ធានាសិទ្ធិសេរីភាពខាងជំនឿសាសនាសម្រាប់ប្រជាជននៅភូមិ Pac Ra ខេត្ត Cao Bang
(VOVWORLD) - ភូមិ Pac Ra ឃុំ Ly Bon ស្រុក Bao Lam ខេត្ត Cao Bang មានក្រុមប្រជុំជីវភាពសាសនាប្រូតេស្តង់ (Tin Lanh)។ រយៈពេលពីរដងក្នុងមួយសប្តាហ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ និងរសៀលថ្ងៃអាទិត្យ នៅឯកន្លែងប្រជុំនៅផ្ទះរបស់លោក Hoang A Di នៅភូមិ Pac Ra តែងតែបន្លឺឡើងនូវបទចម្រៀងកោតសរសើរព្រះកាតូលិក សម្លេងអានព្រះគម្ពីរ និងការអធិស្ឋាន។
ទីកន្លែងប្រជុំជីវភាពសាសនាប្រូតេស្តង់នៅឯផ្ទះរបស់លោក Hoang A Di ភូមិ Pac Ra។ |
ជាភូមិមួយក្នុងចំណោមភូមិរដ្ឋបាលទាំង ១៥ ក្នុងឃុំ Ly Bon នោះ ភូមិ Pac Ra មានប្រជាជនចំនួន ១៨ គ្រួសារ ហើយជនជាតិ Mong នៅទីនេះប្រកាន់សាសនាប្រូតេស្តង់។ ដោយសារតែមិនទាន់រកឃើញកន្លែងសម្រាប់ប្រជុំជីវភាពសាសនាប្រមូលផ្ដុំ ដូច្នេះបានជាប្រជាជនភូមិ Pac Ra ជួបប្រជុំជីវភាពធ្វើសកម្មភាពសាសនានៅឯផ្ទះផ្ទាល់របស់លោក Hoang A Di។ យោងតាមលោក Hau A Lu អនុប្រធាននៃក្រុមប្រូតេស្តង់ភូមិ Pac Ra ឲ្យដឹងថា អាជ្ញាធរមូលដ្ឋានកំពុងណែនាំឲ្យក្រុមសាសនាបំពេញសំណុំឯកសារដើម្បីស្នើសុំការអនុញ្ញាតសម្រាប់សកម្មភាពប្រមូលផ្តុំ។
“កន្លែងក្រុមប្រជុំជីវភាពសាសនាចាប់ពីឆ្នាំ២០២៣។ បច្ចុប្បន្ន ពាក្យស្នើសុំអាជ្ញាប័ណ្ណ បានទទួលការឆ្លើយតបជាឯកសារពីឃុំហើយ។ ក្រុមយើងកំពុងរង់ចាំដើម្បីបញ្ចប់នីតិវិធី។ ឃុំនៅតែបង្កើតលក្ខខណ្ឌឲ្យប្រជាពលរដ្ឋធ្វើសកម្មភាពសាសនា ដោយធានាសន្តិសុខសណ្តាប់ធ្នាប់។ យើងខ្ញុំសូមអរគុណរដ្ឋដែលបានបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនធ្វើសកម្មភាពតាមតម្រូវការ និងបំណងប្រាថ្នារបស់យើង”។
មិនត្រឹមតែជាកន្លែងសម្រាប់ប្រជុំជីវភាពសាសនាប៉ុណ្ណោះទេ ក្រុមសាសនាប្រូតេស្ដង់នីមួយៗ ក៏ជាកន្លែងសម្រាប់ប្រជាពលរដ្ឋជួបជុំគ្នា ឃោសនាអំពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់រដ្ឋ ចំណេះដឹងផ្នែកច្បាប់ ក៏ដូចជាចែករំលែកពីរបៀបប្រកបរបររកស៊ី ឆ្ពោះទៅប្រព្រឹត្តអំពើល្អៗទៀតផង។ អាជ្ញាធរមូលដ្ឋានគោរពសិទ្ធិសេរីខាងជំនឿសាសនារបស់ប្រជាជន។ អាជ្ញាធរក៏បានណែនាំប្រជាជនឲ្យធ្វើសកម្មភាពសាសនាស្របតាមគោលការណ៍ គោលដៅ និងប្រតិបត្តិតាមច្បាប់ផងដែរ។ លោកស្រី Hoang Thi Hoa អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ly Bon មានប្រសាសន៍ថា៖
“ក្រុមសាសនា Pac Ra មានពាក្យសុំការអនុញ្ញាតសម្រាប់សកម្មភាពសាសនាប្រមូលផ្ដុំ។ ទោះបីជាសំណុំឯកសារមិនទាន់គ្រប់គ្រាន់ ចំនួនអ្នកកាន់សាសនាមិនទាន់គ្រប់គ្រាន់ក៏ដោយ ប៉ុន្តែឃុំបានបង្កើតលក្ខខណ្ឌសម្រាប់ធ្វើសកម្មភាព។ នាពេលខាងមុខ អាជ្ញាធរមូលដ្ឋាននឹងណែនាំឲ្យក្រុមបន្តបំពេញឯកសារ ដើម្បីពិចារណាអនុញ្ញាតឱ្យក្រុមធ្វើសកម្មភាពសាសនាប្រមូលផ្តុំ”។
កាន់សាសនាប្រូតេស្តង់ និងចូលរួមប្រជុំជីវភាពជាក្រុម ជីវភាពរបស់ប្រជាសាសនិកបានផ្លាស់ប្តូរជាវិជ្ជមាន ដោយកាន់តែមានភាពស្និទ្ធស្នាលដូចបងប្អូនក្នុងគ្រួសារមួយអញ្ចឹង។ ប្រជាជននៅតាមភូមិផ្សេងៗក៏មកភូមិ Pac Ra ដើម្បីចូលរួមជីវភាពសាសនាផងដែរ។ លោក Vang A Do ជនជាតិ Mong នៅភូមិTong Ac ឃុំ Ly Bon បាននិយាយថា៖
“ក្រុមយើងជួបគ្នាពីរដងក្នុងមួយសប្តាហ៍នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ។ ការចូលរួមប្រជុំជីវភាពសាសនានៅក្រុមនេះ ជួយឲ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយ រំភើបចិត្ត និងបានផ្លាស់ប្តូរជាច្រើនក្នុងជីវភាពប្រចាំថ្ងៃ។ ឧទាហរណ៍ មិនផឹកស្រា ឬជក់បារីទៀតឡើយ។ យើងចែករំលែកគ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាធ្វើការងារល្អ។ ខ្ញុំបានចែករំលែកប្រកបដោយផាសុខភាពនិងសេរីភាពជាមួយអ្នកដែលមិនទាន់ផ្លាស់ប្តូរខ្លួន”។
នៅខេត្ត Cao Bang នាបច្ចុប្បន្នមានសាសនាចំនួនបីគឺ សាសនាកាតូលិក ពុទ្ធសាសនា និងប្រូតេស្តង់ ដោយមានប្រជាសាសនិកជាង ២៣ ពាន់នាក់ ក្នុងនោះសាសនាប្រូតេស្តង់មានសមាមាត្រធំបំផុត ជាមួយនឹងចំនួនសាសនិកជាង ២១ ពាន់នាក់។ ដោយមានការជួយគាំទ្រនិងការសម្រួលពីអាជ្ញាធរ ជីវភាពខាងស្មារតី និងសេរីភាពខាងជំនឿសាសនារបស់បងប្អូនជនជាតិភាគតិចនៅភូមិ Pac Ra ត្រូវបានធានា។ ប្រជាជនប្រតិបត្តិជំនឿរបស់ខ្លួន រស់នៅល្អទាំងខាងផ្លូវលោកផ្លូវធម៌ រួមចំណែកក្នុងការកសាងសហគមន៍ប្រកបដោយសាមគ្គីភាព និងរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារផងដែរ៕