ប្រជាកសិករធ្វើមានអាស្រ័យដោយការដាំផ្លែក្រូចថ្លុងសំបកខៀវ

(VOVWORLD) - នាប៉ុន្មានឆ្នាំកន្លងមក ចលនាផ្ទេរប្តូរផលិតកម្មដំណាំដាំដុះនិងចិញ្ចឹម សត្វនៅឃុំ Phu Vinh ទីរួមខេត្ត Tan Chau ខេត្ត An Giang អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ គ្រួសារជាច្រើនបានផ្ទេរប្តូរពីការដាំស្រូវគ្មានប្រសិទ្ធភាពទៅការដាំផ្លែឈើដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ច្រើនដងបើប្រៀបនឹងការដាំស្រូវ។ 
ប្រជាកសិករធ្វើមានអាស្រ័យដោយការដាំផ្លែក្រូចថ្លុងសំបកខៀវ - ảnh 1 ប្រជាកសិករធ្វើមានអាស្រ័យដោយការដាំផ្លែក្រូចថ្លុងសំបកខៀវ

(VOVworld) – គ្រួសារលោក Tang Tan Hung ឃុំ Phu Vinh ទីរួមខេត្ត Tan Chau មានផ្ទៃដីដាំស្រូវ ចំនួន ៤ ហិកតា។ នាប៉ុន្មានឆ្នាំមុនៗ ការដាំស្រូវមិននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ទេ ដោយសារការចំណាយខ្ពស់ហើយផលចំណេញទាបនិងតំលៃអស្ថិរភាពដូច្នេះជីវភាពរស់នៅរបស់គ្រួសារលោកជួបការលំបាកជាច្រើន។ ក្នុងកាលៈទេសៈនោះ លោក Tan Hung បានប្តូរទៅចិញ្ចឹមសត្វគោ ប៉ុន្តែ លទ្ធផលមិនទទួលបានដូចបំណងទេ។ លោក Tang Tan Hung បានចែករំលែកថា៖

        «មុននេះ ការដាំស្រូវនឿយហត់ណាស់ហើយមិនទទួលច្រើនទេ ខណៈដែល ប្រាក់ សំរាប់កូនទៅរៀនច្រើនណាស់។ ខ្ញុំបានផ្ទេរប្តូរទៅដាំស្មៅចិញ្ចឹមសត្វ ប៉ុន្តែ មិននាំមកនូវ ប្រសិទ្ធភាពជាងទេ។»

        លោក Tan Hung  បានទៅរៀនបទពិសោធន៍និងបច្ចេកវិទ្យាដាំផ្លែឈើនៅតំបន់មួយ ចំនួន ហើយនាដើមឆ្នាំ ២០១៣ លោកបានផ្ទេរប្តូរផ្ទៃដីដាំស្រូវទាំង ៣ ហិកតាទៅដាំផ្លែក្រូច ថ្លុងសំបកខៀវ។ ក្រោរយៈពេល ៣ ឆ្នាំ ទិន្នផលផ្លែក្រូចថ្លុងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយ ថ្ងៃ។ នាឆ្នាំ ២០១៦ ចម្ការក្រូចថ្លុងរបស់លោកនាំមកនូវទិន្នផលចំនួន ២៥ តោនដោយមាន តំលៃមធ្យម ៤ ម៉ឺនដុង/គីឡូក្រាម។ ចំណាយជារៀងរាល់ឆ្នាំរបស់គ្រួសារលោក Tan Hung  ទទួលបានជាង ១ ពាន់លានដុង។ លោក Tang Tan Hung ចែករំលែកថែមទៀតថា៖

        «ខ្ញុំទៅទស្សនាហើយឃើញគេធ្វើហើយខ្ញុំមកផ្ទះវិញនិងធ្វើតាមដែរ។ ការដាំក្រូចថ្លុង

នឿយហត់ជាងការដាំស្រូវ។ ប៉ុន្តែ ការដាំក្រូចថ្លុងប្រកបដោយប្រសិទ្ធភាពជាងដែននាំមកនូវ ចំណូលខ្ពស់ជាង។ ម្យ៉ាងទៀត តំលៃផ្លែក្រូចថ្លុងស្ថិរភាព ដោយហេតុនេះ ជីវភាពរស់នៅ គ្រួសារខ្ញុំត្រូវបានលើកស្ទួយ។»

        មិនត្រឹមតែធ្វើមានសំរាប់ខ្លួនឯងប៉ុណ្ណោះទេនាបច្ចុប្បន្នលោកផ្គត់ផ្គង់ពូជក្រូចថ្លុងនិងណែនាំសំរាប់កសិករផ្សេងៗទៀតដែលមានតម្រូវការផ្ទេរប្តូរពីការដាំស្រូវទៅការដាំក្រូចថ្លុង ជួយ ឧបត្ថម្ភខាងបច្ចេកទេសផលិតកម្ម។

        អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phu Vinh បានឲ្យដឹងថា៖ រូបសណ្ឋានផ្ទេរប្តូរ ពីការដាំស្រូវទៅការដាំផ្លែឈើរបស់លោក Tang Tan Hung ដើរតាមទិសត្រឹមត្រូវ សមស្រប នឹងគោលដៅរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញក្នុងតំបន់។ ឃុំមានផ្ទៃដីផលិតកសិកម្មសរុប ចំនួន ១៣០០ ហិកតា រហូតមកដល់ពេលនេះ ប្រជាកសិករបានផ្លាស់ប្តូរផ្ទៃដីចំនួន ២៥ ហិកតាទៅការដាំផ្លែឈើ។ លោក Le Thanh Tung បានឲ្យដឹងថា៖

        «នាបច្ចុប្បន្ន ការដាំស្រូវមិននាំមកនូវប្រសិទ្ធភាពខ្ពស់ទេហើយតំលៃអស្ថិរភាព ពេល នោះ ផ្ទៃដីដាំផ្លែឈើនៅតូចណាស់។ នាពេលខាងមុខ យើងខ្ញុំមានគោលដៅបំផុសចលនា បណ្ចុះបណ្ចូលប្រជាជនដែលមានផ្ទៃដីដាំស្រូវតិចតូចប្តូរទៅការដាំផ្លែឈើដើម្បីលើកកំពស់ ចំណូល រួមចំណែកកែលំអជីវភាពរស់នៅរបស់ប្រជាជន។»

        ប្រសិទ្ធភាពនៃការផ្ទេរប្តូរពីការដាំស្រូវទៅការដាំផ្លែឈើស្បែកជើងរបស់លោក Tang Tan Hung បានបើកចេញយថាទស្សន៍ថ្មីក្នុងការផ្លាស់ប្តូរតំបន់ដីដាំស្រូវគ្មានប្រសិទ្ធភាពទៅ ដល់រូបសណ្ឋានប្រកបដោយប្រសិទ្ធភាពជាង។ តាមរយៈនោះ ជួយប្រជាកសិករលើកកំពស់ តំលៃផលិតកម្ម រួមចំណែកក្នុងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញតាមទិសលើកកំពស់ តំលៃបន្ថែមនិងអភិវឌ្ឍន៍និរន្តរភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ