ដាស់សក្តានុពលទេសចរណ៍នៅភូមិនេសាទ Hong Chinh

(VOVWORLD) - ដោយមានចំងាយពីទីក្រុង Phan Thiet ប្រមាណ ៤០ គីឡូម៉ែត្រតាមទិសខាងជើង ភូមិនេសាទ Hong Chinh ឃុំ Hoa Thang ស្រុក Bac Binh ខេត្ត Binh Thuan ត្រូវបានភ្ញៀវទេសចរជាច្រើនស្គាល់ដល់ ដោយសារទីនេះមានលក្ខណៈរហោស្ថានដ៏ស្រស់ស្អាតនៃបណ្ដាវាលស្លែខៀវស្រងាត់នៅមាត់សមុទ្រ។ 
ដាស់សក្តានុពលទេសចរណ៍នៅភូមិនេសាទ Hong Chinh - ảnh 1វាលស្លែពណ៌បៃតងនៅលើឆ្នេរ  (រូបថត៖ Doan Si)

នាពេលខាងមុខ នៅពេលដែលទទួលបានការយកចិត្តទុកដាក់វិនិយោគរួមជាមួយគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះ Bau Trang នោះ ភូមិនេសាទ Hong Chinh នឹងក្លាយទៅជាគោលដៅថ្មីក្នុងមណ្ឌលកេរ្កិ៍ដំណែលទេសចរណ៍ជាតិ Mui Ne ខេត្ត Binh Thuan ផងដែរ។

លោក Cao Ha Tan នាយកក្រុមហ៊ុនចំកាត់បណ្ដុះបណ្ដាលកីឡាអាកាសចរណ៍វៀតណាមបានឲ្យដឹងថា ក្រោយរយៈពេលជាច្រើនថ្ងៃសម្រាកលំហែកាយនៅ resort Hong Chinh ជាមួមមិត្តភក្តិ លោកបានឃើញថាកន្លែងនេះនៅមានគោលដៅទាក់ទាញជាច្រើនដូចជា៖ ជ្រោយដី Yen កោះ Nghe និងកោះHong ជាដើម។ គោលដៅទាំងនេះសុទ្ធតែមានទេសភាពរហោស្ថាន ធំអស្ចារ្យជាមួយខ្យល់អាកាសបរិសុទ្ធ។ ជាពិសេស កោះ Hongបានឆ្លើយតបនឹងតម្រូវការនៃវិញ្ញាសារជិះឆ័ត្រយោង ដែលជាវិញ្ញាសារកីឡាដ៏ពេញនិយម៖ “ខ្ញុំ និងមិត្តភក្កិនៅទីក្រុងហូជីមិញបានទៅទស្សនានៅទីនេះជាង ១០ ឆ្នាំហើយ។ នេះគឺជាគោលដៅដ៏ល្បីឈ្មោះនៅវៀតណាម ហើយយើងអាចជិះឆ័ត្រយោងបានគ្រប់ពេលក្នុងឆ្នាំ ចាប់ពីខែមីនា ដល់ខែវិច្ឆិកា។ នៅទីនេះក៏មានវាលខ្សាច់ដែលមានសណ្ឋានដីប្រកបដោយសុវត្ថិភាពផងដែរ។ ដូច្នេះហើយ អ្នកដែលរៀនជិះឆ័ត្រយោងនៅទីក្រុងហូជីមិញសុទ្ធតែមកទីនេះដើម្បីបន្តការសិក្សាផងដែរ”។

ភូមិនេសាទ Hong Chinh មានប្រជាជនរស់នៅជាង ៥០០ គ្រួសារ។ កាលពីមុន ក្រៅពីការនេសាទគ្រឿងសមុទ្រនៅឆ្មេរសមុទ្រនោះ ប្រជាជននៅទីនេះក៏បានដាំដើមដូង និងដំឡូងនៅលើដីស្សាច់ផងដែរ។ នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៨ លោកនាយករដ្ឋមន្ត្រីបានអនុម័តលើផែនការមេស្ដីពីការអភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិ Mui Ne ខេត្ត Binh Thuan ជាមួយនឹងព្រំប្រទល់រដ្ឋបាលលាតសន្ធឹងតាម ច្រាំងសមុទ្រចាប់ពីទីរួមស្រុក Phan Ri Cua ស្រុក Tuy Phong ឆ្លងដែនទឹក Hoa Thang ស្រុក Bac Binh ទៅកាន់សមុទ្រ Phu Hai ទីក្រុង Phan Thiet ។ ចាប់តាំងពីពេលនោះមក អ្នកភូមិនេសាទ Hong Chinh ចាប់ផ្ដើមប្រកបរបរទេសចរណ៍។ លោក Tang Tien Vinh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hoa Thang ស្រុក Bac Binh ខេត្ត Binh Thuan បានឲ្យដឹងថា នាបច្ចុប្បន្ន នៅភូមិ Hong Chinh ក្រៅពី resort Stop and Go នោះ ភូមិក៏មានគ្រួសារជាង ១០ គ្រួដែលធ្វើអាជីវកម្មសេវាកម្មស្នាក់នៅ៖ “យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគឃុំអាណត្តិ ២០២០-២០២៥ យើងខ្ញុំបានផ្លាស់ប្ដូរពីសេដ្ឋកិច្ចកសិកម្មទៅជាពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍ជាជំហានៗ។ ជាក់ស្ដែងទេសចរណ៍រួមមាន៖ ទេសចរណ៍នៅលើខ្សាច់ ទេសចរណ៍នៅលើសមុទ្រ និងទេសចរណ៍តាមសួនឧទ្យាន។ ចំណែកសេវាកម្មរួមមាន អាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារនិងផ្ទះសំណាក់ផងដែរ”។

ដាស់សក្តានុពលទេសចរណ៍នៅភូមិនេសាទ Hong Chinh - ảnh 2ជិះឆ័ត្រយោងនៅកោះHong (រូបថត៖ Doan Si)

ភូមិនេសាទ Hong Chinh ក៏ត្រូវបានប្រៀបប្រដូចទៅនឹងចំណុចតភ្ជាប់រវាងរមណីដ្ឋានដ៏ល្បីឈ្មោះនៅ Binh Thuan នៅលើដងផ្លូវ Hoa Thang - Hoa Phu ។ ពីទីនេះ ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ "វាលខ្សាច់ Sahara ខ្នាត់តូច" Bau Trang ដោយជិះរថយន្តក្នុងរយៈពេល ត្រឹមតែ៥ នាទីប៉ុណ្ណោះ។ ដោយជាប់ចំណាត់ថ្នាក់ជាកេរ្កិ៍ដំណែលជាតិនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បរិមាណភ្ញៀវទេសចរមកកាន់ Bau Trang បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នាំ Bau Trang ក្លាយទៅជាគោលដៅទេសចរណ៍ដែលមិនអាចខ្វះបានរបស់ភ្ញៀវទេសចរនៅពេលមកដល់ Binh Thuan ។ បរិមាណភ្ញៀវទេសចរក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ សម្រេចបានជិត ២៧ ពាន់នាក់ កើនឡើងប្រមាណ ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ក្នុងនោះ ភ្ញៀវទេសចរជាច្រើនបានជ្រើសរើសទៅទស្សនាភូមិនេសាទ Hong Chinh ។

យោងតាមមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Binh Thuan បានឲ្យដឹងថា ក្នុងផែនការអភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិ Mui Ne នោះ ភូមិនេសាទ Hong Chinh គឺជាចំណុចរំលេចនៅក្បែរគោលដៅទេសចរណ៍Bau Trang។ លោក Bui The Nhan ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ខេត្ត Binh Thuan បានឲ្យដឹងថា៖ “យើងខ្ញុំបានប្រែក្លាយកំណប់ទ្រព្យដែលធម្មជាតិបានប្រទានឲ្យទឹកដីនេះ ដើម្បីក្លាយទៅជាទីកន្លែងប្រព្រឹត្តិទៅបណ្ដាសកម្មភាពវប្បធម៌ ទេសចរណ៍ និងកីឡាថ្នាក់ជាតិ ថ្នាក់តំបន់ និងឆ្ពោះទៅរកថ្នាក់អន្តរជាតិ។ អាជ្ញាធរខេត្ត និងប្រជាជនបានខិតខំប្រឹងប្រែងថែរក្សាទេសភាព បរិស្ថាន និងអនាម័យ ដើម្បី Bau Trang មានទេសភាពរហោស្ថាន និងស្រស់ស្អាតក្នុងប្រអៅបេះដូងភ្ញៀវទេសចរជានិច្ច”។

ដោយមិនសូវមានភាពអ៊ូអរទេនោះ ភូមិនេសាទ Hong Chinh នៅតែរក្សាបានលក្ខណៈរហោស្ថានដដែល ដោយទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តការស្វែងយល់ និងទទួលបទពិសោធន៍ពីជីវភាពរស់នៅរបស់ប្រជានេសាទ ។ប្រសិនបើទទួលបានការវិនិយោគដ៏ត្រឹមត្រូវ ក្រៅពី មណ្ឌលទេសចរណ៍ Bau Trang ភូមិនេសាទ Hong Chinh ក៏នឹងក្លាយជាគោលដៅគួរឲ្យទាក់ទាញនៅខេត្ត Binh Thuan ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ