បំភ្លឺជំនឿជាក់ពីថ្នាក់លុបបំបាត់អក្ខរកម្មរបស់ជនរួមជាតិ Mong នៅខេត្ត Son La

(VOVWORLD) - អនុតំបន់ Pa Khen ទីរួមស្រុកសិដ្ឋាន Moc Chau ស្រុក Moc Chau ខេត្ត Son La មានក្រុមគ្រួសារជាង ៥០០ គ្រួ ដែលប្រមូលផ្ដុំរស់នៅទីនេះ ហើយភាគច្រើនជាជនជាតិ Mong។ នៅទីនេះ មានថ្នាក់រៀនលុបបំបាត់អក្ខរកម្មដ៏ពិសេស សម្រាប់សិក្ខាកាមជនជាតិ Mong ដែលមានវ័យអាយុខុសៗគ្នា។

 

 

បំភ្លឺជំនឿជាក់ពីថ្នាក់លុបបំបាត់អក្ខរកម្មរបស់ជនរួមជាតិ Mong នៅខេត្ត Son La - ảnh 1ថ្នាក់លុបបំបាត់អក្ខរកម្មនៅ អនុតំបន់ Pa Khen

ថ្នាក់លុបបំបាត់អក្ខរកម្មនៅ អនុតំបន់ Pa Khen ត្រូវបានបើកចាប់ពីខែមេសា ឆ្នាំ ២០២១ នៅតាមសាលា Pa Khen ១ និង សាលា Pa Khen ២។ លោកគ្រូ អ្នកគ្រូភាគច្រើនត្រូវបានជ្រើសរើសពីសាលាបឋមសិក្សា និងអនុវិទ្យាល័យ ១៩ ឧសភា។ សិក្ខាកាមទាំងនេះសុទ្ធតែជាមេគ្រួសារដ៏សំខាន់ក្នុងក្រុមគ្រួសារ ពោលគឺនៅពេលថ្ងៃ ពួកគេទៅធ្វើពលកម្ម ធ្វើស្រែចំការ ហើយឆ្លៀតពេលយប់ទំនេរ ដើម្បីទៅសិក្សារៀនសូត្រ។ នៅពេលចូលរួមថ្នាក់រៀននេះ សិក្ខាសាលាត្រូវបានបង្រៀនអំពីជំនាញមូលដ្ឋានដូចជា ការស្តាប់ ការនិយាយ ការអានការសរសេរអក្សរ និងការគណនាផងដែរ។

តាមទម្លាប់ ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រក្នុងសប្តាហ៍ អ្នកស្រី Song Thi Vang ដែលមានអាយុ ៤១ ឆ្នាំ បានរួមជាមួយបងប្អូនស្ត្រីនៅ អនុតំបន់ Pa Khen ទៅចូលរួមថ្នាក់រៀនលុបបំបាត់អក្ខរកម្មនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ១៩ ឧសភា។ លោកស្រី Song Thi Vang បានសំណេះសំណាលថា៖ “ ដោយសារគ្រួសារក្រីក្រ បានជានាងខ្ញុំមិនបានទៅសាលារៀនឡើយ។ នៅពេល ដឹងថាមានបើកថ្នាក់បង្រៀនលុបបំបាត់អក្ខរកម្ម និងបង្រៀនចំណេះដឹងទូទៅនោះ នាងខ្ញុំបាន ដាក់ពាក្យចូលរៀន។ ជារៀងរាល់ថ្ងៃ ទោះបីការងារធ្វើស្រែចំការ រវល់យ៉ាងណាក៏ដោយ ប៉ុន្តែនាងខ្ញុំនៅតែរៀបចំពេលវេលា ដើម្បីចូលរៀនឲ្យទាន់ពេលវេលា និងព្យាយាមចងចាំអក្សរ។ ចាប់តាំងពីរពេលចេះអាន ចេះសរសេរមក នាងខ្ញុំមានចំណេះដឹងជាច្រើន សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ អ្នកគ្រូយកចិត្តទុកដាក់ដល់យើងខ្ញុំខ្លាំងណាស់”។

នាពេលបច្ចុប្បន្ននេះ ក្នុងចំណោមសិក្ខាកាមដែលមិនចេះអក្សរ ក៏មានសិក្ខាកាមខ្លះដែលធ្លាប់ទៅសាលារៀនដែរ ប៉ុន្តែពួកគេសុទ្ធតែបានភ្លេចអក្សរហើយ ព្រោះថាពួកគេមិនបានសរសេរ និងអានជាញឹកញាប់ឡើយ។ ដូច្នេះហើយ ថ្នាក់ដឹកនាំមូលដ្ឋានមានផែនការបើកថ្នាក់រៀនលុបបំបាត់អក្ខរកម្ម ព្រមទាំងធ្វើការចលនាដល់ក្រុមគ្រួសារនីមួយ ដើម្បីបញ្ជូនសិក្ខាកាមចូលរួមសិក្សាជាប្រចាំប្រកបដោយប្រសិទ្ធភាព។ លោកគ្រូ Pham Minh Thang នាយករងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ១៩ ឧសភាបានឲ្យដឹងថា៖ “ក្នុងដំណើរការបង្រៀន លោកគ្រូ អ្នកគ្រូតែងតែផ្លស់ប្ដូរ វិធីសាស្រ្តបង្រៀនយ៉ាងសកម្ម រស់រវើក ឲ្យសមស្របនឹងសមត្ថភាពរបស់សិក្ខាកាមគ្រប់រូប។ យើងខ្ញុំបានលើកទឹកចិត្តគ្រូបង្រៀនឱ្យចុះឈ្មោះស្ម័គ្រចិត្តចូលរួមបង្រៀនថ្នាក់អក្ខរកម្ម។ ក្នុងដំណើរការបង្រៀនអក្សនោះ យើងខ្ញុំបានដាក់ បញ្ចូលជំនាញជាមូលដ្ឋានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីបង្រៀនជូនសិក្ខាកាម និងក្រុមគ្រួសារបស់ពួកគេដូចជា ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជំនាញ បង្ការ ទប់ស្កាត់ អគ្គីភ័យ និងជំនាញបង្ការការលង់ទឹក។ ទន្ទឹមនឹងនោះ យើងខ្ញុំបានរៀបចំការផ្លាស់ប្តូរវប្បធម៌ និងកីឡា។ ដូច្នេះហើយ ជួយបំភ្លឺជំនឿជាក់ដោយរួមចំណែកលើកកម្ពស់សមត្ថភាពបញ្ញាប្រជាជនជូនបងប្អូនជនជាតិភាគតិចនៅមូលដ្ឋានយ៉ាងស៊ីជម្រៅ និងជាក់ស្ដែងផងដែរ”។

បំភ្លឺជំនឿជាក់ពីថ្នាក់លុបបំបាត់អក្ខរកម្មរបស់ជនរួមជាតិ Mong នៅខេត្ត Son La - ảnh 2ថ្នាក់លុបបំបាត់អក្ខរកម្មនៅ អនុតំបន់ Pa Khen

កាលពីមុន ដោយសារស្ថានភាពសេដ្ឋកិច្ចលំបាក បានជាបងប្អូនជនជាតិមិនសូវចាប់អារម្មណ៍នឹងការរៀនអក្សរនោះឡើយ។ បើមិនចេះអក្សរ ក៏មិនមានចំណេះដឹងដែរ ដូច្នេះហើយជីវភាពរស់នៅរបស់ពួកគេកាន់តែក្រីក្រជាងទៀត។ ដោយអាស្រ័យលើការបើកថ្នាក់លុបបំបាត់អក្ខរកម្មនោះ នាបច្ចុប្បន្ន  អត្រាអក្ខរកម្មនៅស្រុក Moc Chau បានថយចុះយ៉ាងខ្លាំងក្លា។ លោក Vuong Van Hoc អនុប្រធានការិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុក Moc Chau បានឲ្យដឹងថា៖ “នារយៈពេលខាងមុខ ផ្នែកអប់រំ និងបណ្តុះបណ្តាលស្រុក Moc Chau នឹងបន្តសម្របសម្រួលជាមួយអង្គការនយោបាយ និងសង្គម ដើម្បីសិក្សាស្រាវជ្រាវពីតម្រូវការរបស់ប្រជាជន សំដៅបើកថ្នាក់រៀនលុបបំបាត់អក្ខរកម្ម។ ខិតខំដល់ឆ្នាំ ២០២៥ នឹងបង្កើនចំនួនប្រជាជនដែលមានអាយុពី ១៥ ឆ្នាំ ដល់ ៦០ ឆ្នាំ ចេះអក្សរឲ្យដល់ជាង ៩៧% ជាពិសេសនៅតាមឃុំដែលមានស្ថានភាពរស់នៅលំបាកនោះ នឹងខិតខំប្រឹងប្រែង ដើម្បី អត្រាអ្នកចេះអក្សរកម្រិត ២ ពី អាយុចន្លោះពី ១៥ ឆ្នាំ ដល់ ៣៥ ឆ្នាំ គឺជាង ៩៥% ។ជាមួយនឹងលទ្ធផលដែលសម្រេចបាននាពេលកន្លងទៅ យើងខ្ញុំមានក្ដីសង្ឃឹមថា ការងារលុបបំបាត់អនក្ខរកម្មនឹងកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃដោយរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅស្រុក Moc Chau ថែមទៀតផងដែរ”។

ទន្ទឹមនឹងការបើកថ្នាក់រៀនសំបំបាត់អក្ខរកម្មនោះ អ្នកគ្រូ អ្នកគ្រូក៏បានធ្វើការឃោសនាអំពីគោលការណ៍ គោលមាគារណ៍របស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋ  ព្រមទាំងណែនាំដល់ប្រជាជនឱ្យលុបបំបាត់ទំនៀមទម្លាប់ចាស់គំរិលរក្សាទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ជាតិ។ នៅពេលបញ្ចប់នៃវគ្គសិក្សានីមួយ មន្ទីរអប់រំ និងបណ្តុះបណ្តាលស្រុក Moc Chau បានផ្ដល់វិញ្ញាបនបត្រជូនសិក្ខាកាម។ ការបើកថ្នាក់រៀនលុបបំបាត់អក្ខរកម្មមាន បានបង្កប់នូវអត្ថន័យមមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ ក៏ដូចជារួមចំណែកលើកកំពស់ចំណេះដឹងជូនបងប្អូនជនជាតិភាគតិចនៅស្រុក Moc Chau ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ