បណ្ដាផ្លូវថ្មីនៅស្រុក Muong Khuong

(VOV)_ Muong Khuong​ ខេត្ត Lao Cai ( នៅភាគខាងជើងវៀត ណាម)  ជាស្រុក​មួយក្នុងចំណោមស្រុកក្រីក្របំផុតចំនួន៦២ ក្នុងទូទាំងប្រទេសវៀត ណាម។ ដោយ​សារនៅតំបន់ព្រៃភ្នំ ឆ្ងាយដាច់ស្រយាល ដូច្នេះ Muong Khuong  មានគោល​បំណង​ប្រមូលផ្តុំអនុវត្តបទដ្ឋានទី២ បទដ្ឋានអំពីការកសាងផ្លូវ គមនាគមន៍ជនបទ។ បណ្ដា​ផ្លូវថ្នលថ្មី ធំទូលាយ កំពុងកកើតឡើង មិនគ្រាន់តែនៅស្រុក Muong Khuong ​ប៉ុណ្ណោះ​ទេ ថែមទាំងនៅគ្រប់ឃុំ ភូមិរបស់ខេត្ត Lao Cai ទៀតផង។

បណ្ដាផ្លូវថ្មីនៅស្រុក Muong Khuong - ảnh 1
​ស្រុក Muong Khuong​ (internet)


          ភូមិ Sin Chai កំពុងចូលក្នុងរដូវប្រមូលផលស្រូវ ពោត។ ទោះបី​ផ្លូវថ្មីដែលទើបបាន កសាង នៅមិនទាន់ស្មើល្អក្តី ​ប៉ុន្តែបើប្រៀងនឹងមុននេះ១ខែ បានមានការផ្លាស់ប្តូរជាច្រើន
ហើយ។ ឥឡូវនេះ គ្រួសារណានៅ Sin Chai ក៏អាចទិញម៉ូតូធ្វើ ជា មធ្យោបាយធ្វើដំណើរ​ទៅវិញទៅមកបានយ៉ាងងាយស្រួល។ ​ បងស្រី Pham Thi Nhung បានអោយដឹថា៖ 

          “ មុននេះ ផ្លូវគមនាគមន៍ជនបទសុទ្ធតែជាជាផ្លូវតូច។ ផ្លូវនេះធ្វើដំណើរបានតែម្នាក់
និងលី​អង្ករបាន១បាវ ​ក្នុងមួយថ្ងៃលីបាន៣បាវតែប៉ុណ្ណោះ។​ ឥឡូវនេះ យើងអាច ជួល​ឡានដឹកពោត អង្ករ​បាន​យ់ាងស្រួល។​ គ្រួសារណាមិន​ជួលឡាន គឺគេ​អាចប្រើម៉ូតូ ដឹក
បាន។ ​ដឹកក្នុង១ថ្ងៃ​បានរាប់សិបបាវ។ងាយស្រួលណាស់។​​”

បណ្ដាផ្លូវថ្មីនៅស្រុក Muong Khuong - ảnh 2
បណ្ដាផ្លូវថ្មីនៅស្រុក Muong Khuong(http://xahoi.com.vn)

          ដោយទឹកមុខញញឹម​ បងស្រី Pham Thi Nhung​ បានរៀប​រាប់​អំពីបណ្ដាថ្ងៃ​ដំបូងដែល
ភូមិ Sin Chai អនុវត្ត​កម្មវិធីកសាងជនបទថ្មី។ ​នាពេល​នោះ ជនរួមជាតិភាគច្រើនបានយល់
ពីសំដី​របស់កម្មាភិបាល​ ​ក្នុងការកសាងផ្លូវភូមិ។

          “ ប្រជាជនត្រូវ​ចំណាយកម្លាំង និង​ដី ដើមឈើ ដំណាំ…ដើម្បីធ្វើផ្លូវដោយក្តី
សប្បាយ​រីក​រាយណាស់។ ”

          ផ្លូវក្នុងភូមិ Sin Chai ប្រវែង១គីឡូម៉ែត្រ ទទឹង៣ម៉ែត្រ។ ​ផ្លូវធំ​ ឆ្លង់​កាត់​ព្រែកនិង​ស្រែររបស់គ្រួសាររាប់សិបគ្រួរ។​ ប៉ុន្តែគ្មានអ្នកណាស្ដាយ ឬ​ប្រឆាំងជំទាស់ទេ។គ្រួសារ
បងស្រី Lo Thi Lien បានស្ម័គ្គចិត្តផ្តល់ដីជាង ៤០០​ម៉ែត្រក្រឡា​ដើម្បី​ធ្វើផ្លូវ បានអោយ
ដឹងថា៖

          “ ខ្ញុំមិនស្តាយទេ មានផ្លូវដើរ អ្នកណាទៅក៏បាន។ ខ្ញុំក៏ធ្វើដំណើរទៅវិញទៅមក​
ងាយ​ស្រួលដែរ។ ”

          កម្មវិធីកសាងជនបទថ្មី​ជាកម្មវិធី១ក្នុងចំណោមកម្មវិធីដែលបានរដ្ឋអំណាច​ សមា
គម​​​គ្រប់​ជាន់ថ្នាក់នៅស្រុក Muong Khuong យកចិត្តទុកដាក់ជាពិសេសនិង​អនុវត្តយ៉ាង
ម៉ត់ចត់។ គណះកម្មាធិការបញ្ជាណែនាំការកសាងជនបទថ្មី​ត្រូវបានបង្កើតនិងសុក្រិដ្ឋពី
ស្រុកទៅដល់​ឃុំ ដើម្បីចេញបែបបទធ្វើសកម្មភាពជាក់ស្ដែង។ លោក Nguyen Manh
Thanh ប្រធានការិយាល័យកសិកម្ម ស្រុក Muong Khuong បានអោយដឹងថា៖

          “ គណះកម្មាធិការបានផ្អែកទៅលើបទដ្ឋានចំនួន១៩ របស់សេចក្ដីសម្រេច​ចិត្ត​
លេខ​៤៩១ បានបញ្ជាអោយស្ថាប័ន ផ្នែក​សមត្ថកិច្ចដែលទាក់ទិនដល់​បទដ្ឋាន​ណា​គឺប្រ
ធាន​ស្ថាប័ន ផ្នែកនោះ និងជាសមាជិកគណះកម្មាធិការថ្នាក់ស្រុក ត្រូវ​ទទួលបន្ទុក​បទ
ដ្ឋាននោះ។ ស្រុកបង្កើតក្រុមសម្របសម្រួលដើម្បីជួយឧបត្ថម្ភ​ការងារអោយ​ប្រធាន ​តាមដាន បូកសរុប បញ្ជាណែនាំមូលដ្ឋានអនុវត្ត។ ”

          មកដល់បណ្ដាឃុំ ភូមិរបស់ស្រុក Muong Khuong ក្នុងរយះពេលដើមឆ្នាំ ២០១៣ ​នឹងឃើញបរិយាកាសធ្វើផ្លូវគមនាគមន៍ជនបទរបស់ប្រជាជនជាជនជាតិ Nung, Giay,
 Bo Y, Padi....ចំពោះមុខ ការសម្រេចបណ្ដាបទដ្ឋានស្នូលរបស់កម្មវិធីគោល​ដៅជាតិ​កសាងជនបទថ្មី ចំពោះស្រុក Muong Khuong ខេត្ត Lao Cai ជាគោលដៅ​ស្នូល​ដើម្បី​លើកស្ទុយជីវភាពរស់នៅរបស់ប្រជាជននៃបណ្ដាជនជាតិនៅតំបន់ព្រៃភ្នំ ​ព្រំដែនរបស់
មាតុប្រទេស​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ