បង្កើនការតភ្ជាប់កសិករដើម្បីអភិវឌ្ឍន៍
(VOVWORLD) - ការដែលគ្រួសារកសិករនានានៅតំបន់ដាំដើមគូលែននៅ Luc Ngan ខេត្ត Bac Giang ទទួលប្រាក់ចំណូលរាប់ពាន់លានដុងបន្ទាប់ពីរដូវអំណោយ ផល ឬការដែលគ្រួសាររាប់ពាន់នៅភូមិ Mieng Thuong ឃុំ Ung Hoa រដ្ឋធានី ហាណូយក្លាយទៅជាមហាសេដ្ឋីអាស្រ័យដោយការជួញដូរ គឺជាព្រឹត្តិការណ៍ លេចធ្លោមួយចំនួននៅតំបន់ជនបទវៀត ណាមក្នុងឆ្នាំ២០១៨។ ការតភ្ជាប់រវាង កសិករ សហគ្រាស អ្នកវិទ្យាសាស្ត្រនិងរដ្ឋ ឬការតភ្ជាប់រវាងកសិករនិងសហ គ្រាសក្នុងផលិតកម្មកសិកម្ម កំពុងជាទិសដៅត្រឹមត្រូវក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
ជារៀងរាល់ឆ្នាំ ស្រុក Luc Ngan ទទួលបានប្រាក់ ចំណូលប្រមាណជាង៣០០០ពាន់លានដុងពីការដាំដំណាំហូបផ្លែ ដែលក្នុងនោះ ផ្លែគូលែនជាផលិតផលមុខព្រួញ។ |
ក្នុងឆ្នាំ២០១៨ តំបន់ Luc Ngan ខេត្ត Bac Giang បានលក់ចេញផ្លែគូលែន ចំនួន២១៥ពាន់ តោន ហើយទទួលបានប្រាក់ចំណូលចំនួន៥៨០០ពាន់លានដុង ដែលក្នុងនោះប្រាក់ចំណូលពីផ្លែគូលែនគឺប្រមាណ៣៥០០ពាន់លានដុង ហើយ ចំណែកសេសសល់គឺមកពីសេវាកម្មឧបត្ថម្ភផ្សេងៗទៀត។ ដើម្បីជៀសវាងរឿង “រដូវអំណោយផលប៉ុន្តែតម្លៃធ្លាក់ចុះ” ប្រជាជននៅតំបន់ Luc Ngan បានដំណើរ ការធ្វើផលិតកម្មដោយលក្ខណៈវិជ្ជាជីវៈ ដោយរៀបចំតំបន់វត្ថុធាតុដើម និងជំរុញ ខ្លាំងការផ្សព្វផ្សាយពាណិជ្ជសញ្ញា។ នេះគឺជាបដិវត្តន៍មួយនៃដើមគូលែន Luc Ngan។ លទ្ធផលគឺនាសព្វថ្ងៃ Luc Ngan បានក្លាយទៅជាតំបន់ប្រកបដំណាំហូបផ្លែ ធំបំផុតនៅភាគខាងជើងវៀតណាម។ ជីវិតរបស់ប្រជាកសិករនៅទីនេះក៏មានការផ្លាស់ប្ដូរផងដែរ ដោយគ្មានភាពក្រីក្រ ហើយអ្នកដាំដើមគូលែនកសាងបានផ្ទះធំៗ ទិញរថយន្ត និងក្លាយទៅជា មហាសេដ្ឋី។ ជារៀងរាល់ឆ្នាំ ស្រុក Luc Ngan ទទួលបានប្រាក់ ចំណូលប្រមាណជាង៣០០០ពាន់លានដុងពីការដាំដំណាំហូបផ្លែ ដែលក្នុងនោះ ផ្លែគូលែនជាផលិតផលមុខព្រួញ។
ចំណែកឯនៅភូមិ Mieng Thuong ស្រុក Ung Hoa រដ្ឋធានីហាណូយវិញ មុន នេះ១០ឆ្នាំ ភូមិនេះត្រូវបានព័ទ្ធជុំវិញដោយវាលស្រែនិងផ្ទះទ្រុឌទ្រោម។ ប៉ុន្តែ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់ក្រីក្រនោះបានផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា និងក្លាយទៅ ជាភូមិរបស់មហាសេដ្ឋីជាច្រើននាក់។ ទាំងអស់នេះគឺអាស្រ័យដោយការប្រមូល ទិញសាច់ជ្រូក។
ដើម្បីទទួលបានលទ្ធផលពោលខាងលើ នាពេលកន្លងទៅ ទីក្រុងហាណូយ និងខេត្តក្រុងភាគខាងជើងផ្សេងៗទៀត បានបង្កើនការតភ្ជាប់គ្នានិងកិច្ចសហ ប្រតិបតិ្តការលើវិស័យជាច្រើន។ ក្នុងនោះ សកម្មភាពតភ្ជាប់គ្នាខាងគមនាគមន៍ និងពាណិជ្ជកម្ម ក៏ដូចជាសហការអភិវឌ្ឍន៍ផលិតកម្មអាជីវកម្មនិងទេសចរណ៍ ត្រូវបានវាយតម្លៃថា នាំមកនូវប្រសិទ្ធភាពដ៏ច្បាស់លាស់បំផុត។ ប៉ុន្តែ នាបច្ចុប្បន្ន មានសក្ដានុភាពនិងឧត្តមភាពជាច្រើននៅតាមតំបន់នានា មិនទាន់បានធ្វើ អាជីវកម្មយ៉ាងសក្ដិសមនៅឡើយ។ ដោយហេតុនេះ ចាំបាច់ត្រូវចាត់វិធានការនិង បង្កើតយន្តការសហប្រតិបតិ្តការអោយបានខ្លាំងក្លាថែមទៀតដើម្បីរួមចំណែកផ្ទេរប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់យ៉ាងឆាប់ រហ័សនិងប្រកបដោយចីរភាព។ លោក Nguyen Minh Truong សមាជិកនៃ សមាគមន៍កសិករវៀតណាមបានចាត់ទុកថា៖
“ចាំបាច់ត្រូវផ្ដល់ព័ត៌មានស្ដីពីទីផ្សារសម្រាប់ប្រជាកសិករ។ ព័ត៌មាននោះត្រូវ ទាន់ពេលវេលា ហើយឧទ្ទេសនាមរូបសណ្ឋានជាក់ស្ដែងដើម្បីកសិករឃើញ ដោយផ្ទាល់ភ្នែក។ បន្ទាប់មកចលនាកសិករចូលរួមដោយផ្ទាល់ក្នុងរូបសណ្ឋាន នោះ។ ក្រោយពីគេឃើញប្រសិទ្ធភាពពីរូបសណ្ឋាននោះ គឺគេនឹងចលនាកសិករ ផ្សេងៗទៀតក៏ចូលរួមដែរ”។
ផ្ទះធំៗរបស់ប្រជាកសិករនៅភូមិ Mieng Thuong |
ពាក់ព័ន្ធដល់បញ្ហាបង្កើនការតភ្ជាប់គ្នាក្នុងការចែកចាយផលិតផល កាត់ បន្ថយជំហានជាអាជ្ញាកណ្ដាល សំដៅបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ ឧប នាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំងហើយមានយន្តការ គោលនយោបាយជាច្រើនដែល លើកទឹកចិត្តការរៀបចំ ដឹកជញ្ជូននិងចែកចាយមុខទំនិញកសិផល។ រដ្ឋាភិបាល ជានិច្ចកាលផ្ដល់អាទិភាពដល់រូបភាពប្រជាកសិករតភ្ជាប់សហប្រតិ បត្តិការគ្នាក្នុងអង្គការតំណាងរបស់ខ្លួនដូចជាសហករណ៍ឬក្រុមសហប្រតិបតិ្តការ។ សហករណ៍ត្រូវជាស្ពានតភ្ជាប់រវាងកសិករជាមួយសហគ្រាស ប៉ុន្តែកសិករត្រូវ ម្ចាស់ការចូលរួមក្នុងការតភ្ជាប់នោះ ហើយរដ្ឋត្រឹមតែដើរតួនាទីជួយឧបត្ថម្ភ ប៉ុណ្ណោះ។ ក្នុងនោះការជួយឧបត្ថម្ភអំពីព័ត៌មានទីផ្សារគឺសំខាន់ណាស់។ ឧប នាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានលើកឡើងយ៉ាងច្បាស់ថា៖
“ទីផ្សារនៅទីនេះមិនមែនជាទីផ្សារក្នុងប្រទេសសម្រាប់ប្រជាជនវៀតណាម ចំនួន៩០លាននាក់នោះឡើយ ប៉ុន្តែជាទីផ្សារសម្រាប់មនុស្សទាំង៧ពាន់លាន នាក់លើពិភពលោក។ ដោយហេតុនេះ បញ្ហាគន្លឹះគឺត្រូវរៀបចំផលិតកម្មដោយ ពឹងផ្អែកលើឧត្តមភាពនិងសក្ដានុភាពនៃតំបន់នីមួយៗ ហើយតភ្ជាប់ទីផ្សារក្នុង ប្រទេសជាមួយទីផ្សារពិភពលោក ដើម្បីពង្រីកសក្ដានុភាពទាំងនោះ”។
តាមឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអោយដឹងថា បញ្ហា ស្នូលចំនួន២សំដៅបង្កើនការតភ្ជាប់កសិករក្នុងការអភិវឌ្ឍកសិកម្មនិយាយរួមនិងកសិផលនិយាយដោយឡែកនោះគឺ ជំរុញទីផ្សារប្រមូលទិញនិងតភ្ជាប់ផ្នែក កសិកម្ម។ នេះក៏ជាកត្តាដ៏សំខាន់ដើម្បីកសិកម្មវៀតណាមអភិវឌ្ឍន៍យ៉ាងខ្លាំង ក្លានិងប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ៕