តួនាទីរបស់សមាគមកសិករក្នុងការកសាងជនបទថ្មី

តួនាទីរបស់សមាគមកសិករក្នុងការកសាងជនបទថ្មី - ảnh 1
​សមាគមផ្សព្វផ្សាយឃោសនាអំពីការកសាងជនបទថ្មី(Image:Internet)
Vovworld-កសាងជនបទថ្មីគឺជាគោលការណ៏ធំ​របស់បក្សនឹងរដ្ឋ នឹងជា
ចលនាដែល ទាមទារឲ្យការចូលរួមសកម្មរបស់ប្រព័ន្ធនយោបាយ​នឹងសង្គម
ទាំងមូលផង។ក្នុងថានះជា សមាជីករបស់គណះកម្មាការដឹកនាំការកសាង
ជនបទថ្មី សមាគមកសិករដើរតួនាទីជា កំលាំងចលករស្នូលក្នុងការអនុវត្ត
សេចក្តីសំរេចចិត្តរបស់បក្សស្តីអំពីការកសាងជនបទថ្មី ។ អត្ថបទសរសេរ
របស់អ្នកយកព័ត៍មានTo Tuan​ ក្រោមចំណងជើងថា៖​តួនាទីរបស់សមាគម កសិករក្នុងការកសាងជនបទថ្មី ​នឹងឆ្លុះបញ្ឆាំងអំពីបញ្ហានេះ។​         ដោយសារជាអង្គការសង្គមធំទូលាយ១​នឹងមានកម្រាស់ប្រពៃណីជាង៨០
ឆ្នាំនៃការ បង្កើត ​សមាគមកសិករវៀតណាម​ មានការរួមវិភាគទានយ៉ាងធំធេង
ចូលក្នុងសមិទ្ធិកសិ កម្មវៀតណាមក្នុងរយះពេលកន្លងមក។ពីប្រទេស១ដែល
ខ្វះស្បៀងអាហារ​វៀតណាមបាន ក្លាយទៅជាប្រទេស១ក្នុងចំណោមប្រទេស
នាំមុខលើសកលលោកខាងការនាំចេញកសិផល​ដូចជា​អង្ក​កាហ្វេ​​ម្រេច​ជល
ផល​។ល។ឆ្នាំនេះទោះបីធាតុអាកាសមិនអំណោយផលក្តី​តែ បរិមាណអង្កនាំ
ចេញរបស់វៀតណាមគ្រោងទទួលបាន​៧លានតោណ។ក្នុងពេលជួប ធ្វើការ
ជាមួយថ្នាក់ដឹកនាំសមាគមកសិករវៀតរណាមនាពេលថ្មីៗនេះ ​អគ្គលេខា
NguyenPhuTrongបានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សមាគមកសិករគ្រប់
ជាន់ថ្នាក់ក្នុងការងារធ្វើសេនាធិការដោយម្ចាស់ការឲ្យបក្ស​ រដ្ឋអនុវត្តការកសាង
ជនបទថ្មីតាមទឹសទំនើប។​អគ្គលេខា Nguyen Phu Trong លើកច្បាស់ថា៖  
“កសិកម្ម​ កសិករនឹងជនបទគឺជាវិស័យដ៏សំខាន់​​ ដើរតួនាទីយុទ្ធសាស្រ្តក្នុង
ប៉ព្វហេតុ​ឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ។ពេលដែល
លើកឡើងនូវបញ្ហាកសិកម្ម​កសិករ​នឹងជនបទគឺត្រូវដាក់ក្នុងកាលះទេសះ
ជាក់ស្តែងនៃដំណើរការធ្វើឧស្សាហូបនីយកម្ម​ទំនើបភាវូបនីយកម្ម​និយាយ
រួម។​អភិវឌ្ឌ្យដោយចីរភាព​តែត្រូវទំនើប”។     
   
តួនាទីរបស់សមាគមកសិករក្នុងការកសាងជនបទថ្មី - ảnh 2
(image: Internet)
បច្ចុប្បន្ននេះ​សមាគមកសិករវៀតណាមដោយមានសមាជីកចំនួនជាង​១០​
លាននាក់​ក្នុងទូទាំងប្រទេស បាននឹងកំពុងជាកំលាំងស្នូលក្នុងចលនាកសាង
ជនបទថ្មី។សេដ្ឋកិច្ចជន បទកំពុងផ្ទេរបង្វែរ​តាមទឹសឧស្សាហកម្ម​សេវាកម្ម​
 មុខរបរ​ ។បណ្តារូបភាពផលិតកម្មត្រូវ បានផ្លាស់ប្តូរថ្មីតទៅទៀត។​សមាគម
កសិករគ្រប់ជាន់ថ្នាក់​បានមានដំណោះស្រាយជាច្រើន ជួយឧបត្ថម្ភដល់ប្រជា
កសិករអភិវឌ្ឌ្យសេដ្ឋកិច្ច​ ដូចជា​​៖រៀបចំឲ្យសមាជីកទៅទស្សនា ផ្លាស់ ប្តូរបទ
ពិសោធ បង្កលក្ខណះដើម្បីសមាជីកប្រាស្រ័យផ្ទាល់នឹងប្រភពកម្ចីអនុគ្រោះ
របស់ ធនាគារ​ ​បើកថ្នាក់បណ្តុះបណ្តាលរបរ ​។ល។​​ចលនាកសិករប្រឡង
ប្រណាំងធ្វើផលិត អាជីវកម្មពូកែ ​សាមគ្គី​ជួយគ្នាបំបាត់អត់​​ បន្ថយក្រ​​ នឹងធ្វើ
មានដោយសុចរិត​​ ក៏ត្រូវបានផ្សារ ភ្ជាប់​នឹងចលនា” ប្រជាជនទាំងមូល ​សាមគ្គី​កសាងជីវភាពវប្បធម៏“​ ដែលបង្កឲ្យមានការវិវត្ត ប្រែប្រួលយ៉ាងខ្លាំងក្លានៅតំបន់
ជនបទវៀតណាម។​សព្វថ្ងៃ​រដ្ឋនឹងសមាគមកសិករគ្រប់ ជាន់ថ្នាក់​កំពុងផ្តោត
ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលទាក់ទិនដល់ការតភ្ជាប់រវាង ​រដ្ឋ
កសិករ អ្នកវិទ្យាសាស្រ្ត​នឹងអាជីវករ​សំដៅលើកកំពស់ប្រសិទ្ធភាពនៃការបង្ក
បង្កើនផល​។ល។​លោកស្រី Nguyen Thi Anh Tuyet-ប្រធានសមាគមកសិក
រខែត្រ​Ha Tinh​​ ​បានចែក រំលែកថា៖  “ពីមូលដ្ឋាន​ យើងខ្ញុំដឹងបានថា៖នៅ
កន្លែង​១ចំនួន ថ្នាក់ដឹកនាំនៅតែចាត់ទុកការ កសាងជនបទថ្មីជាគំរោងកា
រណ៏ធំ១ ។គេគ្រាន់តែផ្តោតទៅលើការកសាងហេដ្ឋារចនា សំព័ន្ធ​ ប៉ុណ្ណោះ​តែមិនទាន់យកចិត្តទុកដាក់ដល់ការបង្កើនសមត្ថភាពដល់ប្រជាកសិករ​បង្កលក្ខណះលើកកំពស់ប្រភពចំណូលដល់ប្រជាកសិករទេ”។         ក្រោយរយះពេល៣ឆ្នាំលាតត្រដាងអនុវត្តសេចក្តីសំរេចចិត្តរបស់បក្ស
កុម្មុយនីស្ត វៀតណាមស្តីអំពីកសិកម្ម ជនបទ កសិករ ​នឹងការកសាងជនបទ
ថ្មី​ ដោយសកម្មភាពជាក់ ស្តែងសមាគមកសិករវៀតណាមគ្រប់ជាន់ថ្នាក់​បាន
និងកំពុងបង្កឲ្យមានការផ្លាស់ប្តូរច្បាស់ លាស់ខាងការយល់ដឹងក្នុងជួរកម្មាភិ
បាលអំពីភារកិច្ចរបស់អង្គការសមាគមនឹងសមាជីក ក្នុងការកសាងជនបទថ្មី​
ទំនើបជាជំហានៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ