តភ្ជាប់ផលិតកម្មជាមួយការលក់ផលិតផលបទពិសោធន៍ក្នុងការកសាងជនបទថ្មីនៅខេត្ត Quang Ninh

(VOV)_អនុវត្តកម្មវិធីគោលដៅជាតិ កសាងជនបទថ្មី ​ឃុំ១០០%​ក្នុងខេត្តបាន លាតត្រដាងកម្មវិធីនេះ។ ខេត្ត​ប្រមូលផ្តុំអភិវឌ្ឍន៍ ​ផលិតកម្មកសាងពាណិជ្ជសញ្ញា  និងលក់ផលិតផល។ រហូតមកដល់បេលនេះ ខ្លឹមសារនេះត្រូវបានទទួលជោគជ័យ ជាមួយរូបសណ្ឋានជាច្រើនក្នុងការអភិវឌ្ឍន៍​បង្កើតបណ្ដាមណ្ឌលផលិត​ទំនិញ 
លើកស្ទុយ​ជីវភាព​រស់​នៅរបស់ប្រជាជនយ៉ាងច្បាស់លាស់។​

តភ្ជាប់ផលិតកម្មជាមួយការលក់ផលិតផលបទពិសោធន៍ក្នុងការកសាងជនបទថ្មីនៅខេត្ត Quang Ninh - ảnh 1
តភ្ជាប់ផលិតកម្មជាមួយការលក់ផលិតផល បទពិសោធន៍ក្នុងការកសាងជនបទថ្មីនៅខេត្ត Quang Ninh(http://laodong.com.vn)

ថវិកា​ឧបត្ថម្ភសរុបចំពោះកម្មវិធីកសាងជនបទថ្មីរបស់ខេត្ត Quang Ninh ដល់នា
បច្ចបុប្បន្ន​ គឺ ២ លានលានដុង។ ក្នុងនោះ បណ្ដាតំបន់ត្រូវលៃទុក​ចំនួនទុន​ជាអប្បប
រិមា​ ១៥​%​នៃចំនួនទុនសរុប ដើម្បី​អនុវត្តបណ្ដាគំរោងការ​អភិវឌ្ឍន៍​ផលិតកម្ម​និងមុខ របរជនបទ ផ្លាស់ប្តូរថ្មីបណ្ដារូបសណ្ឋានផលិតកម្ម។ តាមនោះ រូបសណ្ឋាន គំរោង ការណ៍អភិវឌ្ឍន៍ផលិតកម្ម ចំនួន ២៥៥ លើវិស័យដាំដុះ ចិញ្ជឹម ​ជលផល ជាដើម  បានពង្រីកប្រសិទ្ធភាពក្នុងស្ថានភាពជាក់ស្ដែង លើកកំពស់​ទិន្នផល គុណភាព ផលិតផល និងចំណូលសំរាប់ប្រជាជន។ លោក Truong Cong​ Ngan ប្រធាន គណះ កម្មាធិការកសាងជនបទថ្មីខេត្ត Quang Ninh បាន​អោយ​ដឹង​ថា​÷

“ ការអភិវឌ្ឍន៍ផលិតកម្ម ជាភារកិច្ចសំខាន់ ស្នូល ក្នុងការកសាងជនបទថ្មី ​សំ
ដៅលើក កំពស់ចំណូលអោយប្រជាជន។ ចំពោះតំបន់ដែលអាចអភិវឌ្ឍន៍រុក្ខ​កម្ម  នឹងឆ្ពោះទៅការអភិវឌ្ឍន៍ កសិដ្ឋាន។ នៅតំបន់វាលទំនាបយើងចលនាប្រជាជន​ប្រមូលផ្តុំកសាងវាលស្រែធំ …ជាដើម។”

តភ្ជាប់ផលិតកម្មជាមួយការលក់ផលិតផលបទពិសោធន៍ក្នុងការកសាងជនបទថ្មីនៅខេត្ត Quang Ninh - ảnh 2
តភ្ជាប់ផលិតកម្មជាមួយការលក់ផលិតផល បទពិសោធន៍ក្នុងការកសាងជនបទថ្មីនៅខេត្ត Quang Ninh(http://laodong.com.vn)

ពីការកំណត់ទិសដៅនោះ មានស្រុក ទីរួមខេត្តជាច្រើន បានអនុវត្តការ​ប្រមូល ផ្តុំកសាងវាលស្រែធំ ជំរុញការអភិវឌុ្ឍន៍តាមទិសទំនិញ ពង្រីកឧត្តម​ភាពរបស់តំបន់ និមួយៗ រួមចំណែកបង្កើនប្រសិទ្ធភាព តំលៃនៃការផលិតកម្មក្នុងផ្ទៃដី១ហិកតា។ ​នៅ តំបន់មួយចំនួន ​កសិករទទួលបានជាង ១០០លានដុង/ហិកតា/ឆ្នាំ​​ដូចជា÷ ការ ចិញ្ជឹម ត្រីក្រាញ់ នៅស្រុក Yen Hung, Dong trieu និងទីក្រុងUong Bi ការចិញ្ជឹមមា​ន់នៅ 
Hoanh Bo …ជាដើម។ លោក Le tien Chong ប្រធានគណហកម្មាធិការប្រជាជន
ស្រុក Tien yen បានថ្លែងថា÷

“ ​ផលិតកម្ម​​អន់ថយ ចំណូលរបស់ប្រជាជនមិនកើន​ឡើង ​គឺ​ជា​ច្បាស់លាស់ ថា ប្រសិទ្ធភាពនៃកម្មវិធីកសាងជនបទថ្មី គឺទាប​ណាស់។​ដោយហេតុនេះ​យើងខ្ញុំ បានប្រមូលផ្តុំកសាងបណ្ដារូបសណ្ឋាន ទីមួយគឺបណ្តា​ពូជដើមឈើ ​ពូជកូនសត្វ​មានទិន្នផលខ្ពស់ រូបសណ្ឋាន​បង្កាត់ពូជស្រូវ ​បង្កាត់ពូជពោត រូបសណ្ឋាន ចិញ្ជឹម ជលផលមានតំលៃខ្ពស់ ដើម្បីពីនោះ បង្កើនចំណូលសំរាប់ប្រជាជន។”

ជាមួយការអភវិឌ្ឍន៍ខ្លាំងរបស់​បណ្ដារូបសណ្ឋានទំនិញដូច្នេះ ខេត្ត Quang Ninh ប្រមូលផ្តុំកសាងកម្មវិធីអភិវឌ្ឍន៍ពាណិជ្ជសញ្ញា កសិផល ម្ហូបអាហារ​ចំនួន​២៤​។ទន្ទឹម
នឹងនោះ ​បណ្ដា​តំបន់ក៏បន្តអភិវឌ្ឍមណ្ឌល​វត្ថុធាតុដើមទៀតផង។ លោក Dang Huy
Hau អនុប្រធានគណះកម្មាធិការប្រជាជនខេត្ត Quang Ninh បានអោយដឹងថា÷​បន្ទាប់​ពីការអភិវឌ្ឍន៍ផលិតកម្ម ខេត្តQuang Ninh បានយកចិត្តទុកដាក់ ដល់ការលក់​ផលិត ផលអោយប្រជាជនទៀតផង÷

“ ប្រការ​គួរអោយកត់សម្គាល់នោះគឺ ​យើងខ្ញុំ​យកចិត្តទុកដាក់ជាពិសេស​ដល់ កសាងកម្មវិធីលក់ផលិតផល ពីការកសាងពាណិជ្ជសញ្ញា អនុវត្តវិទ្យាសាស្ត្រចូល
ក្នុងផលិតកម្ម។ ខេត្តQuang Ninh បានជួបធ្វើការជាមួយ​ស្ថាប័ន អង្គការ ជាច្រើន ដែល មានតម្រូវការប្រើប្រាស់ផលិតផលជាច្រើន។ ដូចជា÷ ​ផ្នែកធ្យូងថ្ម​មានកម្មករ  ពលករជាង ១០ម៉ឺននាក់ បន្ទាប់នោះគឺផ្នែកទេសចរណ៍ ​ក្នុង​១ឆ្នាំបានទទួល​ភ្ញៀវទេសចរណ៍ចំនួន ៦លាននាក់នេះ ​ជាបណ្ដាទីផ្សារ​ធំ​ចំពោះ​កសិផល។”

ប្រមូលផ្តុំអភិវឌ្ឍន៍ផលិតកម្ម កសាងពាណិជ្ជសញ្ញាផលិតផល តភ្ជាប់ជា​មួយ​ការលក់ទំនិញ និងលើកកំពស់ចំណូលអោយប្រជាជន​ នេះគឺជា​ជោគជ័យដើម ដំបូង របស់ខេត្ត QuangNinhក្នុងការអនុវត្តកម្ម​វិធីគោលដៅជាតិ​កសាងជន​បទ​​ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ