នារីខេត្ត Quang Tri ចូលរួមការកសាងជនបទថ្មី

          (VOV)_អនុវត្តកម្មវិធីកសាងជនបទថ្មី ចាប់តាំងពីឆ្នាំ២០១០មក ខេត្ត Quang
 Tri ភាគកណ្ដាលវៀតណាម បានប្រមូលផ្តុំប្រព័ន្ធនយោបាយទាំងមូល ចូលរួម 
ហើយទទួលបានការស្រុះចិត្តគំនិតពីប្រជាជនគ្រប់ស្រទាប់ ចំពោះគោលដៅ​ទាំង
ឡាយនៃកម្មវិធី។ សមាគមនារីខេត្ត Quang Tri គ្រប់ជាន់ថ្នាក់ បានមាន​សកម្ម​ភាព
​ជាស្ដែងជាច្រើន អះអាងនូវតួនាទី របស់ខ្លួនក្នុងកសាងជនបទថ្មី។ 

នារីខេត្ត Quang Tri ចូលរួមការកសាងជនបទថ្មី - ảnh 1
នារីខេត្ត Quang Tri ចូលរួមការកសាងជនបទថ្មី

ចូលរួមការកសាងជនបទថ្មី សមាគមនារីខេត្ត Quang Tri បានចាត់ទុក​ភារកិច្ច
១ក្នុងចំណោមភារកិច្ចសំខាន់ៗ នោះគឺស្វែងរកវិធានការលើកកំពស់​ចំណូលសំរាប់
បងប្អូននារី។ នៅ សេដ្ឋកិច្ចគ្រួសារអភិវឌ្ឍន៍បាន គឺគ្រួសារទាំងនេះ​មានលក្ខណះ
រួមវិភាគទានកសាងសំណង់នានា។ដូច្នេះហើយ ជារៀងរាល់ឆ្នាំ សមាគមគ្រប់ជាន់
ថ្នាក់ បានរួមសហការជាមួយគ្រាប់ស្ថាប័ន អង្គការ មន្ទីរ ស្ថាប័ន រៀបចំវគ្គវណ្ណុះ
បណ្ដាលវិជ្ជាជីវះ ហ្វឹកហាត់ ផ្ទេប្តូរបច្ចេកវិទ្យា វិទ្យាសាស្ត្រ ដើម្បី​បងប្អូននារីលើក
កំពស់ចំណូល អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ លោកស្រី Nguyen Thi Thanh Thuy
ប្រធានសមាគមនារីខេត្ត Quang Tri បានអោយដឹងថា៖

          “ ពីឆ្នាំ ២០១១ មក យើងខ្ញុំរៀបចំការបណ្ដុះបណ្ដាលជាបន្តបន្ទាប់ ក្នុង១​ឆ្នាំ
មានថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវះ ចាប់ពី១០ដល់១៥ថ្នាក់ ហើយក្នុងថ្នាក់និមួយៗ ​មាន៣០ដល់៣៥នាក់ ដោយប្រមូលផ្តុំទៅលើមុខរបរចិញ្ជឹម ដាំដុះ។ ក្រោយពីការ
បណ្ដុះបណ្ដាលនេះ សិក្ខាកាមចំនួន៧០% បានមានការងារធ្វើ។ ក្រៅពីនោះ ​សមា
គមគ្រប់ជាន់ថ្នាក់ ក៏បានបង្កើតក្រុមនារីនានា អនុវត្តសកម្មភាពសេវាកម្ម​គ្រួសារនានា ក្រុមសហករណ៍ចិញ្ជឹម កែច្នៃម្ហូបអាហារ …ជាដើម។”

          រួមជាមួយការជំរុញខ្លាំងការងារឃោសនា ចលនា សមាគមនារីគ្រប់ជាន់​ថ្នាក់
 នៅខេត្ត Quang Tri បានអនុវត្តសកម្មភាពជាក់ស្ដែងជាច្រើនថែមទៀត ​សមស្រប
 ដើម្បីកសាងជនបទថ្មី។ ចលនាលេចធ្លោគឺ៖​សមាគមនារីអភិវឌ្ឍន៍​សេដ្ឋកិច្ចផលិត
កម្ម អនុវត្តសន្សំសំចៃ កាត់បន្ថយភាពក្រីក្រចីរភាព ។

          ទន្ទឹមនឹងនោះ សមាគមនារីគ្រប់ជាន់ថ្នាក់ក៏បានចុះឈ្មោះ ជាមួយគណៈ​កម្មា
ធិការបញ្ជាណែនាំកសាងជនបទថ្មី នៅតំបន់នានា ក្នុងការងារជាច្រើន ដូចជា៖ ចូល
រួមកសាងបណ្ដាសំណងផលប្រយោជន៍ ធ្វើអនាម័យបរិស្ថាន ។​ស្ដីពីការងារនេះ 
លោកស្រី Nguyen Thi Thanh Thuy បានអោយដឹងថា៖

          “ យើងខ្ញុំមានពិធីបំផុស​នៅតំបន់និមួយៗ​ ឆ្នាំនេះធ្វើនៅ Cam Lo ឆ្នាំ​បន្តនឹងធ្វើ
នៅ Vinh Linh និងឆ្នាំបន្តទៀត ធ្វើនៅ Trieu Phong ។ ក្នុងចលនា​និមួយៗនេះ យើង
ខ្ញុំបានជ្រើសរើសប្រធានបទមួយ។ ក្នុងឆ្នាំនិមួយៗ យើងខ្ញុំ​ជ្រើសរើសប្រធានបទនិ
មួយៗ ហើយ​ប្រធានបទនេះផ្សាភ្ជាប់ជាមយយតំបន់​ និងអង្គភាពនិមួយៗ។”

          ប្រធានសម្ព័ន្ធសមាគមនារីខេត្ត Quang Tri ក៏បានសង្កត់ធ្ងន់ថា៖ ក្នុង​ដំណើ
ការ​អនុវត្តកម្មវិធីកសាងជនបទថ្មី សមាគមនារីគ្រប់ជាន់ថ្នាក់ បានបង្ហាញ​ច្បាស់
នូវតួនាទីរបស់ខ្លួន តាំងពីការកសាងផែនការ កម្មវិធីធ្វើសកម្មភាព។ លោកស្រី 
Nguyen Thi Thanh Thuy បានអោយដឹងថា៖

          “ ក្នុងការកសាងជនបទថ្មីនេះ យើងខ្ញុំបានរួមសហការជាមួយផ្នែកកសិកម្ម​ 
ហើយចូលរួមសកម្មភាពជាក់ស្ដែង។ ឧទាហរណ៍ ឆ្នាំ ២០១៥ យើងខ្ញុំសហការ​ជា
មួយមន្ទីរកសិកម្ម អំពីការកសាងជនបទថ្មីគឺកែលំអរជនបទ ផ្លូវថ្នល់ ។ ហើយយើង
ខ្ញុំប្រមូលផ្តុំចូលក្នុងកម្មវិធីនេះ។ ”

          រួមជាមួយការកសាងសមាគមប្រកបដោយរឹងមាំ ឃោសនា អប់រំ បងប្អូន​
នារីចូលរួម អនុវត្តតាមគោលការណ៍ ច្បាប់ លើកកំបស់ចំណេះដឹង សមាគមនារី
ខេត្ត Quang Tri គ្រប់ជាន់ថ្នាក់ បានកំណត់បន្តរួមដៃកសាងជនបទខេត្ត Quang Tri 
កាន់តែល្អប្រសើរជាងពីមួយថ្ងៃទៅមួយថ្ងៃ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ