បង្កការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មីនៅខែត្រBinh Dinh

បង្កការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មីនៅខែត្រBinh Dinh - ảnh 1
​កសាង​ផ្លូវគមនាគម​ដោយព្រមៗគ្នាធ្វើជាផែនគ្រឹះកសាងជនបទថ្មីនៅBinh Dinh (រូបថត៖Internet)
Vovworld-ក្រោយរយះពេលជាង១ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិកសាង
ជនបទថ្មី​ មុខមាត់ឃុំជាច្រើនរបស់ខែត្រ  Binh Dinh​បានមានការផ្លាស់ប្តូរថ្មី ជា
ជំហានៗ។​ដោយសារមានការស្រុះចិត្តគំនិតក្នុងប្រជាជន ទាំងមូល ចលនា កសាងជនបទថ្មីនៅទីនេះទទួលបានលទ្ធផលសកម្មជាច្រើន។ លាតត្រដាងអនុវត្តការកសាងជនបទថ្មីនៅលើភូមិសាស្រ្តដំណាក់កាល​
២០១១-២០២០​​ ខែត្រBinh Dinh​ជ្រើសរើស​ឃុំចំនួន​៤​​ គឺឃុំ Nhon Loc   (ទីរួម
ខែត្រAn Nhon) ឃុំBinh Nghi ( ស្រុកTay Son) ឃុំHoai Huong( ស្រុកHoai Nhon)
 នឹងឃុំAn Thach ( សុកHoai An)ធ្វើជាឃុំគំរូ។ខែត្រក៏ដាក់ចេញគោល ដៅ៖ដល់
ឆ្នាំ​២០១៥ មានឃុំចំនួន២៦​ទទួលបានបទដ្ឋានអំពីការកសាងជនបទ ថ្មី នឹង
ដល់ឆ្នាំ​២០២០​ មានឃុំចំនួន​៦៥​​(ស្មើនឹង ៥០%)ក្នុងទូទាំងខែត្រទទួល បទដ្ឋាន
ជនថ្មី។
​​ ក្រោយពី ពេលបានជ្រើសរើសធ្វើជាឃុំគំរូក្នុងការកសាងជនបទថ្មី​​ រដ្ឋ
អំណាចឃុំ Nhon Loc (ទីរួមខែត្រAn Nhon) ​បានកសាងគំរោងកសាងជនបទថ្មី
តាម បទដ្ឋាន ដែលរដ្ឋាភិបាលបានកំណត់។ឃុំក៏ឆ្លៀតយកការវិនិយោគរបស់រដ្ឋ​
នឹង បណ្តាកម្មវិធី​គំរោងការណ៏ផ្គួបបញ្ចូលដើម្បីបង្កើនល្បឿនអភិវឌ្ឌ្យន៏សេដ្ឋកិច្ច
សង្គមដែរ  ។  គិតមកដល់បច្ចុប្បន្ន​ ឃុំ​បានទទួលបទដ្ឋានចំនួន​១២​ក្នុងចំណោម
 បទដ្ឋានកសាងជនបទថ្មីទាំង​១៩។​​ឃុំដាក់គោលដៅនឹងក្លាយទៅជាឃុំគំរូជនបទ
ថ្មីនាឆ្នាំ​២០១៥។លោក Cao Van Nghia ប្រធានគណះកម្មាធិការប្រជាជន ឃុំ
Nhon Loc អះអាងថា៖"ការស្រុះចិត្តគំនិតរបស់ប្រជាជននេះឯង ដែលធ្វ់ឲ្យឃុំ
ទទួលបានលទ្ធផលដូច្នេះ។ ក្នុងការងារកសាងជនបទថ្មីតាមបទដ្ឋានជាតិ ប្រជា
ជនដើរតួនាទីសំខាន់។ ប្រជាជនជាអ្នកអនុវត្ត​ទើបបញ្ហាឃោសនាគឺសំខាន់
ណាស់។បច្ចុប្បន្ន ប្រជាជន បានយល់ច្បាស់អំពីខ្លឹមសារ
ក៏ដូចជាអត្ថន័យរបស់ការកសាងជនបទថ្មី​ បានជា​គាំទ្រយ៉ាងសកម្ម”។  
       លោកTa Van Ngoan​នៅភូមិ​ An Thanh ឃុំ Nhon Loc  បានឲ្យដឹងថា៖​​“តាម
ការផ្តើមគំនិតរបស់រដ្ឋ គ្រួសារខ្ញុំជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លា។ ពីព្រោះយើង
ខ្ញុំមើលឃើញច្បាស់ថា៖ចលនាជនបទថ្មីផ្តល់មកនូវផលប្រយោជន៏ជាច្រើនដល់
ប្រជាជន។យើងខ្ញុំត្រៀមខ្លួនជាស្រេចផ្តល់ដី​នឹងរួមវិភាគទាន ចំណាយថវិកា”។     
   
បង្កការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មីនៅខែត្រBinh Dinh - ảnh 2
​បំផុស​ចលនារួមដៃកសាងជនបទថ្មីនៅ​ ​ Hoai Nhon -Binh Dinh(រូបថត៖ Internet)
ចលនាកសាងជនបទថ្មី​បាននឹងកំពុងរីករាលដាលដល់តំបន់ជាច្រើនរបស់
ខែត្រBinh Dinh។​ខែត្របានបំផុសរាល់ប្រភពទុន​ពីបណ្តាអង្គការ​អង្គភាព​អាជីវកម្មដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ​​នឹងដោះស្រាយការលំបាកខាងទុន
ឲ្យ តំបន់នានា។លោកPhan Thành Giản​សមាជិកប្រចាំការការិយាល័យសម្រប សម្រួលកម្មវិធីកសាងជនបទថ្មីខែត្រBinh Dinh​បានប្រាប់ឲ្យដឹងថា៖  “ដើម្បី
អនុវត្តកម្មវិធីកសាងជនបទថ្មី​ថ្នាក់ដឹកនាំខែត្របានទៅទស្សនាបណ្តា តំបន់
ផ្សេងៗដើម្បីរៀនសូត្របទពិសោធ។​ពីបណ្តាដំណើរទៅទស្សនានេះខែត្រ
បញ្ជាក់ថា៖ការកសាងជនបទថ្មីនឹងជះឥទ្ធិពលដល់ប្រជាជនទាំងមូលនៅតំបន់
ជនបទ។​ដោយហេតុនេះត្រូវស្រាវជ្រាវម៉ត់ចត់។ទី២គឺត្រូវធ្វើជាគំរូសិន​នឹងខិតខំ ធ្វើឲ្យប្រជាជនគាំទ្រ​ ស្រុះចិត្តគំនិត​ទើបទទួលជោគជ័យ”។
        Binh Dinh ខិតខំដល់ឆ្នាំ​២០២០​មានឃុំចំនួន ៩១ក្នុងចំណោមឃុំទាំង ១២៩
សំរេចគោលដៅកសាងជនបទថ្មី។​ដើម្បីសំរេចគោលដៅដែលបានដាក់ ចេញ​នោះផ្នែកកសិកម្មខែត្របន្តជំរុញខ្លាំងការផ្ទេរបង្វែររចនាសំព័ន្ធសេដ្ខកិច្ចកសិកម្ម ជនបទតាមរយះការអនុវត្តនឹងពង្រីកបណ្តាកម្មវិធីផ្គួបបញ្ចូល​គំរោងកា រណ៏​
រូបសណ្ធាន គំរូ​ធ្វើអាជីវកម្មមានប្រសិទ្ធភាព។លើកទឹកចិត្តបណ្តាគ្រួសារ នឹងបណ្តាសមាសភាពសេដ្ឋកិច្ចវិនិយោគអភិវឌ្ឌ្យការបង្កបង្កើនផលតាមទឹស ឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មកសិកម្ម​ជនបទ​ ពង្រីកការផលិតអាជីវ កម្មតាមទឹសកសាងកសិដ្ឋាន ផ្សារខ្ជាប់ការផលិតប្រមូលផ្តុំជាមួយការកែច្នៃ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ