ដាំផ្សិតទិសដៅអភិវឌ្ឍន៍ផលិតកម្មប្រកបដោយប្រសិទ្ធភាពនៅស្រុក Kim Bang ខេត្ត Ha Nam

(VOV)_ភារកិច្ចមួយក្នុងចំណោមភារកិច្ចស្នូលក្នុងកម្មវិធីកសាងជនបទថ្មីនៅខេត្ត
 Ha Nam (ភាគខាងជើងវៀតណាម) ​គឺការអភិវឌ្ឍន៍ផលិតកម្ម  លើកកំពស់ ចំណូល សំរាប់ប្រជាជន។ គំរោងការណ៍ដាំផ្សិតជាគំរោងការណ៍១ ក្នុងចំណោមគំរោងការណ៍
ដែលត្រូវបាន​ផ្នែកកសិកម្មខេត្តអនុវត្ត និងបង្កើតការងារ​ធ្វើសំរាប់ប្រជាជន ហើយ
ឈាន​ដល់ ការជួយ​ប្រជាជនធ្វើមានបានលើទឹកដីស្រុកកំណើតរបស់ខ្លួន។

ដាំផ្សិតទិសដៅអភិវឌ្ឍន៍ផលិតកម្មប្រកបដោយប្រសិទ្ធភាពនៅស្រុក Kim Bang ខេត្ត Ha Nam - ảnh 1
ដាំផ្សិត ទិសដៅអភិវឌ្ឍន៍ផលិតកម្មប្រកបដោយប្រសិទ្ធភាពនៅស្រុក Kim Bang
ខេត្ត Ha Nam(internet)

ការចាប់អារម្មណ៍របស់ខ្ញុំនាពេលមកទស្សនាគ្រួសារបង Dinh Tri Trung នៅឃុំ
Kha Phong ស្រុក Kim Bang ខេត្ត Ha Nam នោះគឺប្រអូប ផ្សិតត្រចៀកកណ្ដុរ ក្នុងនោះ មានដំណាំផ្សិតធំដូចបាតដៃ ជិតដល់ថ្ងៃប្រមូលផល។ មើលឃើញសួនផ្សិតជិត​ដល់ពេលប្រមូលផល មានមនុស្សជាច្រើននឹងគិតថា គ្រួសារបងបានវិនិយោគប្រាក់
និង កម្លាំងកាយចិត្តជាច្រើន ។ ប៉ុន្តែ បង Trung បាន អោយដឹងថា៖ ទុនវិនិយោគដើម្បី
ដាំផ្សិតគឺមិន ជាច្រើនទេ ហើយកម្លាំងថែទាំងអស់​តិចណាស់។ ​បានរដ្ឋអំណាចខេត្ត​
Ha Nam ជួយឧបត្ថម្ភជាទឹក​ប្រាក់ចំនួន ២សែនដុង/​១ម៉ែត្រក្រឡាសំរាប់ដាំផ្សិត ​និងត្រូវ
បាន​កម្មាភិបាល​បច្ចេក​ទេសណែនាំរបៀបដាំផ្សិត ដូច្នេះបង Trung បានដាំផ្សិតប្រកប
ដោយ ជោគជ័យ។ ក្នុងជំហានដំបូង គ្រួសារ បង ទទួលបាន ចំណូលពី ៣ ដល់ ៤លាន
ដុង ក្នុង១ខែពីមុខរបរដាំផ្សិត៖

“ មុននេះ សេដ្ឋកិច្ចគ្រួសារភាគច្រើនផ្អែកទៅលើកសិកម្ម ធ្វើស្រែគឺគ្រប់ ហូបតែ
ប៉ុណ្ណោះ  មិនសល់អ្វីទេ។ ដាំផ្សិតងាយស្រួលធ្វើ ប្រជាជន  ធម្មតាក៏ធ្វើបានដែរ។ ក្នុង ពេលដែលប្រជាជនគ្មានការងារធ្វើ គឺរូបសណ្ឋាននេះដោះស្រាយបានបញ្ហាការងារ
ធ្វើសំរាប់ប្រជាជន។ បើប្រៀបជាមួយការធ្វើស្រែ គឺធ្វើផ្សិតងាយស្រួលជាង។”

គំរោងការណ៍អភិវឌ្ឍន៍ផលិតកម្មផ្សិតនៅលើភូមិសាស្ត្រខេត្ត Ha Nam ជា គំរោង ការណ៍១ក្នុងចំណោមគំរោងការណ៍​១០ ដែលបានអនុវត្តសំរាប់ជួយប្រជាជនអភិវឌ្ឍន៍ ផលិតកម្ម បង្កើតការងារធ្វើ សំរាប់ប្រជាជនក្នុងពេលទំនេរ និងរួមចំណែក បង្កើនចំ
ណូល។ លោក Chu Van Hop អនុប្រធានសហករណ៍កសិកម្មឃុំ Kha Phong បានអោយ ដឹងថា៖ ចំណាយវិនិយោគ​ ដំបូងមិនច្រើនទេ ទឹកប្រាក់ ចំនួន១០លានដុង គឺអាចវិនិ យោគធ្វើផ្សិតនៅលើផ្ទៃដីពី ៦០ដល់៧០មែត្រក្រឡា។ វត្ថុធាតុដើមដើម្បីដាំផ្សិតអាច
ប្រើ បណ្ដាអនុផល របស់កសិកម្មដូចជា៖ ចំបើង អាចម៍រណារ ឬអង្កាមដុត…ជាដើម។ ក្រោយរយះពេល១ខែគឺអាចប្រមូលផលជាលើកដំបូងបានហើយ។ ប្រសិនបើប្រៀប ធៀបលទ្ធផលសេដ្ឋកិច្ចគឺការដាំផ្សិតចំណូលខ្ពស់ជាងដាំស្រូវពី៣ដល់៤ដង។ លោក 
Chu Van Hop បានអោយដឹងថា៖

“ បន្ទាប់ពីពេលអនុវត្តរូបសណ្ឋានដាំផ្សិត គឺប្រជាជនឃុំ Kha Phong ស្រុះ ចិត្តគំ
និត ខ្លាំងណាស់ ប្រជាជនជាច្រើននាក់បានចុះឈ្មោះចូលរួម។ នាបច្ចុប្បន្ន យើងខ្ញុំ បានស្នើបើកថ្នាក់ហ្វឹកហ្វឺនបន្តសំរាប់ប្រជាកសិករ ក្នុងឆ្នាំនេះ ដើម្បីប្រជា កសិករ
ក្ដាប់​បានបច្ចេកវិទ្យា ទទួលប្រសិទ្ធភាពជាង។ ”

ពីរូបសណ្ឋាននេះ ក្នុងកម្មវិធីកសាងជនបទថ្មី ខេត្ត Ha Nam បានប្រមូលផ្តុំ អនុវត្ត គំរោងការណ៍ចំនួន១០ ជួយប្រជាកសិករអភិវឌ្ឍន៍ផលិតកម្ម។ លោក  Nguyen Manh
Hung នាយករងមន្ទីកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Ha Nam បានអោយដឹងថា៖ ជា
មួយរូប សណ្ឋាន ដាំផ្សិត នាបច្ចុប្បន្ន មន្ទីបានចុះហត្ថលេខាលើកិច្ចសន្យា ជាមួយក្រុម
ហ៊ុន Ngoc Dong ជួយឧបត្ថម្ភបច្ចេកទេស ផ្តល់វត្ថុធាតុ ដើម  និងប្រមូលទិញផលិតផល
ពី ប្រជាកសិករ។ ក្នុងឆ្នាំ ២០១២ ខេត្ត Ha Nam មានគ្រួសារចំនួន៤០ គ្រួដាំផ្សិត  លើផ្ទៃដី ប្រមាណ ៣៦ពាន់ម៉ែត្រក្រឡា ទិន្នផលគឺ ១៣៦តោន ក្នុងតំលៃ​ជាង៤ពាន់លានដុង។ ក្នុងដំណាក់កាល ២០១៣ - ២០១៥ ខេត្តនឹងពង្រីករូបសណ្ឋានដាំផ្សិតនេះ ​លោក 
Nguyen Manh Hung បានអោយដឹងថា៖

“ ចំពោះគំរោងការន៍អភិវឌ្ឍន៍ដាំផ្សិត និងផ្សិតរុក្ខឱសថ យើងខ្ញុំបាន កសាងដំ
ណើ ការដល់ឆ្នាំ ២០១៥។ ខេត្តក៏បានកសាងបែបបទជាក់ស្ដែង  ផ្ទៃពី៧០មែត្រក្រ
ឡាឡើង គឺ​ទទួលបានការជួយឧបត្ថម្ភពូជ ហ្វឹកហ្វឺន ធានាការ លក់ចេញ ​ផលិតផល។​”

          រូបសណ្ឋានដាំផ្សិតនៅខេត្ត Ha Nam ត្រូវបានចាត់ទុកថាមាន សក្តានុភាព និង មានប្រសិទ្ធភាពខ្ពស់បំផុត ដោយទុនវិនិយោគតិច ទទួលផល បានឆាប់ហើយនាំម កនូវចំណេញខ្ពស់។ នេះនឹងជាទិសដៅអភិវឌ្ឍន៍ផលិតកម្មថ្មី  ដើម្បីប្រជាកសិករខេត្ត
 Ha Nam អាចធ្វើមានពីស្រុកកំណើតរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ