ទទួលអំណរឆ្នាំថ្មីលើទូទាំងប្រទេសវៀតណាម

(VOV)_ពេលបុណ្យចូលឆ្នាំថ្មី(​បុណ្យតេត)​មកដល់ម្ដងៗ​ ជនវៀតណាមគ្រប់រូប
បាន​សម្រប​ខ្លួនចូលក្នុងបរិយាកាសទទួលនិទាឃរដូវថ្មី ​តាមទំនៀម​ទំលាប់ប្រពៃ
ណីជាតិ​។​ ទោះបីជានាបច្ចុប្បន្នមានបំរែបំរួលជាច្រើន ​តំបន់និមួយៗមានការរៀបចំ
បុណ្យតេតតាមទំនៀមទំលាបរៀងៗខ្លួន​ប៉ុន្តែ​អត្ថន័យបុណ្យតេតមិនផ្លាស់ប្តូរក្នុង
អារម្មណ៍ ជីវភាពរស់នៅរបស់ប្រជាជនវៀតណាមនៅឡើយ។ 

 ទទួលអំណរឆ្នាំថ្មីលើទូទាំងប្រទេសវៀតណាម - ảnh 1
ទទួលអំណរឆ្នាំថ្មីលើទូទាំងប្រទេសវៀតណាម


​          អំណរនិទាឃរដូវថ្មី​ ប្រជាជនរដ្ឋធានីហាណូយទទួលអំណរបុណ្យចូលឆ្នាំថ្មី​ប្រពៃណី២០១៥ (ឆ្នាំមមែឆស័ក) ដោយ​ក្តីសប្បាយរីករាយ​។ បុណ្យតេតមកដល់ 
ផ្កាគ្រប់ប្រភេទ ​ពណ៌ចម្រុះនៅគ្រប់ទិសទីក្នុងប្រទែស​បានហូរចូល​វិថីហាណូយ
នា​នា។ ប៉ុន្តែចំ​ពោះជនហាណូយ ផ្កាម៉ាក់ខៃនៅតែជាផ្កា​​មិនអាចខ្វះបាននៅក្នុង
​ឱកាស​បុណ្យចូលឆ្នាំថ្មី។ លោក Nguyen Duc Binh ជនហាណូយមួយ​នាក់​បាន
អោយដឹងថា៖

          “ មែកម៉ាក់ខៃជានិមិត្តរូបតំណាងអោយ​និទាឃរដូវ និងនៅក្នុងផ្ទះមានផ្កា
ម៉ាក់ខៃ​ទើបមានបុណ្យតេត។ ប្រសិនបើគ្មានមែកម៉ាក់ខៃគឺនិទាឃរដូវនិងបុណ្យ
តេតមិនគ្រប់គ្រាន់ទេ។”

          ជនហាណូយល្បីល្បាញដោយភាពម៉ត់ចត់ក្នុងការលេង​ដើម​និងផ្កា​សំរាប់​
លំអរ។ ឆ្នាំនេះ មនុស្សជាច្រើនបានស្វែងរកដើមឈើសំរាប់លំអរពិសេសគ្មានពីរ
 ដោយលោក Le Duc Giap កសិករមួយនាក់នៅស្រុក Hoai Duc ជាយទីក្រុងហា
ណូយបង្កើតឡើង ដោយការផ្សាំដើមឈើចំនួន៩ប្រភេទនៅលើដើមឈើតែមួយ​។
 លោក Le Duc Giap បានអោយដឹងថា៖

          “ លេខ៩ ជាលេខល្អ។ នៅលើដើមឈើមានផ្លែចំនួន៩ប្រភេទមាន​ពណ៌
ចម្រុះ មាន​ចរិតវិចិត្រសិល្បះខ្ពស់។ ទើបខ្ញុំធ្វើដើមឈើនេះឡើង​។”

          ប្រសិនបើនៅហាណូយមានផ្កាម៉ាក់ខៃ ឬឯនៅទីក្រុងហូជីមិញវិញគឺមាន
ផ្កា​អង្គាសិល៍។ ក្នុងឱកាសចូលឆ្នាំថ្មី គ្រួសារណានៅភាគខាងត្បូងក៏មានផ្កា​អង្គា
សិល៍នៅក្នុងផ្ទះដែរ។ បង Huynh Van Minh នៅខ័ណ្ឌទី១ ទីក្រុង​ហូជីមិញ បាន
អោយដឹងថា៖

          “ ប្រសិនបើខ្វះផ្កាអង្គាសិល៍ក្នុងផ្ទះ ​គឺមិនមែនជាបុណ្យតេតទៀតទេ។​ មុន
នោះ​ មានផាវក្រហម ឥឡូវនេះត្រូវមានពណ៌លឿងរបស់ផ្កាអង្គារសិលនៅ​ក្នុង
ប៉ុន្មានថ្ងៃបុណ្យតេត​។​”

          ការតុបតែងវិថី រៀបចំបណ្ដាពិធីបុណ្យនិងវិថីផ្កាដើម្បីទទួលអំណរបុណ្យ
តេតពីច្រើនឆ្នាំមកបានទាក់ទាញភ្ញៀវមកទស្សនា ទទួលបុណ្យចូលឆ្នាំថ្មីយ៉ាង
ច្រើនកុះករ។ ទៅទស្សនាវិថីផ្កា នៅទីក្រុងហូជីមិញ លោក Tran Bien ជនហូជី
មិញមួយនាក់​បានអោយ​ដឹងថា៖

          “ នៅវិថីផ្កាឆ្នាំនេះ បណ្ដាបុគ្គលិក Saigontourist និងបណ្ដាសិប្បករ ​សិប្ប
ការនីបានរៀបចំឡើងនូវរូបភាពផ្កាចម្រុះពណ៌ដ៏ស្រស់ស្អាត​ទាក់ទាញទឹ​ក​ចិត្ត
សំរាប់ជនរួមជាតិទាំងឡាយមកទស្សនា។ វិថីផ្កាឆ្នាំនេះស្អាត បំពេញបាន​​បំ
ណងប្រាថ្នារបស់ប្រជាជន និងភ្ញៀវទេសចរណ៍ក្នុងបុណ្យតេតឆ្នាំនេះ។​”

          នៅវៀតណាម និទាឃរដូវជារដូវនៃ​ពិធីបុណ្យផ្សេងៗ។ ​ពិធី​បុណ្យ​និមួយៗ 
ល្បែងកំសាន្តប្រជាប្រិយនិមួយៗ សុទ្ធតែជាអត្តសញ្ញាណពិសេសដោយឡែក
របស់តំបន់និមួយៗ។ សប្បាយទទួលបុណ្យតេត ជាប្រពៃណីជាភាពល្អស្អាត
របស់ប្រជា​ជនវៀតណាម ពីព្រោះនោះក៏ជាឱកាសសំរាប់បណ្ដាសមាជិក​គ្រួ
សារជួបជុំគ្នា​ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ