ដាស់សក្ដានុភាពទេសចរណ៍សហគមន៍នៅខេត្ត Lang Son
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត Lang Son ភាគខាងជើងវៀតណាមបានប្រមូល ផ្ដុំប្រភពធនធានជាច្រើនដើម្បីអភិវឌ្ឍទេសចរណ៍ ដោយពង្រីកឧត្តមភាពនៃតំបន់ មួយដែលមានជនជាតិជាច្រើនរួមរស់ ព្រមទាំងមានវប្បធម៌ ទំនៀមទំលាប់ដ៏ សម្បូរបែបរួមជាមួយទេសភាពធម្មជាតិដ៏ស្រស់បំព្រងផងដែរ។ ជាពិសេសគឺ ការអភិវឌ្ឍទេសចរណ៍សហគមន៍ដោយផ្សាភ្ជាប់នឹងទេសចរណ៍អេកូឡូស៊ីកំពុងជាទិសដៅប្រកបដោយប្រសិទ្ធភាព។
ភូមិទេសចរណ៍សហគមន៍ Quynh Son ខេត្ត Lang Son (រូបថត៖ Vietnam Journey) |
នៅខេត្ត Lang Son មានគំរូទេសចរណ៍សហគមន៍ចំនួន២កំពុងធ្វើសកម្ម ភាពប្រកបដោយប្រសិទ្ធភាពនោះ គឺភូមិទេសចរណ៍សហគមន៍ Quynh Son ស្រុក Bac Son និងភូមិទេសចរណ៍សហ គមន៍ Huu Lien ស្រុក Huu Lung។ គំរូ ទាំងពីរនេះបាននាំមកនូវផលប្រយោជន៍ជាក់ស្ដែង ដែលមិនត្រឹមតែពង្រីកឧត្តម ភាពវប្បធម៌របស់បណ្ដាជនជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកាត់បន្ថយភាព ក្រីក្រនិងលើកស្ទួយជីវភាពរបស់ប្រជាជនទៀតផង។ ចូលរួមធ្វើទេសចរណ៍សហ គមន៍ លោក Duong Cong Chai នៅភូមិ Quynh Son ស្រុក Bac Son បានចែករំលែកថា៖
“គ្រួសារខ្ញុំជាគ្រួសារមួយក្នុងចំណោមគ្រួសារ ធ្វើគំរូទេសចរណ៍សហគមន៍ នៅក្នុងភូមិ។ ផលប្រយោជន៍ទីមួយគឺបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ លើក ស្ទួយជីវភាព ហើយទីពីរគឺបង្កើតការងារធ្វើសម្រាប់អ្នកភូមិ”។
ក្រោយរយៈពេល៩ឆ្នាំដំណើរការគំរូទេសចរណ៍សហគមន៍មក ភូមិ Quynh Son ស្រុក Bac Son មានគ្រួសារចំនួន៨ បានកសាងហូមស្ទេដែលមានលក្ខណៈ គ្រប់គ្រាន់ដើម្បីបម្រើភ្ញៀវទេសចរ។ ការអភិរក្សនិងអភិវឌ្ឍផ្ទះឈើផុតពីដីនៅក្នុង តំបន់ រួមជាមួយការស្ដារឡើងវិញនិងតាំងបង្ហាញឧបករណ៍ផលិតកម្ម ឧបករណ៍ ប្រចាំថ្ងៃនិងរបរប្រពៃណី បានបំពេញតម្រូវការរបស់ភ្ញៀវទេសចរ ដែលចង់ស្វែង យល់អំពីជីវភាពរស់នៅរបស់ជនជាតិ Tay។ គិតជាមធ្យម ភូមិទេសចរណ៍សហ គមន៍ Quynh Son ស្រុក Bac Son ទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន១ម៉ឺននាក់ ក្នុងមួយឆ្នាំ។ លោក Cheung Fe Lix ភ្ញៀវទេសចរម្នាក់មកពីហុងកុង បានសម្ដែង ការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលមកដល់ភូមិ Quynh Son ថា៖
“យើងខ្ញុំមកដល់បាន២ថ្ងៃហើយ។ សកម្មភាពនៅទីនេះគួរអោយចាប់ អារម្មណ៍យ៉ាងខ្លាំង ហើយមនុស្សក៏រាក់ទាក់ផងដែរ។ ថ្ងៃនេះ យើងខ្ញុំនឹងជិះកង់ ទៅទស្សនាទេសភាពនៅក្នុងភូមិ។ ខ្ញុំមានអារម្មណ៍ថា ពេញចិត្តយ៉ាងខ្លាំង ចំពោះទេសភាពធម្មជាតិនិងមនុស្សនៅទីនេះ”។
ដើម្បីអភិវឌ្ឍគំរូភូមិទេសចរណ៍សហគមន៍ប្រកបដោយប្រសិទ្ធភាពជាក់ ស្ដែងនោះ គឺខេត្ត Lang Son បានបណ្ដាក់ទុនអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី សម្រាកលំហែកាយ ទេសចរណ៍វប្បធម៌ សហគមន៍ដោយផ្សាភ្ជាប់នឹងការងារ រៀបចំដែនដី កសាងហេដ្ឋរចនាសម្ព័ន្ធនិងផ្សព្វផ្សាយពាណិជ្ជសញ្ញា។ ទន្ទឹមនឹង នោះ ខេត្ត Lang Son ក៏បានខិតខំប្រឹងប្រែងលើកកំពស់គុណភាពនៃប្រភពធន ធានមនុស្សនិងលក្ខណៈវិជ្ជាជីវៈ ដើម្បីបង្កើតឡើងផលិតផលទេសចរណ៍ពិសេស ដោយឡែករបស់ខ្លួនផងដែរ។ លោកស្រី Tran Thi Bich Hanh នាយិកាមជ្ឈ មណ្ឌលព័ត៌មានពន្លឿនទេសចរណ៍ខេត្ត Lang Son បានអោយដឹងថា៖
“ក្រោយពីភូមិ Q uynh Son និងភូមិ Huu Lien យើងខ្ញុំកំពុងបន្តវិនិយោគនៅ ភូមិ Vu Lang ស្រុក Bac Son។ នាពេលខាងមុខ យើងខ្ញុំនឹងបន្តយកចិត្តទុកដាក់ ក៏ដូចជាណែនាំអោយប្រជាជនអាចអនុវត្តគំរូទេសចរណ៍សហគមន៍នេះប្រកប ដោយប្រសិទ្ធភាព”។
ទេសភាពធម្មជាតិស្រស់បំព្រងគួរអោយរំជួលចិត្ត រួមជាមួយលក្ខណៈ វប្បធម៌ពិសេសដោយឡែករបស់សហគមន៍ជនជាតិភាគតិចនោះ គឺជាលក្ខខ័ណ្ឌ ដើម្បីអោយខេត្ត Lang Son អភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ ប៉ុន្តែ ត្រូវ តែដាស់សក្ដានុពលទាំងនេះ ហើយមានយន្តការ គោលនយោបាយដ៏សមស្រប ដើម្បីអភិវឌ្ឍ តាមនោះរួមចំណែកនាំវិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋ កិច្ចសំខាន់មួយរបស់ខេត្ត៕