បណ្ដាការផ្លាស់ប្តូរថ្មីនៅក្នុងឃុំជនបទថ្មី LONG HUNG ខេត្តSOC TRANG

  (VOV)_ជាឃុំ១ក្នុងចំណោមឃុំគំរូទាំង២២ អនុវត្តការកសាងជនបទថ្មីនៅខេត្ត
 Soc Trang ក្រោយរយៈពេ​ល៤ឆ្នាំអ​នុវត្តមករហូតមកដល់ពេលនេះ ឃុំ Long Hung
ស្រុក My Tu ​ទទួលបាន​បទដ្ឋាន​អំពីការកសាងជនបទថ្មី​ដំបូងរបស់ខេត្ត។ ការទ
ទួលបានជោគជ័យនេះរបស់ឃុំ Long Hung គឺ​ដោយ​សារតំបន់បានម្ចាស់ការ មាន
របៀបធ្វើល្អ បង្កើតការស្រុះចិត្ត​គំនិតខ្ពស់ក្នុ​ងប្រ​ជាជ​ន​។ 

 បណ្ដាការផ្លាស់ប្តូរថ្មីនៅក្នុងឃុំជនបទថ្មី LONG HUNG ខេត្តSOC TRANG - ảnh 1
ឃុំជនបទថ្មិ LONG HUNG ខេត្តSOC TRANG

ប្រសិនបើនិយាយអំពីការជោគជ័យក្នុងការ​កសាងជនបទថ្មីនៅឃុំ Long Hung​
គឺត្រូវនិយាយដល់​ការងារផ្ទេរប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចតាមទិសផលិតកម្មទំនិញ។ 
ដើម្បីអនុវត្ត​បានគោលដៅនេះ ឃុំផ្តោតសំខាន់លើការ​កសាងវាលស្រែធំ រៀបចំតំ
បន់ផលិតកម្ម​ឡើងវិញ។​ ទន្ទឹមនឹងនោះសហប្រតិបត្តិការ​ជាមួយ​បណ្ដាអង្គភាពអាជីវ
កម្ម បង្កើនតំលៃផលិតកម្ម​​…លៗ រួមចំណែកលើកស្ទួយ​ជីវ​ភាព​រស់​នៅរបស់អ្នកតំបន់។ លោក Nguyen Van Loi ជាគំរូ១​ដែលផ្ទេរពីការដាំអំពៅទៅដាំពោធិសាត់និងក្រូច​បានចែករំលែកថា៖ ប្រាក់ចំនួន៤០០លានដុងគឺជាចំណេញជាប្រាក់ប្រចាំឆ្នាំរបស់គ្រួសារ
លោក។

        “ ក្នុងរង្វង់៥ដល់១០ឆ្នាំ​ ខ្ញុំដាំអំពៅ ​ប៉ុន្តែចំណេញមិនខ្ពស់ទេ ហើយខ្ញុំ​ឃើញថា៖ 
តំបន់ដី​ Tan Thanh នេះសមស្របជាមួយដើមឈើហូបផ្លែ។ ដូច្នេះ ​ខ្ញុំបានផ្ទេរប្តូរទៅ​
ដាំដើម​ឈើហូបផ្លែវិញ​តាំងពីនោះមក​ធ្វើអោយ​ជីវភាពរស់នៅរបស់គ្រួសារខ្ញុំបាន
មានការផ្លាស់ប្តូរថ្មីជាច្រើន។ ក្រៅពីនោះ ខ្ញុំក៏បានជួយតំបន់បង្កើតការងារធ្វើសំរាប់
ពលករទៀតផង។”

        រហូតមកដល់ពេលនេះ Long Hung បានផ្ទេរប្តូរផ្ទៃដីជាង៥០០ហិកតាដាំដំណាំ​
មានប្រសិទ្ធិភាពទាប ទៅជាដាំដាំដើមឈើហូបផ្លែ មានតំលៃសេដ្ឋកិច្ចខ្ពស់ជាង។ 
ក្រៅពីនោះ តំបន់នៅកសាងមណ្ឌលផលិតកម្មស្រូវជំនាញ ផលិតដំឡូងមី ធានាប្រ
ព័ន្ធធារាសាស្ត្រ។ ក្រៅពីនោះ  ឃុំក៏បានជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា
 បង្កើនទិន្នផល ​ចំណេញ ឬស្វែងរកទីផ្សារសំរាប់ផលិតផល …លៗ

        ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយជាច្រើន ក៏ដោយសារមាន
ការស្រុះចិត្តគំនិតរបស់សង្គមទាំងមូលក្នុងការកសាងជនបទថ្មី។ ជាសក្ខីភាពជាក់
ស្ដែង នោះគឺការ​បរិច្ចាកដីរបស់គ្រួសារជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធជន
បទថ្មី ដោយមានទឹក​ប្រាក់ជាង៥០ពាន់លានដុង។ លោក Le Van Trang ជាគ្រួសារ
១ក្នុងចំណោម​គ្រួសារ​ឈានទៅមុខក្នុងការបរិច្ចាកដីកសាងសំណង់ជនបទថ្មីនៅ
ក្នុងតំបន់ បានចែករំលែកថា៖

        “បណ្ដាគ្រួសារកសិករយល់ថាចលនាកសាងជនបទថ្មីនាំមកនូវផលប្រយោជន៍
សំរាប់ជនគ្រប់រូប បានជា​យើងខ្ញុំបានបរិច្ចាកដី ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ គមនា គមន៍ អគ្គីសនី សាលារៀន …លៗ។ ដើម្បីស្រុកកំណើតឈានទៅមុខ និងកាន់តែ
ស្អាតថែមទៀតផង។”

        រួមជាមួយការសម្រេចបទដ្ឋានទាំង១៩ស្ដីពីការកសាងជនបទថ្មី ជីវភាពរស់នៅ
​របស់ប្រជាជនឃុំ Long Hung បានអភិវឌ្ឍន៍​ដោយឥតឈប់ឈរ។ ​ក្នុងឆ្នាំ ​២០១៤​នេះ
​ចំណូលជាមធ្យមរបស់មនុស្សម្នាក់ៗក្នុងភូមិទទួលបាន៣៧លានដុង អត្រាគ្រួសារ
ក្រីក្រ​ថយចុះ៧%។ ភូមិទាំង១០របស់ឃុំសុទ្ធតែទទួលបានបទដ្ឋានភូមិវប្បធម៌។ ផ្លូវ
ក្នុងភូមិ គ្រប់ច្រកល្ហក​សុទ្ធតែធំស្អាត ប្រព័ន្ធធារាសាស្ត្របានសុក្រិត ប្រជាជនគ្រប់
រូបមានទឹកអគ្គីសនី​ប្រើប្រាស់គ្រប់គ្រាន់។ ក្នុងរយៈពេល៤ឆ្នាំកសាងជនបទថ្មី ឃុំ
បានប្រមូលផ្តុំទឹកប្រាក់ចំនួន២១៦​ពាន់លាន វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ  
ដែលក្នុងនោះ ប្រជាជនរួមវិភាគទានជាទឹកប្រាក់ជាង៥០ពាន់លានដុង និងរាប់ពាន់
ថ្ងៃពលកម្មទៀតផង។ លោក Nguyen Huu Duc លេខារងគណកម្មាធិការបក្សឃុំ 
Long Hung បានអោយដឹងថា៖

        “ ​កម្មវិធីកសាងជនបទថ្មី អនុញ្ញាត្តិ​លើកស្ទួយជីវ​ភាពរស់នៅទាំងខាងស្មារតី
 និងសម្ភារះសំរាប់ប្រជាជន។ នេះគឺជាកត្តា​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងដំបូងបង្អស់គឺ
ការស្រុះចិត្តគំនិតរបស់ប្រជាជន​។”

        Long Hung នាបច្ចុប្បន្នបានផ្លាស់មុខមាត់ជាច្រើន ដោយបណ្ដាផ្លូវ​បានចាក់
ប៉េតុង​ផ្ទះថ្មីធំៗ បណ្ដាសំណង់ផលប្រយោជន៍សង្គម សុខុមាលភាពសង្គម ជីវភាពរ
ស់នៅរបស់ប្រជាជនបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែថ្នាក់ដឹកនាំឃុំ និង
ប្រជាជន Long Hung សុទ្ធតែបានកំណត់ថា៖ នេះគឺជាជោគជ័យ​ជំហានដំបូងប៉ុ
ណ្ណោះ។ ក្នុង​រយៈពេល​ខាង​មុខ​នេះ Long Hung នឹងខំប្រឹងប្រែងជាងទៀត ដើម្បី
កសាងឃុំកាន់តែអភិវឌ្ឍន៍​ពី១​ថ្ងៃ​ទៅមួយថ្ងៃ គ្មានគ្រួសារក្រីក្រ ចំណូលជាមធ្យម
សំរាប់មនុស្សម្នាក់បានកើនឡើងជាបន្ត​បន្ទាប់ និងក្លាយទៅជាឃុំគំរូអោយតំបន់
ផ្សេងៗទៀតសិក្សារ​រៀនសូត្រធ្វើតាម៕ 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ