ប្រជាកសិករឈានឡើងធ្វើជាម្ចាស់

(VOV)_ក្នុងយន្តការទីផ្សារនាបច្ចុប្បន្ន ប្រជាកសិករធ្វើស្រែ ជាមុខសញ្ញាដែល រងឥទ្ធិពលខ្លាំងបំផុត ដោយកត្តាតំលៃចំណាយផ្សេងៗ។ ក្រៅពីនោះ ពេលតំលៃ
ស្រូវកើន ឡើង គេមិនបានទទួលផលទាំងមូល  ហើយពេលតំលៃ​ចុះថ្លៃ ប្រជាក
សិករ ជា អ្នកទទួលរងឥទ្ធិពលដើមដំបូង។ ដូច្នេះ ប្រជាកសិករនៅតំបន់វាលទំនា
បទន្លេ  Cuu Long(ភាគខាងត្បូងវៀតណាម) បានរួមគ្នាទិញភាគហ៊ុន របស់អង្គភាព
​អាជីវ​កម្ម។ នេះគឺជារបៀបធ្វើសកម្មមួយ ដើម្បីបង្កើតតួនាទីថ្មីសំរាប់ប្រជាកសិករ។

ប្រជាកសិករឈានឡើងធ្វើជាម្ចាស់ - ảnh 1
ប្រជាកសិករឈានឡើងធ្វើជាម្ចាស់(baodientu.chinhphu.vn)

នាពេលថ្មីៗនេះ កត្តាក្រុមហ៊ុនភាគហ៊ុន ការពារដំណាំ An Giang ទើបនឹង
បាន​ប្រគល់សៀវភៅភាគហ៊ុនអោយប្រជាកសិករចំនួន១៧២០​នាក់នៅ​តំបន់ ផ្សេងៗ ក្នុងតំបន់វាលទំនាបទន្លេ Cuu Long។ ដែលជាម្ចាស់កម្មសិទ្ធិចំនួន​១,៩
លាន​ភាគហ៊ុនក្នុងអង្គភាពអាជីវកម្មនេះ។​ដោយ​ការ​ទិញភាគហ៊ុនដោយតំលៃ
អនុគ្រោះ ​ ប្រជាកសិករបាន​ក្លាយទៅជាម្ចាស់​កម្មសិទ្ធិថ្មីរបស់​ក្រុម​ហ៊ុន​ ហើយគេ ទទួលបានផលប្រយោជន៍​ជាច្រើន ពីសកម្មភាពនានា​ដែល​ក្រុមហ៊ុន​កំពុងអនុវត្ត។ ពីឥឡូវនេះ បណ្ដាដំណាក់កាលជ្រើសរើសពូជ ទិញថ្នាំការពារដំណាំ ជី សេវា
កម្មកសិកម្ម កែច្នៃកសិផល …។ល។ ប្រជាកសិករសុទ្ធតែទទួលបានការជួយ
ឧបត្ថម្ភពីក្រុម​ហ៊ុន។

          ផ្សាភ្ជាប់ជាមួយវាលស្រែ សួនចំការពីច្រើនដំណរមក លោក Le Thanh Son
នៅខេត្ត Long An (ភាគខាងត្បូងវៀតណាម) បានអោយដឹងថា÷​ឥឡូវនេះ ​លោក​សង្ឃឹមជាច្រើនទៅលើឱកាសធ្វើមានពីដើមស្រូវ។ បន្ទាប់ពីប៉ុន្មានរដូវដាំស្រូវផ្គត់
ផ្គង់អោយ រោងចក្រ លោក Son និងប្រជាកសិករជាច្រើននាក់​នៅក្នុងតំបន់វាល​
ទំនាបទន្លេ​Cuu Long ឃើញថា÷ការងារ​នេះកាន់តែ​ស្ថិរភាព​ពីមួយថ្ងៃទៅ​មួយថ្ងៃ÷
​ផលិតកម្ម​តាមបច្ចេកទេសវិទ្យាសាស្ត្រ អ្នកដាំ​ស្រូវមិន​បាច់ព្រួយបារម្មណ៍អំពីការ
ចំណាយ​ ​និងលក់បានតំលៃខ្ពស់ជាងនៅខាងក្រៅទៀតផង។ នេះគឺជាមូលដ្ឋាន
សំខាន់​ដើម្បីលោកសម្រេចទិញមួយពាន់ភាគហ៊ុនរបស់ក្រុមហ៊ុនភាគហ៊ុន  ការ ពារដំណាំ AnGiang÷

          “ ក្រុមហ៊ុនមានការបោះជំហានអភិវឌ្ឍន៍ថ្មី។ នោះគឺជួយឧបត្ថម្ភប្រជាកសិករ​ទិញប័ណ្ណភាគហ៊ុន។ មុននេះយើងខ្ញុំមិនយល់ដឹងអ្វីអំពីប័ណ្ឌភាគហ៊ុន។ ដោយ​ការជួយឧបត្ថម្ភពិគ្រោះយោបល់របស់ក្រុមហ៊ុន ហើយយើងខ្ញុំឃើញកម្មវិធីនេះដ៏
ល្អ។ ខ្ញុំសប្បាយរីករាយណាស់។ ”

          នាបច្ចុប្បន្ន សង្វាក់ផលិតកម្មស្រូវ អង្ករនៅវាលទំនាបទន្លេ Cuu Long ទៅ
ជាប្រព័ន្ធ​​១ពីការ​ផ្គត់ផ្គង់វត្ថុធាតុដើម កែច្នៃ និងការចែកចាយ លក់ចេញ។ ចូល​រួមប្រព័ន្ធនេះរួមមាន÷ កសិករ អ្នកឈ្មួញ រោងចក្រកិនស្រូវ ក្រុមហ៊ុនផ្គត់ផ្គង ក្រុម
​ហ៊ុន​នាំចេញ និងបណ្ដាញចែកចាយ។ ​ក្នុងនោះ ប្រជាកសិករដើរតួនាទីមុខព្រួញ។
 លោក Lai Xuan Mon អនុប្រធានសមគមកសិករ​វៀតណាម ​បាន​ចាត់​ទុកថា÷

          “ ដោយរបៀបធ្វើដូច្នេះ ប្រព័ន្ធនយោបាយទាំងឡាយបានចូលរួមហើយ។ ​នេះ​គឺជាការបោះជំហានលោតផ្លោះ ដើម្បីរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច​ឡើងវិញ ។ នេះគឺជារូបសណ្ឋានដ៏ល្អប្រសើ ហើយយើងត្រូវលើកទឹកចិត្ត។ ​គោលដៅចុង
ក្រោយ  នោះគឺបង្កើនចំណូលសំរាប់ប្រជាកសិករដែរ។”

          ការដែលប្រជាកសិករចូលរួមការលក់ និងទិញភាគហ៊ុន របស់អង្គភាពអា
ជីវកម្មមួយត្រូវបានចាត់ទុកជា÷ការគូសសញ្ញាធំមួយ ក្នុងការបង្កើតចំណងតភ្ជាប់​រវាងអ្នកផលិតនិងអ្នកប្រើប្រាស់។ ដូច្នេះ ផលប្រយោជន៍ដែលក្រុមហ៊ុនទទួល​បាន  របស់កត្តាក្រុមហ៊ុនភាគហ៊ុន ការពារដំណាំ An Giang  មិនគ្រាន់តែជាទឹក​ប្រាក់​ចំនួន៥៦ពាន់លានដុងប៉ុណ្ណោះទេ ថែមទាំងនេះគឺជាការផ្សាភ្ជាប់រវាងអង្គភាព​អាជីវកម្មនិងប្រជាកសិករ។ លោក Huynh Van Thon អគ្គនាយកក្រុមហ៊ុន​ភាគហ៊ុន​ ការពារដំណាំ An Giang បានអោយដឹងថា÷

          “ ក្នុងដំណើការឈានទៅមុខរបស់ខឿនកសិកម្មទំនិញ ផលិតកម្មតាមយន្ត
​ការទីផ្សារ។ នេះគឺជាផ្លូវជំនួសអោយរូបសណ្ឋានសហករណ៍​។ ប្រជាកសិករ​បាន​ធ្វើជាម្ចាស់តាមរយៈការទិញភាគហ៊ុន។”

          នេះគឺជាលើកដំបូងដែលប្រជាកសិករដាំស្រូវ នៅវាទំនាបទន្លេ Cuu Long ត្រូវបានធ្វើម្ចាស់ផលិតផលរបស់ខ្លួន តាមរយៈរូបសណ្ឋានថ្មី៖ រួមភាគហ៊ុនក្នុងអង្គ
ភាពអាជីវកម្ម។ ​នេះត្រូវបានចាត់ទុកជារូបសណ្ឋានជឿនលឿន ដោះស្រាយ​បាន​ការលំបាកចំពោះប្រជាកសិករ និងផ្នែកកសិកម្ម ឆ្ពោះទៅការផលិតកម្មអង្ករ តាម
ទិសទំនើប និងនិន្នាការទីផ្សារ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ