ទីក្រុងហាណូយតភ្ជាប់ការដោះដូរផលិតផល OCOP

(VOVWORLD) - កម្មវិធី “ឃុំមួយផលិតផលមួយ” (ហៅកាត់ថា OCOP) ត្រូវបានរដ្ឋាភិបាល អនុម័តកាលពីខែឧសភាឆ្នាំ២០១៨ សំដៅរួមចំណែកទៅក្នុងការអនុវត្តកម្មវិធី គោលដៅជាតិស្ដីពីការកសាងជនបទថ្មី។ រដ្ឋធានីហាណូយ ដែលជាមជ្ឈមណ្ឌល OCOP ធំបំផុតលើទូទាំងប្រទេស កំពុងជំរុញខ្លាំងការតភ្ជាប់ដោះដូរផលិតផល OCOP ជាមួយតំបន់ផ្សេងៗទៀត។
ទីក្រុងហាណូយតភ្ជាប់ការដោះដូរផលិតផល OCOP - ảnh 1 ផលិតផល OCOP នៃភូមិគ្រឿងភាជន៍ Bat Trang ទីក្រុងហាណូយ។

ចំណុចស្នូលនៃកម្មវិធី OCOP នោះគឺការអភិវឌ្ឍផលិតផលកសិកម្ម ក្រៅ ពីកសិកម្ម និងសេវាកម្មដែលជាឧត្តមភាពនៃតំបន់នីមួយៗតាមសង្វាក់តម្លៃ។ ផលិតផល OCOP ត្រូវបានវាយតម្លៃតាមចំណាត់ថ្នាក់ចំនួន៥ (ពីផ្កាយ១ដល់ផ្កាយ៥) ក្នុងនោះថ្នាក់ផ្កាយ៥ធានាបាននូវគុណភាពអន្តរជាតិ។ គោលដៅនៃកម្មវិធី OCOP ជាតិដល់ឆ្នាំ២០២០គឺមានផលិតផលប្រមាណ២៥០០ ក្នុងនោះទីក្រុង ហាណូយមានផលិតផលប្រមាណ១០០០។ លោក Ta Van Tuong នាយក រងមន្ទីរកសិកម្មនិងអភិវឌ្ឍជនបទទីក្រុងហាណូយបានសង្កត់ធ្ងន់ថា៖

“កម្មវិធី OCOP ជួយឲ្យផលិតផលមានម៉ាកយីហោ បទដ្ឋាននិងឈ្មោះ ដោយឡែក។ កាលណាដែលផលិតផលមួយត្រូវបានបញ្ជាក់ជាផលិតផល OCOP រួចហើយ ទើបយកទៅដោះដូរបាន។ ប្រសិនបើ ជាផលិតផលមិនទាន់កែច្នៃ គឺ ត្រឹមដាក់លក់ដោយផ្ទាល់នៅតាមផ្សារប្រពៃណីតែប៉ុណ្ណោះ។ ចំណែកឯផលិត ផល OCOP អាចជ្រៀតចូលក្នុងកាណាល់ចែកចាយទំនើបៗដូចជាផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយជាពិសេសគឺក្នុងបណ្ដាពាណិជ្ជកម្មអេឡិច ត្រូនិក។ ប្រការនេះជួយបង្កើនតម្លៃរបស់ផលិតលក៏ដូចជាចូលជិតជាមួយអ្នកប្រើ ប្រាស់យ៉ាងល្អបំផុត”។

ជារៀងរាល់ឆ្នាំ បន្ទាប់ពីមានផលិតផល OCOP ថ្មីៗ ទីក្រុងហាណូយតែងតែ រៀបចំសកម្មភាពពន្លឿនពាណិជ្ជកម្មជាច្រើនដូចជាសិក្ខាសាលាតភ្ជាប់ការដោះដូរផលិតផល និងពិព័រណ៍ផលិតផល OCOP ហាណូយជាមួយតំបន់ផ្សេងៗ ពិធី បុណ្យផលិតផលនៃភូមិរបរនិងទំនិញកសិផល ចំណីអាហារហាណូយបើក ទូលាយ ជាដើម។ នាពេលខាងមុខនេះ ទីក្រុងហាណូយនឹងកសាងមជ្ឈមណ្ឌល ច្នៃប្រឌិត រចនានិងឧទ្ទេសនាមផលិតផល OCOP ដោយផ្សាភ្ជាប់នឹងសេវាទេស ចរណ៍។ លោកស្រី Ha Thi Vinh ប្រធានសមាគមន៍សិប្បកម្មវិចិត្រសិល្បៈនិងភូមិ របរហាណូយបានឲ្យដឹងថា៖

“ការផ្លាស់ប្ដូរថ្មីនិងច្នៃប្រឌិតផលិតផល OCOP មានសារសំខាន់ណាស់។ យើងខ្ញុំបានកសាងមជ្ឈមណ្ឌលផ្សព្វផ្សាយភូមិរបរវៀតណាមនៅភូមិ Bat Trang រួចហើយ។ នេះជាទីកន្លែងដើម្បីឲ្យផលិតផល OCOP របស់ហាណូយជួបប្រា ស្រ័យជាមួយផលិតផល OCOP លើទូទាំងប្រទេស ព្រមទាំងផ្ដល់នូវឱកាសដើម្បី ពន្លឿនពាណិជ្ជកម្មផងដែរ។ រាល់ផលិតផលសិប្បកម្មវិចិត្រសិល្បៈដ៏ល្អប្រណិត នៅតាមភូមិរបរនានារបស់ទីក្រុងហាណូយ អាចប្រកួតប្រជែងជាមួយទីផ្សារអន្តរ ជាតិ។ ប្រសិនបើភូមិរបរសិប្បកម្មទាំងនោះមានការអភិវឌ្ឍ យើងនឹងទាក់ទាញ បាននូវពលករយ៉ាងច្រើនសន្ធឹកសន្ធាប់”។

សមាគមន៍អ្នកលក់រាយវៀតណាមបានអំពាវនាវឲ្យបណ្ដាផ្សារទំនើបនិង ហាងលក់ទំនិញនានានៅក្នុងទីក្រុងហាណូយក៏ដូចជាលើទូទាំងប្រទេសចូលរួមជំនួបប្រាស្រ័យជាមួយម្ចាស់អាជីវកម្ម OCOP ដើម្បីពិភាក្សាអំពីសកម្មភាពជួញដូរ ទំនិញ។ លោកស្រី Bui Thi Thanh Ha នាយិកាសហករណ៍ផលិតកម្មកសិកម្ម Thanh Ha នៅស្រុក Thuong Tin ទីក្រុងហាណូយ បានឲ្យដឹងថា៖

“កម្មវិធី OCOP មានអត្ថន័យជាក់ស្ដែង ដោយមានក្រមបទដ្ឋានវាយតម្លៃ ផលិតផលគ្រប់ជ្រុងជ្រោយនិងយ៉ាងល្អិតល្អន់។ អាស្រ័យដោយទទួលបានវិញ្ញាបន បត្រ ផលិតផលរបស់យើងខ្ញុំត្រូវបានស្គាល់ដល់យ៉ាងទូលំទូលាយ។ នាបច្ចុប្បន្ន សហករណ៍របស់យើងខ្ញុំផ្គត់ផ្គង់ផលិតផលសម្រាប់ផ្សារទំនើប Big C Aeon និង Lotte ហើយតាមរយៈផ្សារទំនើបនេះ ផលិតផលត្រូវបានបញ្ជូនទៅកាន់ខេត្ត ក្រុងនៅជុំវិញទីក្រុងហាណូយដូចជា Bac Giang Hai Phong Quang Ninh”។

កម្មវិធីតភ្ជាប់ការដោះដូរផលិតផល OCOP នៅតាមតំបន់នីមួយៗបានរួម ចំណែកជួយឲ្យកម្មវិធី OCOP ជាតិមានការអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយ ចីរភាព។ អាស្រ័យហេតុនេះ ផលិតផល OCOP របស់ហាណូយមិនត្រឹមតែត្រូវ បានស្គាល់ដល់យ៉ាងទូលំទូលាយនៅទីផ្សារក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំង ឈានទៅដល់ទីផ្សារពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ