឌ្ឍកសិកម្មដើម្បីបន្សាំនឹងការជ្រាបចូលទឹកប្រៃ

(VOVWORLD) - ការជ្រាបចូលនៃទឹកប្រៃនាពេលកន្លងទៅបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើការធ្វើផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជននៅតំបន់វាលសណ្ដទន្លេ Cuu Long។ ប៉ុន្តែ ការជ្រាបចូលនៃទឹកប្រៃនេះក៏បានបន្សល់ទុកនូវមេរៀនបទ ពិសោធន៍ របៀបធ្វើសកម្មភាពជាក់ស្ដែង ដើម្បី ជួយឲ្យអាជ្ញាធរនិងប្រជាជនតំបន់វាលសណ្ដទន្លេ Cuu Long ចាត់វិធានការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ។
ដំណោះស្រាយអភិវឌ្ឍកសិកម្មដើម្បីបន្សាំនឹងការជ្រាបចូលទឹកប្រៃ - ảnh 1គំរូស្រោចស្រពដោយសន្សំសម្ចៃទឹក។ (រូបថត៖ VOV) 

ផលិតកម្មកសិកម្មត្រូវបានចាត់ទុកថា ជាវិស័យសេដ្ឋកិច្ចស្នូលនៃតំបន់វាល សណ្ដទន្លេ Cuu Long។ ហេតុដូច្នេះ ត្រូវមានដំណោះស្រាយឲ្យបានសមស្របដើម្បី បន្សាំនឹងការជ្រាបចូលនៃទឹកប្រៃដែលកើតមានឡើងជារៀងរាល់ឆ្នាំ។ តាមការធ្វើ ស្ថិតិ តំបន់វាលសណ្ដទន្លេ Cuu Long មានទំហំផ្ទៃដីដាំដើម ឈើហូបផ្លែប្រមាណ ៧០០០ហិកតា និងទំហំផ្ទៃទឹកចិញ្ចឹមជលផលចំនួន៨០០០ហិកតា ដែលរងការ ខូចខាតដោយការជ្រាបចូលនៃទឹកប្រៃ។ ប្រសិនបើប្រៀបធៀបនឹងឆ្នាំ២០១៦ គឺការជ្រាបចូលនៃទឹកប្រៃឆ្នាំនេះទោះបីជាអូសបន្លាយរយៈវែងក៏ដោយ ប៉ុន្តែបង្ក ឡើងការខូចខាតតិចជាង។ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាម លោក Nguyen Xuan Cuong បានចាត់ទុកថា បណ្ដាខេត្តក្រុងក្នុងតំបន់បានអនុវត្ត ដំណោះស្រាយជាច្រើនប្រកបដោយប្រសិទ្ធភាព ដែលជួយបន្ធូរបន្ថយការខូច ខាតដោយការជ្រាបចូលនៃទឹកប្រៃ។

“ទីមួយគឺយើងបានព្យាករណ៍មុននូវបញ្ហាប្រឈមទាំងនោះ។ យើងបាន ដាក់ចេញដំណោះស្រាយដើម្បីឆ្លើយតបនិងការបន្សាំចាប់តាំងពីចុងឆ្នាំ២០១៩មកម្លេះ។ ទីពីរគឺយើងបានអនុវត្តដំណោះស្រាយដោយព្រមៗគ្នា ជាពិសេសគឺការកសាង សំណង់គ្រប់គ្រងទឹកសាប-ទឹកប្រៃឲ្យបានឆាប់រហ័ស។ ហើយទីបីគឺការស្រុះចិត្ត គំនិតរបស់ប្រព័ន្ធនយោបាយទាំងមូល ជាពិសេសគឺប្រជាជន”។

ដំណោះស្រាយអភិវឌ្ឍកសិកម្មដើម្បីបន្សាំនឹងការជ្រាបចូលទឹកប្រៃ - ảnh 2 ប្រជាកសិករនៅតំបន់វាលសណ្ដទន្លេ Cuu Long អនុវត្តគំរូធ្វើចម្ការថ្មីៗដើម្បីបន្សាំនឹងការជ្រាបចូលនៃទឹកប្រៃ។ 

តាមការព្យាករណ៍ នាពេលខាងមុខ គ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹក ប្រៃអាចកើតមានឡើងម្ដងទៀតដោយសារផលប៉ះពាល់នៃតំបន់ទន្លេមេគង្គលើ។ ហេតុដូច្នេះ វិស័យផលិតកម្មកសិកម្មនៅតំបន់ដីសណ្ដទន្លេ Cuu Long នឹងបន្ត ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន។ លោក Cao Van Trong ប្រធានគណៈកម្មា ធិការប្រជាជនខេត្ត Ben Tre បានឲ្យដឹងថា ដើម្បីបន្សាំនឹងការជ្រាបចូលនៃទឹក ប្រៃជារៀងរាល់ឆ្នាំ ខេត្តកំពុងអភិវឌ្ឍវិស័យកសិកម្មតាមទិសដៅដ៏សម ស្របនឹងតំបន់អេកូឡូស៊ីទាំងបីរួមមានទឹកសាប-ទឹកភ្លាវ-ទឹកប្រៃ។ លោកបាន ពន្យល់ថា៖

“ការអភិវឌ្ឍកសិកម្មត្រូវបន្សាំនឹងតំបន់អេកូឡូស៊ីទាំងបី៖ ទឹកសាប ទឹកភ្លាវ ទឹកប្រៃ។ ចំពោះតំបន់ទឹកសាប គឺផ្តោតសំខាន់ទៅលើការធ្វើចម្ការដើមឈើហូប ផ្លែដែលជាឧត្តមភាពរបស់តំបន់នេះដូចជា ក្រូចថ្លុងសំបកខៀវ ធូរែន មង្ឃុត ព្រមទាំងគួបផ្សំនឹងការចិញ្ចឹមជលផលទឹកសាប។ នៅតំបន់ទឹកភ្លាវ ខេត្តលើកទឹក ចិត្តឲ្យប្រជាកសិករដាំដើមដូង ដើមឈើហូបផ្លែប្រភេទមួយចំនួន ចិញ្ចឹមជលផល ជាពិសេសគឺបង្កងដង្កៀបវែង។ ចំណែកឯនៅតំបន់ទឹកប្រៃ គឺភាគច្រើនអភិវឌ្ឍបង្កង សមុទ្រ លាសសមុទ្រជាដើម។

នៅពេលដែលទឹកប្រៃជ្រាបចូលតំបន់ដីសណ្ដទន្លេ Cuu Long ម្ដងៗ ប្រភព ទឹកសម្រាប់ការធ្វើផលិតកម្មនិងជីវភាពប្រចាំថ្ងៃជាបញ្ហាសំខាន់ណាស់។ តាម លោកសាស្ត្រាចារ្យរង បណ្ឌិត Le Anh Tuan អនុប្រធានវិទ្យាស្ថានស្រាវជ្រាវអំពី ការប្រែប្រួលអាកាសធាតុចំណុះសាកលវិទ្យាល័យ Can Tho បានឲ្យដឹងថា ការជ្រាបចូលនៃទឹកប្រៃកើតមានឡើងជារៀងរាល់ឆ្នាំយ៉ាងស្មុគស្មាញណាស់ ដោយទាមទារឲ្យវិស័យកសិកម្មត្រូវតែបន្សាំក្នុងរយៈពេលយូរអង្វែង។ ហេតុដូ ច្នេះ ត្រូវការជំរុញខ្លាំងនូវវិធានការស្រោចស្រពដោយសន្សំសម្ចៃ ផ្ទុកបម្រុងទឹក នៅក្នុងស្រះ បឹង ហើយផ្ទុកបម្រុងទឹកភ្លៀងដើម្បីប្រើប្រាស់ក្នុងរដូវកាលទឹកប្រៃ ផងដែរ។ លោក Tuan បានឲ្យដឹងថា៖

“ក្នុងរដូវវស្សា យើងខិតខំប្រឹងប្រែងផ្ទុកបម្រុងទឹកភ្លៀងឲ្យកាន់តែ ច្រើនកាន់តែល្អ ដើម្បីប្រើប្រាស់ក្នុងការធ្វើផលិតកម្មឬបម្រើជីវភាពប្រចាំថ្ងៃ”។

ការអភិវឌ្ឍកសិកម្មឲ្យបានបន្សាំនឹងការជ្រាបចូលនៃទឹកប្រៃក៏ដូចជាការប្រែប្រួលអាកាសធាតុ ជាទិសដៅដែលមិនអាចជៀសវាងបានចំពោះខេត្តក្រុងទាំង អស់នៅតំបន់ដីសណ្ដទន្លេ Cuu Long។ ប្រការនេះទាមទារឲ្យអាជ្ញាធរតំបន់និង សមត្ថកិច្ចត្រូវការអនុវត្តយ៉ាងល្អនូវគោលជំហរនិងគោលនយោបាយដែលត្រូវ បានដាក់ចេញ។ ចំពោះប្រជាជនវិញ ត្រូវការធ្វើបច្ចុប្បន្នភាពព័ត៌មានពាក់ព័ន្ធ ដល់ស្ថានភាពផលិតកម្ម អនុវត្តវិទ្យាសាស្ត្របច្ចេកទេស ក៏ដូចជាវិធានការធ្វើវប្ប កម្មដ៏ឆ្លាតវៃដើម្បីលើកកំពស់ផលិតភាពពលកម្មនិងគុណភាពនៃជីវភាពរស់នៅ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ