ទំនៀមទំលាប់សែនគ្រូដើមនៅតាមភូមិរបរនានានៅវៀតណាម

(VOVWORLD) - ទំនៀមទំលាប់សែនគ្រូដើមជាប្រពៃណីដ៏ល្អប្រសើរនៅតាមភូមិរបរនានានៃប្រទេសវៀតណាម ដែលបង្ហាញនូវការដឹងគុណចំពោះស្ថាបនិកដែលបានបង្កើត និងបង្រៀនរបររកស៊ីសម្រាប់អ្នកភូមិ។ ពេលដែលសែនគ្រូដើមម្ដងៗ គេ បួងសួង សុំអោយរបរមានការរីកចម្រើន ជីវភាពរស់នៅប្រកបដោយសុភមង្គល សម្បូរ ធូធារបានដល់គ្រប់ៗគ្នា។ ជារៀងរាល់ឆ្នាំ នៅតាមភូមិរបរនីមួយៗក្នុងទូទាំងប្រទេស វៀតណាម សុទ្ធតែមានទិវាសែនគ្រូដើមនេះ។
ទំនៀមទំលាប់សែនគ្រូដើមនៅតាមភូមិរបរនានានៅវៀតណាម - ảnh 1វិហារ Kim Ngan នៅរដ្ឋធានីហាណូយ ជាទីធ្វើសក្ការៈបូជាគ្រូដើមនៃរបររាប់រយមុខ (រូបថត៖ VOV) 

គ្រូដើមជាមនុស្សម្នាក់ឬមួយក្រុម ដែលបានបង្កើតឬបង្រៀនរបរណាមួយ សម្រាប់អ្នកភូមិ។ ដោយហេតុនេះ មនុស្សជំនាន់ក្រោយៗបានធ្វើសក្ការៈបូជា គ្រូដើមនោះដើម្បីបង្ហាញនូវការដឹងគុណចំពោះពួកលោក។ គ្រូដើមអាចជាឥស្សរៈ ជនពិតប្រាកដក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែក៏អាចជាឥស្សរៈជនដែលបានប្រឌិតឡើង ក្នុងរឿងព្រេងប្រជាប្រិយផងដែរ។

        វៀតណាមមានភូមិរបរចំនួន៥៤០០ភូមិ ដែលក្នុងនោះមានភូមិរបរប្រពៃណី ឡើងដល់ទៅ ២០០០ភូមិ។ ភូមិរបរភាគច្រើនមានសែនគ្រូដើម ជាពិសេសគឺនៅ ភូមិរបរប្រពៃណីដែលមានប្រវត្តិសាស្ត្រចាប់តាំងពីយូរលង់ណាស់មកហើយ។ ប៉ុន្តែ មានភូមិរបរមួយចំនួនមិនសែនគ្រូដើមទេ ព្រោះតាម ឯកសារប្រវត្តិសាស្ត្រក្នុង ភូមិមិនកត់ត្រានូវ “រឿងដំណាល់ស្ដីពីគ្រូដើម” បានជាអ្នកភូមិមិនដឹងគ្រូដើមជា អ្នកណាដើម្បីសែននោះឡើយ។ គេតែងតែកសាងសាលាភូមិឬវិហារដើម្បីធ្វើ សក្ការៈបូជាគ្រូដើមនៃភូមិខ្លួន។ ជាពិសេសគឺ នៅភូមិខ្លះៗ អ្នកភូមិបានលើក តម្កើងគ្រូដើមជាអ្នកតាភូមិ ដែលជាអាទិទេពគ្រប់គ្រងភូមិ គាំពារនិងប្រទានពរ ជូនចំពោះអ្នកភូមិគ្រប់រូប។ បណ្ឌិត Nguyen Vi Khai អនុប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់នៃសមាគមន៍ភូមិរបរវៀតណាម បានថ្លែងថា៖

        “ទំនៀមទំលាប់សែនគ្រូដើមមិនត្រឹមតែមាននៅវៀតណាមប៉ុណ្ណោះទេ ថែម ទាំងនៅប្រទេសជាច្រើនលើពិភពលោក ជាពិសេសគឺប្រទេសអាស៊ីដូចជាជប៉ុន ចិន និងកូរ៉េខាងត្បូងទៀតផង។ លក្ខណៈពិសេសនៅវៀតណាមគឺការសែន គ្រូដើមតែងតែតភ្ជាប់ទៅនឹងពិធីបុណ្យ ឬសកម្មភាពជួបប្រាស្រ័យគ្នារវាងសង្កាត់ សមាគមន៍ និងភូមិរបរផ្សេងៗគ្នា ដើម្បីរួមគ្នាអភិវឌ្ឍន៍”។

        មនុស្សម្នាក់អាចជាគ្រូដើមនៃរបរជាច្រើន ប៉ុន្តែរបរតែមួយក៏អាចមានគ្រូដើម ខុសគ្នានៅតាមតំបន់នីមួយៗ ផងដែរ។ តាមការប៉ាន់ស្មានថា នៅវៀតណាមមាន គ្រូដើមចំនួន១៣០រូប។ ហាណូយជាតំបន់ដែលមានភូមិរបរជាច្រើនបំផុតក្នុង ទូទាំងប្រទេស។ គ្រូដើមដើមដំបូងដែលបានប្រឌិតឡើងរបររាប់រយមុខគឺជា ស្ដេច Hung ជាមនុស្សដែលមានគុណូបការៈស្ថាបនាប្រទេសជាតិ។អ្នកស្រាវជ្រាវ ប្រវត្តិសាស្ត្រវប្បធម៌លោក Nguyen Duc To Luu បានអោយដឹងថា៖

        “វៀតណាមមានគ្រូដើមនៃរបររាប់រយមុខចំនួន២រូប រួមមានបុរសមួយរូប និងស្ត្រីមួយរូប។ គ្រូដើមជាបុរសគឺ ស្ដេច Hung ហើយគ្រូដើមជាស្ត្រីគឺម្ចាស់ក្សត្រី Lang Thi Tieu។ ក្រោយមកទើបកើតមានគ្រូដើមនៃរបរផ្សេងៗទៀតដូចជា គ្រូដើមរបរសិប្បកម្ម គ្រូដើមរបរច្នៃគ្រឿងអលង្ការ និងគ្រូដើមរបរឆ្លាក់សំរិទ្ធ ជា ដើម។ វិហារ Kim Ngan នៅរដ្ឋធានីហាណូយជាទីធ្វើសក្ការៈបូជាគ្រូដើមរបរ រាប់រយមុខ ស្ដេច Hung ដែលមានគុណូបការៈបង្រៀនអោយប្រជាជនចេះធ្វើផ្ទះ ធ្វើស្រែ សរសេរអក្សរ ជាដើម”។

        ការសែនគ្រូដើមជាទំនៀមទំលាប់ដ៏ពិសិដ្ឋរបស់អ្នកភូមិនិងជាងរបរ។ ជា រៀងរាល់ឆ្នាំ ពិធីសែនគ្រូដើមត្រូវបានរៀបចំឡើងនាថ្ងៃកំណើតឬថ្ងៃលាកចាក លោកទៅរបស់គ្រូដើមរូបនេះ។ ប្រសិនបើមិនដឹងថ្ងៃកំណើតនិងថ្ងៃលាចាកលោក របស់គ្រូដើម គឺអ្នកភូមិនឹងរៀបចំនាថ្ងៃដែលប្រព្រឹត្តទៅពិធីបុណ្យភូមិ។ ការសែន គ្រូដើម ក៏ជាការសែនដូនតា ដែលជួយអោយមនុស្សគ្រប់រូបខិតមកជិតគ្នា ព្រម ទាំងបង្ហាញនូវប្រពៃណីដឹងគុណក្នុងជីវទស្សនៈរបស់ប្រជាជនវៀតណាម ផង ដែរ។ លោកគ្រូ អ្នកស្រាវជ្រាវវប្បធម៌ Vu Ngoc Khoi បានអោយដឹងថា៖

        “ការដឹងគុណត្រូវបានបង្ហាញតាមរយៈទំនៀមសែនគ្រូដើម។ វាមានន័យថា យើងជាកូនចៅជំនាន់ក្រោយៗ បានបង្ហាញនូវការដឹងគុណចំពោះដូនតាជំនាន់ មុនៗដែលបានត្រួសត្រាយផ្លូវនិងបង្រៀនចំណេះដឹងសម្រាប់សំណាក់យើង”។

        ប្រជាជនវៀតណាមមានពាក្យសុភាសិតថា “ហូបផ្លែនឹកអ្នកដាំដើមឈើ” ឬក៏ “ផឹកទឹកនឹកដល់ប្រភពដើម”។ ទំនៀមទំលាប់សែនគ្រូដើមនៅតាមភូមិរបរ នានានៅវៀតណាម គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីរាល់ប្រពៃណីនិងសតិ អារម្មណ៍ដ៏ល្អប្រសើរទាំងនោះរបស់ប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ