ប្រជាកសិករតំបន់ដីសណ្តរទន្លេ Cuu Long បន្សាំជាមួយរដូវគ្មានទឹកជំនន់
VINH PHONG -  
|
ប្រជាកសិករតំបន់ដីសណ្តរទន្លេ Cuu Long បន្សាំជាមួយរដូវគ្មានទឹកជំនន់ (VNA) |
(VOVworld) – នាប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់ដីសណ្តរទន្លេ Cuu Long គ្មានទឹក
ជំនន់ធំៗទេដូច្នេះហើយជីវភាពរស់នៅនិងផលិតកម្មរបស់ប្រជាកសិករក្នុង
តំបន់រងឥទ្ធិពលដ៏ធ្ងន់ធ្ងរដោយគ្រោះរាំងស្ងួតដោយសារប្រភពជលផលខ្វះ
ខាត ដីធ្លីគ្មានជីជាតិ ប្រភពទឹក ខ្វះខាតនារដូវប្រាំងនិងស្ថានភាពជ្រាប
ទឹកប្រៃ។ ដើម្បីកាត់បន្ថយការរងឥទ្ធិពលអសកម្មដោយគ្រោះធម្មជាតិ
ប្រជាកសិករនៅតំបន់ដីសណ្តរទន្លេ Cuu Long កំពុងជំរុញយ៉ាងខ្លាំងការ
ផ្ទេរប្តូររចនាសម្ព័ន្ធផលិតកម្មកសិកម្ម។
ពីយូរយាណាស់មកហើយ តំបន់ដីសណ្តរទន្លេ Cuu Long ត្រូវបានកកើត
ឡើងអាស្រ័ដោយទឹកជំនន់ដែលធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីនៅទីនេះសម្បូរបែប
ថែម ទៀត។ មុននេះ តំបន់ដីសណ្តរទន្លេ Cuu Long ត្រូវបានចាត់ទុកជា
តំបន់ផ្ទុកបំរុង ទឹកសាបនៃទន្លេមេគង្គ។ ជារៀលរាល់ឆ្នាំ ទឹកជំនន់នាំមក
ដីល្បាប់ដែលជួយឲ្យដី មានជីជាតិជលផលចម្រុះ ហើយធ្វើឲ្យជីវភាពរស់នៅ
របស់ប្រជាពលរដ្ឋនៅទីនេះ សម្បូររុងរឿង។ ប៉ុន្តែ នាបច្ចុប្បន្ន ដោយឥទ្ធិពល
ពីបំរ៉ែបំរួលអាកាសធាតុ រួមជាមួយការកសាងបណ្ដាទំនប់វារីអាគ្គិសនីនៅ
តំបន់ខ្ពស់ដែលជះឥទ្ធពលដ៏ធ្ងន់ធ្ងរទៅលើមហាអនុតំបន់ទន្លេមេគង្គ។
ចំពោះមុខស្ថានភាពនេះ ប្រជាពលរដ្ឋនៅ តំបន់ដីសណ្តរទន្លេ Cuu Long
បានគិតដល់ការផ្ទេរប្តូរមុខរបរ។ លោក Do Van Liet អ្នកនេសាទមួយរូប
នៅខេត្ត Dong Thap បានឲ្យដឹងថា៖
«នាអនាគត របរនេសាទមិនអភិវឌ្ឍន៍បានឡើយ។ ដោយសារកំរិត
ទឹកជំនន់ ឥឡូវនេះទាបណាស់ ដោយហេតុនេះ គ្រួសារខ្ញុំត្រូវចិញ្ចឹមអន្ទង់។
រដ្ឋក៏បានជួយ ប្រភពទុនដើម្បីចិណ្ចឹមក្របី ផងដែរ។»
វិធានការណ៍សំខាន់បំផុតនាពេលខាងមុខគឺការផ្ទេរប្តូររចនាសម្ព័ន្ធ
ដំណាំដាំ ដុះតាមទិសសន្សំសំចៃទឹកស្រោចស្រប់និងបន្សាំជាមួយស្ថានភាព
គ្មានទឹកជំនន់។ បណ្ឌិត Duong Van Ni ដេប៉ាតេម៉ង់បវិស្ថាននិងធនធាន
ធម្មជាតិចំណុះមហាវិទ្យាល័យ Can Tho ភាគខាងត្បូងវៀតណាម បានឲ្យដឹង
ថា៖
«ចំនួនដីល្បាប់នៅទន្លេកំពុងបន្ថយដ៏ធ្ងន់ធ្ងរដោយសារបណ្ដាសំណង់
វារីអាគ្គិសនីនៅតំបន់ខ្ពស់ក៏ដូចជាលើបណ្តាទន្លេតូចៗចំណុះទន្លេមេគង្គ
ផងដែរ។ បរិមានដីល្បាប់មកវាលសណ្តទន្លេ Cuu Long ត្រូវបានធ្លាក់ចុះ
ដល់ពាក់កណ្ដាល។ នាពេលខាងមុខ ប្រសិនបើសំណង់វារីអគ្គិសនីនៅតែ
អភិវឌ្ឍន៍ថែមទៀត នោះគឺនឹងគ្មានដីល្បាប់ទេ។ ដោយហេតុនេះ យើងត្រូវ
ប្រុងប្រយ័ត។»
ផ្នែកកសិកម្មតែងតែព្រមានប្រជាកសិករថា៖ ក្រៅពីការធ្វើអាជីវកម្ម
ធម្មជាតិ ក្នុងរដូវទឹកជំនន់ ប្រជាកសិករគប្បីម្ចាស់ការក្នុងការចិញ្ចឹមជល
ផលដើម្បីបង្កើន ចំណូល។ ក្រៅពីនោះ ផ្នែកកសិកម្មគប្បីអនុវត្តរូបសណ្ឋាន
ដើម្បីជួយប្រជាពល រដ្ឋបន្សាំជាមួយស្ថានភាពគ្មានទឹកជំនន់ ដូចជា៖
ការចិញ្ចឹមអង្ទង់ កង្កែបឬត្រីក្នុង បែរឬស្សីតូច ឬ ដាំផ្កាឈូក។
ដើម្បីទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ តំបន់នានាគប្បីស្វែងរក
វិធានការ ណ៍គ្រប់ប្រភេទដើម្បីម្ចាស់ការប្រភពទឹកតាមរយៈរូបសណ្ឋាន
ដូចជា៖ កសាងបឹង ផ្ទុកបំរុងទឹក ព្រែកបន្ធូរទឹកជំនន់ ព្រមទាំង ផ្ទុក
បំរុងទឹកក្រោមដី។ចំពោះមុខការសាកល្បងដ៏ធ្ងន់ធ្ងរដោយបំរ៉ែបំរួល
អាកាសធាតុដែលកំពុង ប្រព្រឹត្តទៅនៅតំបន់ដីសណ្តរទន្លេ Cuu Long
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទវៀតណាមបានកសាងរាល់គោល
នយោបាយដូចជា៖ សកម្មភាពផលិត កម្មតាមសង្វាក់តំលៃលើវាលស្រែ
ទ្រង់ទ្រាយធំ រៀបចំរចនាសម្ព័ន្ធផ្ទៃដីដាំស្រូវ ឡើងវិញ កែលំអរប្រព័ន្ធធា
រាសាស្ត្រនិងពូជស្រូវ ដែលនាំមកនូវប្រសិទ្ធភាព ដំបូង។ ទន្ទឹមនឹងនោះ
វៀតណាមគប្បីសហប្រតិបត្តិការយ៉ាងជិតស្និតនិងបង្កើន ការផ្លាស់ប្តូរ
ព័ត៌មានជាមួយប្រទេសនៅមហាតំបន់ទន្លេមេគង្គដើម្បីម្ចាស់ការគ្រប់
គ្រងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពប្រភពទឹកទន្លេមេគង្គ។ រួម
ជាមួយគ្នានោះ ប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់ក៏ម្ចាស់ការផ្លាស់ប្តូរ
មុខរបរដើម្បីបន្សាំជាមួយ ស្ថានភាពគ្មានទឹកជំនន់ផងដែរ៕
VINH PHONG