ទីក្រុងហាណូយ-ទីកន្លែងប្រមូលផ្ដុំរបស់រាល់តម្លៃនៃភូមិរបរវៀតណាម
(VOVWORLD) - ទីក្រុងហាណូយត្រូវបានប្រសិទ្ធនាមថាជា “ទីក្រុងនៃមុខរបររាប់រយមុខ” ដោយ មានបរិមាណភូមិរបរច្រើនបំផុតទូទាំងប្រទេស។ ទោះបីជាបានឆ្លងកាត់រយៈ ពេលជាង១ពាន់ឆ្នាំក្ដី ប៉ុន្តែបណ្ដាភូមិរបរនៅទីក្រុងហាណូយនៅតែបន្សល់ទុកនូវ តម្លៃរបស់ខ្លួនរហូតដល់សព្វថ្ងៃនេះ។ ទីក្រុងហាណូយជាកន្លែងប្រមូលផ្ដុំគ្នា ជួប ប្រាស្រ័យនិងរីក សាយភាយរបស់របរប្រពៃណីវៀតណាម។
ស្តង់ទំនិញរបស់ភូមិមួកស្លឹក Chuong នៅក្នុងពិព័រណ៍មួយ (រូបថត៖ VOV) |
ក្នុងចំណោមភូមិរបរប្រមាណ៥៤០០ភូមិនៅវៀតណាមនោះ គឺទីក្រុង ហាណូយស្រូបយក១/៣ ដោយមានភូមិរបរចំនួន១៣៥០ភូមិ ដែលក្នុងនោះមាន ភូមិរបរគំរូជាង៣០០ភូមិ។ ចំពោះភូមិរបរកុលាលភាជន៍ Bat Trang គឺមានបរិ មាណសិប្បកររហូតដល់ទៅ៧៥នាក់ដែលជាចំនួនច្រើនបំផុតទូទាំងប្រទេស។ ទីក្រុងហាណូយមានរបរចំនួន៤៧មុខក្នុងចំណោមរបរប្រពៃណីទាំង៥២មុខនៃ ទូទាំងប្រទេស ចាប់តាំងពីរបរធ្វើកុលាលភាជន៍ របរកែច្នៃគ្រឿងមាស គ្រឿង ប្រាក់ របរប៉ាក់ របរត្បាញ របរធ្វើក្រដាស របរធ្វើគំនូរប្រជាប្រិយរហូតដល់របរធ្វើ គ្រឿងឈើ របរឆ្លាក់ថ្ម របរដាំផ្កានិងដើមឈើតាំងលំអ ជាដើម។ សាស្ត្រាចារ្យរង បណ្ឌិតលោកស្រី Do Thi Hao អនុប្រធានសមាគមន៍សិល្បៈប្រជាប្រិយវៀត ណាម បានអោយដឹងថា៖
“ទីក្រុងហាណូយជាទីកន្លែងដែលមានភូមិរបរប្រពៃណីច្រើនបំផុត ហើយក៏ ជាទីកន្លែងដែលមានសិប្បករឆ្នើមៗច្រើនបំផុតក្នុងទូទាំងប្រទេសផងដែរ។ អាច និយាយបានថា ហាណូយជាទីផ្សារធំបំផុតនៅប្រទេសវៀតណាមចំពោះការជួប ប្រាស្រ័យគ្នារវាងបណ្ដាភូមិរបរក្នុងស្រុកក៏ដូចជាភូមិរបរអន្តរជាតិទៀតផង។ ហេតុនេះហើយ ទីក្រុងហាណូយមានសក្ដានុភាពដ៏ធំធេងអំពីការអភិវឌ្ឍរបរ សិប្បកម្ម”។
កេរ្តិ៍ឈ្មោះរបស់បណ្ដាភូមិរបរដ៏ល្បីល្បាញនៃទីក្រុងហាណូយត្រូវបានគេស្គាល់ដល់យ៉ាងទូលំទូលាយដូចជា ភូមិត្បាញផ្ដៅឫស្សី Phu Vinh ភូមិមួកស្លឹក Chuong ភូមិខ្មុកម្រក្សណ៍ Ha Thai ភូមិផ្លិត Chang Son ភូមិតុក្កតាទឹក Dao Thuc ភូមិផ្កា Tay Tuu និងភូមិប៉ាក់ Quat Dong ជាដើម។ ក្រៅពីនោះ ភូមិរបរហាណូយ មានផលិតផលដ៏សម្បូរបែប ដោយមានការរចនាយ៉ាងល្អប្រណិតនិងគុណភាព ខ្ពស់ ដែលមានកិត្យានុភាពលើទីផ្សារទាំងជាតិនិងអន្តរជាតិ។ ជាពិសេសគឺផលិត ផលនៃភូមិសូត្រ Van Phuc ភូមិកុលាលភាជន៍ Bat Trang ឬភូមិអំបុក Me Tri ត្រូវបានទទួលស្គាល់ជាពាណិជ្ជសញ្ញាជាតិ។ លោក Dam Tien Thang នាយករង មន្ទីរឧស្សាហពាណិជ្ជកម្មហាណូយបានអោយដឹងថា៖
“តម្លៃផលិតកម្មរបស់ភូមិរបរហាណូយនាបច្ចុប្បន្នសម្រេចបានចំនួន២២ សែនកោដិដុង ដែលស្មើរនឹង១ពាន់លានដុល្លាអាមេរិក។ ក្នុងនោះ ទំហំនាំចេញ សម្រេចបានចំនួន២០០លានដុល្លាអាមេរិក។ ហាណូយយកចិត្តទុកដាក់យ៉ាង ខ្លាំងដល់គោលនយោបាយអភិវឌ្ឍភូមិរបរ ហើយក៏មានគម្រោងអភិរក្សភូមិរបរ ផងដែរ។ ក្នុងនោះផ្ដោតទៅលើការបណ្ដុះបណ្ដាលរបរ ជួយឧបត្ថម្ភដល់ការផ្ទេរ ប្រគល់ ផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យាផលិតកម្ម ដោះស្រាយបរិស្ថាន បំពេញបន្ថែមហេដ្ឋារចនា សម្ព័ន្ធបច្ចេកទេសនៅភូមិរបរប្រពៃណីដើម្បីប្រែក្លាយភូមិទាំងនេះទៅជាគោលដៅទេសចរ”។
ផលិតផលសូត្រនៃភូមិ Van Phuc (រូបថត៖ VOV) |
ទីក្រុងហាណូយបានអនុម័តលើផែនការមេស្ដីពីការអភិវឌ្ឍរបរ ភូមិរបរដល់ ឆ្នាំ២០២០ និងទិសដៅដល់ឆ្នាំ២០៣០។ គោលដៅនោះគឺដល់ឆ្នាំ២០៣០ ហាណូយនឹង មានភូមិរបរចំនួន១៥០០ភូមិ ដែលបង្កើតការងារធ្វើប្រកបដោយស្ថិរភាពសម្រាប់ ពលករជនបទចំនួន១លាននាក់។
សមាគមន៍ភូមិរបរវៀតណាមបានជ្រើសរើសហាណូយដើម្បីកសាងជាសាក ពិសោធន៍នូវគម្រោង “ព្រលឹងភូមិរបរវៀតណាម” នៅភូមិកុលាលភាជន៍ Bat Trang។ លោកស្រី Ha Thi Vinh អនុប្រធានសមាគមន៍ភូមិរបរវៀតណាម បាន អោយដឹងថា៖
“យើងខ្ញុំកំពុងកសាងមជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលគំរូនៅតាមភូមិរបរ ល្បីល្បាញនានានៃទីក្រុង ហើយតាមផែនការនឹងដាក់អោយធ្វើអាជីវកម្មនាចុង ឆ្នាំ២០១៩។ យើងខ្ញុំគ្រោងនឹងដាក់តាំងបង្ហាញផលិតផលគំរូនៃភូមិរបរពី១៥ទៅ ២០ភូមិ។ ប្រសិនបើរូបសណ្ឋាននេះសម្រេចបានជោគជ័យនោះ គឺយើងខ្ញុំនឹងបន្ត ពង្រីកថែមទៀតនៅភូមិរបរផ្សេងៗនៅទីក្រុងហាណូយ”។
មិនត្រឹមតែមានឧត្តមភាពខាងផលិតផលសិប្បកម្មប៉ុណ្ណោះទេ បណ្ដាភូមិ របរនៅទីក្រុងហាណូយថែមទាំងពោរពេញទៅដោយតម្លៃប្រវត្តិសាស្ត្រវប្បធម៌ ទៀតផង។ លើសពីនេះទៅទៀត ភូមិរបរហាណូយនៅតែមានពិធីបុណ្យទានដ៏ វិសេសវិសាល ក៏ដូចជាទេសភាពធម្មជាតិដ៏ស្រស់បំព្រងដែលជួយសម្រួលដល់ ការអភិវឌ្ឍទេសចរណ៍ផងដែរ។ ហាណូយជាទីកន្លែងដែលថែរក្សា អភិរក្ស ឧទ្ទេសនាមនិងផ្សព្វផ្សាយព្រលឹងនៃភូមិរបរប្រពៃណីនានារបស់វៀតណាមទៅ កាន់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ៕