ប្រជាកសិករខេត្ត Dong Thap ធ្វើមានពីការដាំផ្សិតចំបើង

ប្រជាកសិករខេត្ត Dong Thap ធ្វើមានពីការដាំផ្សិតចំបើង - ảnh 1
ប្រជាកសិករខេត្ត Dong Thap ធ្វើមានពីការដាំផ្សិតចំបើង (VNA)

(VOVworld) – ការដាំផ្សិតចំបើងគឺជាមុខរបរប្រពៃណីនៅស្រុក Lai Vung
ខេត្ត  Dong Thap (ភាគខាងត្បូងវៀតណាម)។ ចំពោះមុខតម្រូវការកាន់តែ
ធំនៃ ទីផ្សារ ប្រជាពលរដ្ឋនៅទីនេះបានអនុវត្តរូបសណ្ឋានដាំផ្សិតចំបើងក្នុង
ផ្ទះដើម្បី បង្កើនទិន្នផលនិងគុណភាព។

ផ្សិតចំបើងគឺជាមុខម្ហូបអាហារពោរពេញទៅដោយជីវជាតិនិងវីតាមីន។
ដោយហេតុនេះ ផ្សិតចំបើងនាំមកនូវតំលៃសេដ្ឋកិច្ចខ្ពស់។ នៅស្រុក Lai
Vung ខេត្ត Dong Thap ផ្សិតចំបើងត្រូវបានដាំជាច្រើននៅបណ្ដាឃុំក្បែរ
ទន្លេ Hau ដូចជា៖ ឃុំ Dinh Hoa ឃុំ Tan Hoa ឃុំ Tan Thanh និងឃុំ Vinh
Thoi។ មិនត្រឹម តែដាំនៅវាលស្រែប៉ុណ្ណោះទេនាបច្ចុប្បន្នប្រជាពលរដ្ឋនៅ
ដាំផ្សិតចំបើងនៅចម្ការនិងអភិវឌ្ឍន៍រូបសណ្ឋានដាំផ្សិតក្នុងផ្ទះទៀតផង។
អាស្រ័យដោយការដាំផ្សិតចំបើងគ្រួសារកសិករជាច្រើននៅខេត្ត Dong Thap
​ បានធ្វើមានធ្វើបានដោយរក បានចំណូលប្រចាំខែឡើងដល់ ២០ លានដុង។
លោក Ngo Minh Tan ប្រជាកសិករមួយរូបនៅឃុំ Hoa Thanh បានឲ្យដឹងថា៖         

«នៅវាលស្រែនិងចម្ការ គ្រួសារខ្ញុំត្រូវប្រើប្រាស់ថ្នាំដើម្បីថែទាំផ្សិត ប៉ុន្តែ ដាំ
ផ្សិតចំបើងក្នុងផ្ទះវិញគឺប្រើប្រាស់ទេ។ តំលែនៃផ្សិតចំបើងដែលត្រូវបានដាំ
នៅចម្ការមិនខ្ពស់បើប្រៀបនឹងផ្សិតចំបើងដែលត្រូវបានដាំនៅក្នុងផ្ទះឡើយ។»

រូបសណ្ឋានដាំផ្សិតក្នុងផ្ទះមានឧត្តមភាពគឺមិនទាមទាមានផ្ទៃដីទ្រង់ទ្រាយធំទេ
 សន្សំសម្ចៃឲ្យបរិមាណចំបើងប្រើប្រាស់ ចំណាយវិនិយោគទាប ហើយការ ថែ
ទាំងាយស្រួលជាង។ ជាពិសេស ការដាំផ្សិតក្នុងផ្ទះរារាំងអតិបរមាអាសន្នរោគ
បំផ្លាញផ្សិត។ បន្ទាប់ពីប្រមូលផល ផ្សិតមានគុណភាពខ្ពស់​ ដោយហេតុនេះ
អតិថិជននិយមចូលចិត្តណាស់។

នាបច្ចុប្បន្ន នៅឃុំ Hoa Thanh ស្រុក Lai Vung មានគ្រូសារកសិករចំនួន ២០
 ដាំផ្សិតចំបើង។ គ្រួសារលោក Tong Duy Thong គឺជាគ្រួសារដាំផ្សិតចំបើង
គំរូនៅឃុំ Hoa Thanh ដែលនាំមកនូវចំណូលខ្ពស់ជារៀងរាល់ឆ្នាំ។ លោក Tong
Duy Thong បានចែករំលែកថា៖

        «ក្នុងឆ្នាំនេះ គ្រួសារខ្ញុំបានអភិវឌ្ឍន៍ដាំផ្សិតចំបើងពីមួយផ្ទះឡើងដល់បួនផ្ទះ
ដាំផ្សិតហើយ។ រូបសណ្ឋាននេះសមស្របនឹងស្ថានភាពនិងលក្ខណរបស់ប្រជាកសិករ
នៅតំបន់ដីសណ្តទន្លេ Cuu Long ជាពិសេសនៅស្រុក Lai Vung ដែលជាទីកន្លែង
មានប្រភពចំបើងច្រើន។ ទីពីរគឺយើងកាត់បន្ថយបានប្រភពធនធានមនុស្ស
ដោយសារ មុខរបរនេះមិនត្រូវការពលករជាច្រើននាក់ទេ។»

        ប្រភពប្រើប្រាស់ផ្សិតចំបើងនៅស្រុក Lai Vung គឺស្ថិរភាព។ អាជីវករចុះទៅ
កន្លែងដើម្បីប្រមូលរិញផ្សិត។ នៅស្រុក Lai Vung មានក្រុមហ៊ុនភាគហ៊ុន Viet My
ដែលផលិតកែច្នៃនិងនាំចេញផ្សិតនិងបន្លែកំប៉ុង។​ រោងចក្រ នៃក្រុមហ៊ុនភាគ
ហ៊ុននេះដែលស្ថិតនៅមជ្ឈមណ្ឌលឧស្សាហកម្ម Song Hau នៅឃុំ Tan Thanh ប្រើ
ប្រាស់ផ្សិតចំបើងចំនួន ១០ តោនក្នុងមួយថ្ងៃ។ នាបច្ចុប្បន្ន តំលៃផ្សិតចំបើង
កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយសារតម្រូវការប្រើប្រាស់ក្នុងប្រទេសនិង
ការកែច្នៃនាំចេញកើនឡើងយ៉ាងខ្លាំង។ ក្នុងនោះ​ ផ្សិតចំបើងដែលត្រូវបាន
ដាំក្នុងផ្ទះមានតំលៃខ្ពស់ជាងពី ១០ ដល់ ១៥ លានដុង/គីឡូក្រាម បើប្រៀបនឹង
តំលៃនៃផ្សិតចំបើងដែលត្រូវបានដាំនៅកណ្ដាលវាល។ លោក Huynh Van Ton
អនុប្រធានការិយាល័យកសិកម្មស្រុក Lai Vung បានឲ្យដឹងថា៖

        «ក្នុងនាមជាស្ថាប័នគ្រប់គ្រងរដ្ឋយើងខ្ញុំជួយឧបត្ថម្ភប្រជាកសិករខាង
បច្ចេកទេសរៀបចំសិក្ខាសាលានិងវគ្គហ្វឹកហាត់ ហើយស្នើឲ្យគណៈកម្មាធិការ
ផ្តល់ថវិកា និងណែនាំពីពីវិធីសាស្ត្រដាំផ្សិតចំបើង។ ឥឡូវនេះ យើងខ្ញុំកំពុង
បើកថ្នាក់ បណ្តុះបណ្ដាលវិជ្ជាជីវៈដើម្បីប្រជាកសិករដាំផ្សិតបានស្ទាត់។»

មុខរបរដាំផ្សិតចំបើងនៅស្រុក Lai Vung គឺជាទិសដៅធ្វើមានប្រកបដោយ
ប្រសិទ្ធភាពរបស់ប្រជាកសិករ។ រូបសណ្ឋានដាំផ្សិតចំបើងក្នុងផ្ទះត្រូវបានចាត់
ទុក ជារូបសណ្ឋានកសិកម្មសមស្របនឹងសក្ខណៈផលិតកម្មតាមគ្រួសារកសិករ
ដែលមានប្រភពទុនតិចបច្ចុប្បន្ន។ ក្រៅពីនោះ ការដាំផ្សិតក្នុងផ្ទះក៏ជាដំណោះ
ស្រាយ មួយក្នុងកាលៈទេសៈបំរ៉ែបំរួលអាកាធាតុនាបច្ចុប្បន្នផងដែរ។ រូប
សណ្ឋានដាំផ្សិត ចំបើងក្នុងផ្ទះនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងនាពេលខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ