ដើមស្លឹកគ្រៃនៅលើដីកោះ Cu Lao ជួយប្រជាកសិកររួចផុតពីភាពក្រីក្រ

(VOVWORLD) - នាពេលថ្មីៗនេះ ប្រជាកសិករនៅខេត្ត Tien Giang បានផ្លាស់ប្តូរទៅដាំស្លឹកគ្រៃ។ ជាពិសេសតំបន់ដីកោះ  Tan Phu Dong គឺស័ក្តិសមបំផុតសម្រាប់ដំណាំនេះ។ ដោយអាស្រ័យផលលើការដាំស្លឹកគ្រៃ ប្រជាកសិករជាច្រើននៅតំបន់ដីស្ងួតហួតហែងនេះបានរួចផុតពីភាពក្រីក្រ ហើយជីវភាពបានផ្លាស់ប្ដូរផងដែរ។
ដើមស្លឹកគ្រៃនៅលើដីកោះ Cu Lao ជួយប្រជាកសិកររួចផុតពីភាពក្រីក្រ - ảnh 1ស្លឹកគ្រៃជាដំណាំដែលសក្តិសមបំផុតនៅលើដីកោះ Cu Lao ជាប់សមុទ្រ

ដើមស្លឹកគ្រៃត្រូវបានដាំនៅលើកោះ Tan Phu Dong អស់រយៈពេលប្រមាណ ២០ ឆ្នាំ ហើយផ្ទៃដីដាំដុះបានកើនឡើងជារៀងរាល់ឆ្នាំ។ នាបច្ចុប្បន្ននេះ នៅទូទាំងស្រុក Tan Phu Dong មានផ្ទៃដីដាំស្លឹកគ្រៃជាង ២៣០០ ហិកតាដែលប្រមូលផ្តុំច្រើននៅឃុំ Tan Phu, Phu Thanh និង Phu Dong។ នេះគឺជាដំណាំមួយប្រភេទដែលសក្តិសមបំផុតសម្រាប់តំបន់ដីកោះ Cu Lao ជាប់សមុទ្រ ដោយទទួលបានគុណភាព និងទិន្នផលខ្ពស់ជាង បើប្រៀបធៀបនឹងតំបន់ផ្សេងៗទៀត។ ផ្ទៃដីដាំស្លឹកគ្រៃ

១ ហិកតាបានផ្តល់ប្រាក់ចំណេញជាង ១០០ លាន ដុងក្នុង ១ ឆ្នាំ ពោលគឺខ្ពស់ជាង ពី ២ ទៅ ៣ ដង បើប្រៀបធៀបនឹងការដាំដំណាំស្រូវ។ អ្នកស្រី Dao Thi Diem Thuy កសិករនៅឃុំ Phu Thanh ស្រុក Tan Phu Dong បានឲ្យដឹងថា គ្រួសារអ្នកស្រីមានជីវភាពរស់នៅស្ថិរភាពជាង ដោយអាស្រ័យលើផ្ទៃដីដាំស្លឹកគ្រៃចំនួន ២ ហិកតា៖ “ដើមស្លឹកគ្រៃមានតម្លៃ ៦ ពាន់ដុងក្នុងមួយគីឡូក្រាម ពោលគឺតម្លៃបានកើនឡើងច្រើន បើលក់ក្នុងតម្លៃប្រមាណ ៥ ពាន់ដុងគឺបានចំណេញហើយ។ កាលពីមុនដើមស្លឹគ្រៃមានតម្លៃត្រឹមតែ ១ ៨០០ ដុងក្នុង ១ គីឡូក្រាមប៉ុណ្ណោះ។ ការដាំដំណាំស្លឹកគ្រៃនៅតំបន់ដីប្រៃគឺទទួលបានទិន្នផលខ្ពស់ ហើយជួយយើងខ្ញុំមានជីវភាពរស់នៅស្ថិរភាពផងដែរ”។

គុណសម្បត្តិរបស់ដើមស្លឹកគ្រៃគឺគឺងាយស្រួលដាំដុះ ទោះបីអាកាសធាតុបែកក្រហែងការចំណាយថវិកាវិនិយោគតិចជាង បើប្រៀបធៀបនឹងដំណាំដាំដុះដទៃទៀត ហើយអាចប្រមូលផលពេញមួយឆ្នាំ។ ទន្ទឹមនឹងនេះ ដើមស្លឹកគ្រៃមានសារៈប្រយោជន៍ជាច្រើនក្នុងជីវភាពរស់នៅ ជាពិសេសគឺធ្វើគ្រឿងទេសសម្រាប់ទទួលទាន ចម្រាញ់ប្រេង និងធ្វើជាឱសថ។ លោក Nguyen Van Doan លេខាគណៈកម្មាធិការបក្សឃុំ Phu Thanh បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ដើមស្លឹកគ្រៃគឺជាដំណាំដ៏សំខាន់របស់ស្រុកនិយាយរួម និងឃុំ Phu Thanh និយាយដោយឡែក។ យើងខ្ញុំកំណត់ថា ការអភិវឌ្ឍដើមស្លឹកគ្រៃគឺជាទិសដៅត្រឹមត្រូវ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដូច្នេះ ទិសដៅខាងមុខរបស់យើងខ្ញុំគឺណែនាំដល់ប្រជាជនដាំដើមស្លឹកគ្រៃតាមស្តង់ដារដូចជា៖  ការអនុវត្តផលិតកម្មកសិកម្មល្អនៅវៀតណាម (Viet GAP) ក្រមស្តង់ដារអន្តរជាតិបញ្ជាក់ពីការអនុវត្តផលិតកម្មកសិកម្មល្អ (Global Gap) ។ ជាក់ស្ដែងសហករណ៍ដើមឈើឃុំ Phu Thanh បានអនុវត្តន៍ស្តង់ដារទាំងនេះ ហើយកំពុងណែនាំដល់សមាជិកសហករណ៍ ក៏ដូចជាសហការជាមួយអង្គភាពបញ្ចេញលក់ដើម្បីអនុវត្តន៍កម្មវិធីនេះ។ នាពេលខាងមុខ យើងខ្ញុំនឹងទាក់ទងជាមួយការិយាល័យសមាគមសួនចុះលារមជ្ឈឹមភាគខាងត្បូង ដើម្បីរៀបចំកម្មវិធីជួយឧបត្ថម្ភអំពីការប្រើប្រាស់ជីសរីរាង្គ និងវិធីសាស្រ្តផលិតកម្មប្រកបដោយប្រសិទ្ធភាពផងដែរ”។

ដើមស្លឹកគ្រៃនៅលើដីកោះ Cu Lao ជួយប្រជាកសិកររួចផុតពីភាពក្រីក្រ - ảnh 2មូលដ្ឋានប្រមូលទិញដើមស្លឹកគ្រៃនៅឃុំ Phu Thanh ស្រុក Tan Phu Dong

នៅឃុំ Phu Thanh ស្រុក Tan Phu Dong មានផ្ទៃដីដាំស្លឹកគ្រៃចំនួន ១ ៨០០ ហិកតា ហើយបានបង្កើតសហករណ៍ផលិតកម្មស្លឹកគ្រៃ។ ស្រុក Tan Phu Dong បានចាត់ទុកដើមស្លឹកគ្រៃគឺជាដំណាំស្នូល ក្នុងនោះផ្ដោតសំខាន់លើការផលិតកសិកម្មសរីរាង្គស្អាត ដើម្បីកសាងពាណិជ្ជសញ្ញាសម្រាប់ដើមស្លឹកគ្រៃក្នុងស្រុក។ លោក Nguyen Van Hai ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក Tan Phu Dong បានឲ្យដឹងថា៖ “នាពេលខាងមុខ យើងខ្ញុំនឹងពង្រីកផ្ទៃដីដាំស្លឹកគ្រៃ។ ចំពោះផ្ទៃដីដាំដំណាំ ដែលទទួលបានទិន្នផលទាបនោះ យើងខ្ញុំនឹងផ្លាស់ប្ដូរទៅដាំស្លឹកគ្រៃវិញ។ ក្នុងឆ្នាំ ២០២២ ផ្ទៃដីដាំស្លឹកគ្រៃអាចកើនដល់ ៤ ពាន់ហិកតា។ យើងខ្ញុំនឹងផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព ក្នុងនោះតួនាទីរបស់សហករណ៍គឺសំខាន់ណាស់ ដើម្បីតភ្ជាប់ផលិតកម្មចាប់ពីធាតុចេញរបស់វត្ថុធាតុដើម និងធាតុចូលរបស់ផលិតផល។ យើងខ្ញុំនឹងចលនាដល់មូលដ្ឋានចម្រាញ់ប្រេង ដើម្បីសហការជាមួយសហគ្រាសមួយចំនួន សំដៅផលិតធូបពីស្លឹកគ្រៃផងដែរ”។

ស្រុក Tan Phu Dong ខេត្ត Tien Giang ជាតំបន់ដីស្ងួតនិងប្រៃ។ ដូច្នេះគោលការណ៍អភិវឌ្ឍន៍ផ្ទៃដីដាំស្លឹកគ្រៃគឺជាទិសដៅដ៏ត្រឹមត្រូវ សម្របតាមលក្ខខ័ណ្ឌធម្មជាតិគ្រោះរាំងស្ងួត និងទឹកប្រៃ។ សមាគមកសិករស្រុកបានបង្កើនការផ្ទេរប្រគល់បច្ចេកទេស និងតភ្ជាប់ការបញ្ចេញលក់ ដើម្បីជួយប្រជាកសិករ ដាំស្លឹកគ្រៃទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ បណ្ដាគ្រួសារកសិករនៅទីនេះកំពុងពង្រីកផ្ទៃដីដាំស្លឹកគ្រៃ  បង្កើតការងារធ្វើ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ