នាំទីកន្លែងលេងកម្សាន្តទៅកាន់កុមារនៅភូមិស្រុកតំបន់ឆ្ងាយដាច់ស្រយាល
(VOVWORLD) - ទីកន្លែងលេងកម្សាន្តដែលត្រូវបានតុបតែងលម្អចម្រុះពណ៌ជាមួយនឹងល្បែងចលនាtjត្រូវបានរៀបដាក់នៅខាងមុខទីធ្លាសាលា ឬមជ្ឈមណ្ឌលរបស់ភូមិស្រុកនៅតំបន់ឆ្ងាយដាច់ស្រយាលជាច្រើននៅខេត្ត Dak Lak ។ នៅទីនេះ ប្អូនៗកុមារអាចលេងកម្សាន្ត ហាត់ប្រាណ ពង្រីកគំនិតច្នៃប្រឌិតរបស់ខ្លួន និងរូមចំណែកជាកម្លាំងចលករជួយប្អូនៗទៅសាលារៀនផងដែរ។
កុមារបានប្រមូលផ្ដុំគ្នានៅខាងមុខទីកន្លែងលេងកម្សាន្ត |
ក្នុងឱកាសបុណ្យតេតកន្លងទៅទោះបីជាអាកាសធាតុក្ដៅស្អុះស្អាប់យ៉ាងណាក៏ដោយ ប៉ុន្តែប្អូនៗកុមារនៅភូមិ Krũe ឃុំ Vụ Bổn ស្រុក Krông Pắk ខេត្ត Đắk Lắk នៅតែប្រមូលផ្ដុំគ្នានៅខាងមុខទីធ្លាសាលាបឋមសិក្សា Phan Boi Chau ដើម្បីលេងនៅមណ្ឌលលេងកម្សាន្តថ្មីជាមួយល្បែងកម្សាន្តជាច្រើន។ ប្អូនៗកុមារ ចាប់អារម្មណ៍យ៉ាងខ្លាំងហើយបានលេងជាមួយគ្នាយ៉ាងសប្បាយរីករាយ។ ប្អូន Le Tran Linh Chi ជនជាតិ Tay រស់នៅក្បែរទីធ្លាលេងកម្សាន្ត បានចែករំលែកយ៉ាងសប្បាយរីករាយថា៖ “ប្អូនសូមថ្លែងអំណរគុណដល់ពូមីង ដែលបានបង្កើតទីធ្លាលេងកម្សាន្ត ដូចជាតារាងទាត់បាល់ឲ្យប្អូនៗលេង។ ប្អូនៗបានលេងកម្សាន្តជាមួយគ្នាពិតជាសប្បាយរីករាយណាស់”។
យោងតាមលោកគ្រូ Tran Hai Duong នាយកសាលាបឋមសិក្សា Phan Boi Chau នៅភូមិ Krüe បានឲ្យដឹងថា នាបច្ចុប្បន្នសាលាមានថ្នាក់រៀនចំនួន ៥ បន្ទប់ ដែលមានសិស្សានុសិស្សចំនួន ១០០ នាក់ ហើយសុទ្ធតែជាជនជាតិភាគតិច។ នេះគឺជាសាលាមួយក្នុងចំណោមសាលាដែលជួបការលំបាកបំផុតនៅឃុំ Vu Bon។ កាលពីមុន ក្រៅពីម៉ោងសិក្សា សិស្សានុសិស្សនៅសាលាភាគច្រើនបានតៅតាមឪពុកម្តាយចិះធ្វើស្រែចំការ ឃ្វាលគោ បាញ់សត្វ ឬប្រមូលគ្នាលេងបាល់ទាត់នៅវាលស្មៅ។ ចាប់តាំងពីពេលសាលារៀនមានទីធ្លាលេងកម្សាន្តមក ប្អូនៗកុមារនៅជុំរិញសាលាតែងតែមកលេងកម្សាន្តនៅទីនេះ។ លោកគ្រូ Tran Hai Duong បានសំណេះសំណាលថា៖ “ទីធ្លាលេងកម្សាន្តនេះមិនត្រឹមតែទាក់ទាញប្អូនៗកុមារឲ្យទៅសាលារៀនជាប្រចាំប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់កាយសម្បទាសម្រាប់ប្អូនៗទៀតផង។ ក្រោយពេលទទួលសំណង់ទាំងនេះ គណៈនាយកសាលា រួមទាំង សម្ព័ន្ធ យុវជនសាលា និងសម្ព័ន្ធយុវជនភូមិ នឹងជួប ប្រជុំគ្នា ដើម្បីរួមគ្នា ថែរក្សា ទីធ្លា លេងកម្សាន្តនេះប្រកបដោយប្រសិទ្ធភាពបំផុតផងដែរ”។
កុមារបានប្រមូលផ្ដុំគ្នានៅខាងមុខទីកន្លែងលេងកម្សាន្ត |
ទីធ្លាលេងកម្សាន្តនៅភូមិ Krũe គឺជាសំណង់ទី ៣ នៃគម្រោង “ទីកន្លែងលេង កម្សាន្ត សម្រាប់កុមារ” ដែលត្រូវបានក្រុមអ្នកស្ម័គ្រចិត្តតភ្ជាប់សេចក្ដីស្រឡាញ់ BMT ធ្វើការចលនាប្រភពធនធានសង្គមដើម្បីសាងសង់ឡើង ដោយមានថរិកាប្រមាណ ៣០ លានដុង។ អ្នកស្រី Le Nhu Huyen Tram ប្រធានក្រុមអ្នកស្មគ្រចិត្ត តភ្ជាប់ក្ដីស្រឡាញ់ BMT បានចែករំលែកថា នៅពេលចុះពិនិត្យទីតាំងជាក់ស្ដែងនៅតាមតំបន់ជួបការលំបាក និងភូមិស្រុកនៅតំបន់ឆ្ងាយដាច់ស្រយាល អ្នកស្រីបានឃើញថា កុមារា កុមារីនៅទីនេះ សុទ្ធតែជួបការលំបាកខ្លាំងណាស់ ហើយបានរស់នៅតំបន់ឆ្ងាយដាច់ស្រយាលទៀតផង។ ក្រៅម៉ោងសិក្សា ប្អូនៗតែងតែបបួលគ្នាទៅបាញ់សត្វ ទៅស្រះ បឹង ទន្លេ និងទឹកជ្រោះ ដើម្បីលេងសប្បាយ ដែលអាចនាំឱ្យមានគ្រោះថ្នាក់លង់ទឹក។ នៅចំពោះស្ថានការណ៍ជាក់ស្ដែងនេះ ក្រុមបានសម្របសម្រួលជាមួយមូលដ្ឋាននានា ដោយកៀរគរប្រភពធនធានដើម្បីជួយឧបត្ថម្ភសាងសង់ទីធ្លាលេងកម្សាន្តសម្រាប់ប្អូនៗកុមារ។ ទន្ទឹមនឹងនោះ នៅតាមទីធ្លាលេងកម្សាន្តនីមួយៗ អ្នកភូមិ និងប្អូនៗកុមារក៏ទទួលបានជំនួយដូចជាសម្ភារៈចាំបាច់នានា សម្រាប់អ្នកភូមិ ឬសម្លៀកបំពាក់រដូវរងារ និងសម្ភារៈសិក្សាសម្រាប់កុមារដែលមានស្ថានភាពរស់នៅលំបាក។ នេះគឺជាគម្រោងរយៈពេលវែង ហើយនឹងបន្តអនុវត្តនាពេលខាងមុខនេះ។ អ្នកស្រី Le Nhu Huyen Tram បាននិយាយថា៖ “ក្នុងឆ្នាំ ២០២២ យើងខ្ញុំនឹងអនុវត្តន៍គម្រោងទីធ្លាលេងកម្សាន្តចំនួន ១០ នៅតាមស្រុក ឃុំក្ដីក្រនៅខេត្ត Dak Lak។ ក្លឹបមិនត្រឹមតែបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអំពាវនាវដល់សប្បុរសជនបរិច្ចាគទឹកប្រាក់ ដើម្បីបន្តអនុវត្តន៍កម្មវិធីទីធ្លាលេងកម្សាន្តជូនប្អូនៗកុមារផងដែរ”។
ដោយមានការរួមដៃគ្នាពីអង្គភាពឧបត្ថម្ភនោះ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ តាមរយៈសម្ព័ន្ធយុវជននោះ ខេត្ត Dak Lak បានសាងសង់ទីធ្លាលេងកម្សាន្តជិត ២០០ កន្លែង ដែលមានតម្លៃសរុបជិត ១០ ពាន់លានដុងជូនប្អូនៗកុមារ។ នៅពេលសម្រេចរួចរាល់ការសាងសង់ ទីធ្លាលេងកម្សាន្តនីមួយៗត្រូវបានប្រគល់ជូនអង្គភាពទទួលយក ដើម្បីថែរក្សា ជូនប្អូនៗកុមារលេងកម្សាន្ត។ តាមនោះ ជួយប្អូនៗកុមារមានទីកន្លែងលេងកម្សាន្ត បង្កើតភាពរីករាយ និងកម្លាំងលើកទឹកចិត្តឲ្យទៅសាលារៀនផងដែរ៕