នារីនៅខេត្ត Dak Lak រួមដៃគ្នារក្សាភាពសុខសាន្តត្រាណនៅភូមិឃុំ

(VOVWORLD) - នាពេលកន្លងទៅ សមាគមន៍នារីគ្រប់ជាន់ថ្នាក់នៅខេត្ត Dak Lak នៅតំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាមបានច្នៃប្រឌិតឡើងរូបសណ្ឋានជាច្រើនដែលប្រមូលនារីៗជនជាតិភាគតិចចូលរួមសកម្មភាពសង្គមកិច្ចនៅក្នុងតំបន់។ អាស្រ័យដោយមានការរួមដៃគ្នារបស់ពួកគេ ដែលជាម្ចាស់គ្រួសារ តាមរបបត្រកូលខាងម្ដាយនោះ បណ្ដាភូមិឃុំនៅ Dak Lak អាចរស់នៅ ប្រកបដោយភាពសុខសាន្តត្រាណនិងស្ថិរភាព។
នារីនៅខេត្ត Dak Lak រួមដៃគ្នារក្សាភាពសុខសាន្តត្រាណនៅភូមិឃុំ - ảnh 1 ពិធីលើកតម្កើងនារីឆ្នើមៗនៅខេត្ត Dak Lak (រូបថត៖ VOV)

  កាលពីមុននេះ ភូមិ Sek ឃុំ Dlieyang ស្រុក Ea H’leo ជាជំណុចមួយ ក្នុងចំណោមចំណុចដ៏ក្ដៅគគុកអំពីគ្រោះថ្នាក់ចរាចរណ៍នៅតាមកំណាត់ផ្លូវជាតិ ១៤ ឆ្លងកាត់ខេត្ត Dak Lak។ មូលហេតុគឺដោយសារយុវជន ជនវ័យ ក្មេងជាច្រើនក្នុងតំបន់តែងតែប្រមូលផ្ដុំគ្នាផឹកស្រា បង្ករឿងហេតុ ហើយបើក បរម៉ូតូធ្វេសប្រហែស។ នាដើមទសវត្សឆ្នាំ២០០០ ភូមិ Sek ក៏ជាចំណុចក្ដៅ មួយអំពីសភាពការណ៍ឆ្លងដែនដោយខុសច្បាប់ផងដែរ។ ប៉ុន្តែ ចាប់ពីពេល បង្កើតរូបសណ្ឋាន “សមាគមន៍នារីរក្សាសុវត្ថិភាពខាងសន្តិសុខសណ្ដាប់ ធ្នាប់” មក ភូមិ Sek ទទួលបានភាពសុខសាន្តត្រាណជាបណ្ដើៗ។ សមា គមន៍នារីភូមិបានរៀបចំការឃោសនាអប់រំសំដៅលើកកំពស់មនសិការសម្រាប់កម្មាភិបាល សមាជិកា និងប្រជាជនក្នុងភូមិ ឲ្យមិនរំលោភបំពាន ទៅលើច្បាប់ទៀតឡើយ។ លោកស្រី Kpa H’Ben លេខាសាខាបក្សភូមិ Sek បានឲ្យដឹងថា៖

        “ចាប់ពីពេលបង្កើតរូបសណ្ឋាននេះមក អំពើអាក្រក់ក្នុងភូមិបានធូរស្រាល ជាច្រើន អំពើឆ្លងដែនដោយខុសច្បាប់ក៏ត្រូវបានលុបបំបាត់ផងដែរ។ជាពិសេសគឺភូមិខ្ញុំសព្វថ្ងៃមិនមានអ្នកញៀន ហើយគ្រោះថ្នាក់ចរារណ៍ក៏ បានបន្ថយជាច្រើនណាស់”។

        ក៏ធ្លាប់បានជាចំណុចក្ដៅមួយអំពីសន្តិសុខសណ្ដាប់ធ្នាប់ដែរ ប៉ុន្តែឃុំ Cu Dlie Mnong ស្រុក Cu Mga ខេត្ត Dak Lak បានឈានឡើងកសាងជន បទថ្មីអាស្រ័យដោយមានការរួមដៃគ្នារបស់នារីក្នុងតំបន់។ ឃុំ Cu Dlie Mnong មានក្លឹប អង្គការចំនួន៦ប្រភេទដ៏ស្របទៅតាមលក្ខណៈនៃភូមិ នីមួយៗ ដូចជា “ក្លឹបនារីការពារសន្តិសុខសណ្ដាប់ធ្នាប់” “ក្លឹបនារីស្វ័យ គ្រប់គ្រង” ក្លឹបប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាក្នុងគ្រួសារ” ជាដើម។ អាស្រ័យ ដោយមានរូបសណ្ឋានទាំងនេះ សមាគមន៍នារីឃុំបានការពារករណីទទួល រងអំពើហឹង្សាក្នុងគ្រួសារចំនួន១៦ករណី ជួយផ្សះផ្សាប្ដីប្រពន្ធចំនួន១៨គូ ព្រមទាំងផ្គត់ផ្គង់ព័ត៌មានដល់នគរបាលដើម្បីចាប់ឃុំមុខសញ្ញារំលោភបំពានទៅលើច្បាប់ ហើយអប់រំយុវជនកុំឲ្យប្រមូលផ្ដុំគ្នាផឹកស្រា បង្ករឿងហេតុ ផ ងដែរ។ បណ្ដាក្លឹបយ៉ាងដូច្នេះបានទាក់ទាញនារីនិងប្រជាជនចូលរួមយ៉ាង ច្រើនកុះករ រួមចំណែកលើកកំពស់មនសិការប្រតិបត្តិតាមច្បាប់ រក្សាភាព សុខាសាន្តត្រាណក្នុងភូមិ។ លោកស្រី H’Yuor Kdoh ប្រធានសម្ព័ន្ធសមា គមន៍នារីឃុំ Cu Dlie Mnong បានឲ្យដឹងថា៖

        “នាបច្ចុប្បន្ន រូបសណ្ឋាននារីមានសុខភាពល្អផងនិងស្អាតផង គឺទាក់ ទាញបានបងប្អូនចូលរួមច្រើនបំផុត។ ទោះបីជាទើបនឹងបានបង្កើតកាលពីដើម ឆ្នាំ២០១៩ក្ដី ប៉ុន្តែមានវ័យអាយុជាច្រើនចាប់ពីសិស្ស យុវជន រហូតដល់ មនុស្សវ័យកណ្ដាលនិងមនុស្សវ័យចំណាស់ចូលរួមដែរ។ ហេតុដូច្នេះ អាច ប្រមូលផ្ដុំបងប្អូនយ៉ាងងាយស្រួល ដើម្បីដាក់បញ្ចូលបន្ថែមនូវកម្មវិធីឃោស នាប្រយុទ្ធប្រឆាំងនឹងបទល្មើស រក្សាការពារសន្តិសុខក្នុងភូមិ”។

ចំណែកឯនៅភូមិ 6A នៅឃុំ Ea Wy ស្រុក Ea H’leo ៣ឆ្នាំមុន នេះជា ចំណុចក្ដៅអំពីគ្រឿង ញៀន។ សាខាសមាគមន៍នារីតំបន់បានកសាងរូប សណ្ឋាន “គ្រួសារគ្មានអ្នកញៀន” សំដៅឃោសនាព័ត៌មាន ចំណេះដឹង និងច្បាប់ ជួយឲ្យប្រជាជនមានការយល់ដឹងយ៉ាងស៊ីជំរៅអំពីផលអាក្រក់នៃ គ្រឿងញៀន ចលនាឲ្យគេមិនប្រើប្រាស់ ជួញដូរគ្រឿងញៀនដោយខុស ច្បាប់ ព្រមទាំងជំរុញការរកឃើញ ប្ដឹងបរិហារបទល្មើសផងដែរ។ ក្នុងរយៈពេល ២ឆ្នាំកន្លងទៅ នៅភូមិ 6A មិនមានអ្នកញៀនទៀតឡើយ។

        ចែករំលែកពីបទពិសោធន៍ក្នុងការទាក់ទាញការចូលរួមរបស់បងប្អូនស្ត្រីជនជាតិភាគតិច លោកស្រី Nguyen Thi Thu Nguyet ប្រធានសម្ព័ន្ធសមា គមន៍នារីខេត្ត Dak Lak បានឲ្យដឹងថា គោលដៅចម្បងគឺជួយឲ្យបងប្អូនលើក ស្ទួយលក្ខណៈសេដ្ឋកិច្ច មានជីវភាពរស់នៅដោយស្ថិរភាព ពីនោះពួកគេ អាចនឹងនរចិត្តចូលរួមសកម្មភាពសហគមន៍ ព្រមទាំងប្រតិបត្តិយ៉ាងល្អតាម គោលនយោបាយច្បាប់ផងដែរ។ រហូតមកដល់សព្វថ្ងៃនេះ សមាគមន៍នាទី ទូទាំងខេត្ត Dak Lak បានលើកតម្កើងសមាជិកាឆ្នើមៗចំនួន៩៤៥នាក់ ក្នុង នោះមានជិតពាក់កណ្ដាលគឺជានារីជនជាតិភាគតិច។ លោកស្រី Nguyen Thi Thu Nguyet បានបន្ថែមទៀតថា៖

        “យើងខ្ញុំកំពុងកសាងរូបសណ្ឋានក្លឹបគ្រួសារសមភាព រីកចម្រើន សុភ មង្គល ដោយមានការចូលរួមយ៉ាងច្រើនកុះកររបស់ទាំងនារីនិងបុរសជន ជាតិភាគតិច។ នៅក្នុងក្លឹបទាំងនេះ សមាគមន៍នារីខេត្តបានដំណើរការ សកម្មភាពជាច្រើនសំដៅលើកកំពស់មនសិការសម្រាប់សមាជិកនានាក្នុងគ្រួសារ ដើម្បីលុបបំបាត់ទំលាប់ចាស់ៗហួសសម័យ ដែលមិនសមស្រប នឹងជីវភាពរស់នៅបច្ចុប្បន្ន ប៉ុន្តែនៅតែរក្សាបាននូវអត្ត សញ្ញាណវប្បធម៌ជនជាតិនៅតាមតំបន់នីមួយៗ”។

        តាមរយៈរូបសណ្ឋានជាក់លាក់និងស្របទៅតាមការពិតជាក់ស្ដែង សមាគមន៍នារីគ្រប់ជាន់ថ្នាក់នៅខេត្ត Dak Lak ជាទីបង្អែកដ៏រឹងមាំសម្រាប់ នារីនៅតំបន់ជនជាតិភាគតិច ដែលចលនាឲ្យបងប្អូនរួមដៃគ្នាការពារភូមិឃុំ រួមចំណែកកសាងជនបទថ្មីឲ្យកាន់តែធូធារសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ