បើកទូលាយរូបសណ្ឋាន÷ វាលស្រែធំ

​(VOV)_ រូបសណ្ឋាន÷ វាលស្រែធំ កំពុងបានអនុវត្តន៍ នៅខេត្ត និងទីក្រុង  ចំនួន ២១
 លើទូទាំងប្រទេស រួមចំណែកយ៉ាងសកម្ម ​ក្នុងការអនុវត្តគោលដៅកសាងជនបទថ្មី។ រូបសណ្ឋានេះ បាន​នាំមក​នូវលទ្ធផលគួរ​អោយ​គាប់ចិត្ត ÷ កាត់បន្ថយតំលៃដើមផលិ
តកម្ម  បង្កើនទិន្នផល និងផលចំណេញខ្ពស់។ អង្គភាពអឆាជីវកម្មប្រមូលទិញ បានបរិ
មាណ ស្រូវច្រើន គុណភាពខ្ពស់…។ល។ ​

បើកទូលាយរូបសណ្ឋាន÷ វាលស្រែធំ - ảnh 1
បើកទូលាយរូបសណ្ឋាន÷ វាលស្រែធំ(http://baodientu.chinhphu.vn)

          នៅស្រុក Ben Cau ខេត្ត Tay Ninh ជាតំបន់ត្រូវបាន ក្រសួង កសិកម្ម និងអភិវឌ្ឍន៍ ជនបទវៀតណាម ជ្រើសរើសអនុវត្ត រូបសណ្ឋាន÷វាលស្រែធំ ជាមួយផ្ទៃដីជាង ៣០០ 
ហិកតា។ ដោយមានការចូលរួមរបស់គ្រួសាររាប់រយគ្រួ​។ លោក Vuong Quoc Thoi នាយកមន្ទីកសិកម្ម និងអភិវឌ្ឍន៍ជនបទ​ខេត្ត Tay Ninh (ភាគខាងត្បូងវៀតណាម)  បាន អោយដឹងថា÷ 

 ​ ដោយអង្គភាព​អាជីវកម្មក្នុងតំបន់ចូលរួម ជួយឧបត្ថម្ភ និងរួមសហការយ៉ាងជិត
ស្និទ្ធជាមួយ​កសិករ ក្នុងការងារផ្គត់ផ្គង់ពូជ​សម្ភារះកសិកម្ម និងដំណើការដាំដុះ ថែ​ទាំ
តាម​បច្ចេកទេស បានជាគុណភាពអង្ករនៅវាលស្រែធំ​បានធានា​។ ​លោក​Vuong Quoc
 Thoi បានអោយដឹងថា៖

          “ មុននេះ បញ្ហាប្រមូល​ទិញផលិតផលជួបការលំបាកជាច្រើន ប៉ុន្តែ នា​បច្ចុប្បន្ន​​
Tay Ninh បានកសាងរោងចក្រកែច្នែអង្ករ ដើម្បីនាំចេញ នៅតំបន់​ប្រមូលផលស្រូល​ ហើយទំនាក់ទំនង​រវាងរោងចក្រ និងកសិករកាន់តែជិតស្និទ្ធ ទៀតផង។ ”

បើកទូលាយរូបសណ្ឋាន÷ វាលស្រែធំ - ảnh 2
បើកទូលាយរូបសណ្ឋាន÷ វាលស្រែធំ(http://baodientu.chinhphu.vn)

          នៅខេត្ត Long An (ភាគខាងត្បូងវៀតណាម) នាបច្ចុប្បន្ន ​មានវាល​ស្រែធំ ចំនួន  ២០ លើផ្ទៃជាង ៤ ១០០ហិកតា។ ទន្ទឺមនឹងការជួយឧបត្ថម្ភអំពីពូជ​ និងលក្ខណះផលិត កម្ម របស់តំបន់នោះ។ កសិករ​ចូលរួមវាលស្រែធំ ទទួលបានការ​ជួយ​ឧបត្ថម្ភ​ផ្សេងៗ
ទៀត  ដូចជា៖ ក្រុមហ៊ុនភាគហ៊ុន ការពាររុក្ខជាតិ An Giang ទទួលខុសត្រូវការផ្គត់ផ្គង ពូជ ជី ថ្នាំការពាររុក្ខជាតិ ដល់កសិករដោយឥត​គិតការប្រាក់។ ក្រុមហ៊ុននៅជួយឧបត្ថម្ភ ចំណាយដឹកជញ្ជូន ធ្វើអោយស្ងួត រក្សារទុកឃ្លាំង បន្ទាប់ពីពេលប្រមូលផល។ ទន្ទឹមនឹង នោះ ត្រូវបានក្រុមហ៊ុនស្បៀង​អាហារ​ Long An ប្រមូលទិញ ជាមួយតំលៃខ្ពស់ជាងតំ
លៃទីផ្សារ។ លោក Le Minh Duc នាយកមន្ទីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ខេត្ត Long
An បានអោយដឹងថា៖

          “ ការលំបាកបំផុត នាបច្ចុប្បន្ននេះគឺ ការទាមទារអង្គភាពអាជីវកម្មចូល​រួម​ការ​
ប្រមូល​ទិញស្រូវ។​ដូច្នេះ ចង់អនុវត្តល្អ បើកទូលាយរូប​សណ្ឋាននេះគឺ​អង្គ​ភាពអាជីវ កម្ម អាជីវកម្មស្បៀងអាហារ ត្រូវការតំបន់វត្ថុងធាតុ​ដើមក្នុងវាលស្រែធំនានាចូលរួម។ អនុវត្តបានដូច្នេះ វាលស្រែធំ ទើបបើកទូលាយ​បាន និងប្រជាកសិករទទួលបានសមិទ្ធិ ផល នឹងនឹងនរចិត្ត ក្នុងដំណើការ​ផលិតកម្មច្រើនជាង។ ”

តាមលទ្ធផលបូកសរុបដំបូង នៅតំបន់ជាច្រើន ដែលបានអនុវត្តវាលស្រែធំ បាន
សរអោយឃើញថា៖ ប្រសិទ្ធភាពលើផ្ទៃដីដាំដុះទទួលបានផល​ចំណេញ​ខ្ពស់​ពី ២លាន
 ដល់៣លាន​ដុង​⁄ហិកតា បើប្រៀបនឹងតំបន់ក្រៅរូបសណ្ឋាននេះ។ ​

          នាបច្ចុប្បន្ន ខឿនកសិកម្មវៀតណាម កំពុងឆ្ពោះទៅ គោលដៅចីរភាព ​និងពិ
សេស គឺបង្កើនចំណូលរបស់ប្រជាកសិករលើផ្ទៃដីរបស់ខ្លួន។ ដូច្នេះ ​យើងត្រូវជំរុញ
ខ្លាំង ការអភិវឌ្ឍន៍រូបសណ្ឋាន៖វាលស្រែធំនេះ បង្កើតប្រសិទ្ធ​ភាព នៃការចងសម្ព័ន្ធ​ រវាង កសិករ អ្នកវិទ្យាសាស្ត្រ អង្គភាព​អាជីវកម្ម ​ក្រោម​ការបញ្ជាណែនាំ​របស់រដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ