ប្រជាកសិករនៅខេត្ត Yen Bai មានបានពីការដាំព្រៃ
|
ប្រជាកសិករនៅខេត្ត Yen Bai មានបានពីការដាំព្រៃ (Image: baoyenbai.vn) |
(VOVworld) – ដោយមានការដាំព្រៃថ្មីលើផ្ទៃដី ១៥ ពាន់ហិកតាជារៀងរាល់
ឆ្នាំ កសិករបាននាំខេត្ត Yen Bai (ភាគខាងជើងវៀតណាម) ក្លាយទៅជាខេត្ត
មួយដែលមានផ្ទៃដីព្រៃធំបំផុតក្នុងទូទាំងប្រទេសវៀតណាម។ ព្រៃមិនត្រឹមតែ
នាំមកនូវខ្យល់អាកាសស្អាតបរិសុទ្ធប៉ុណ្ណោះទេថែមទាំងនាំមកនូវចំណូលខ្ពស់
សំរាប់ប្រជាជនក្នុងតំបន់ទៀតផង។
ខេត្ត Yen Bai ត្រូវបានគ្របដណ្តប់ទៅដោយពណ៌ខៀវស្រងាត់នាដើម
និទាឃរដូវ។ ភាពខៀវស្រងាត់របស់ព្រៃកាន់តែស្រស់ស្អាតនិងលេចធ្លោថែម
ទៀតដោយពណ៌ក្រហមនៃផ្កាម៉ាកខៃនិងពណ៌សរបស់ផ្កាព្រូន។ ដូចកសិករ
ផ្សេងៗ លោកស្រី Ha Thi Lien នៅឃុំ Vu Linh ស្រុក Yen Binh ខេត្ត Yen Bai
សប្បាយរីករាយរៀបរាប់អំពីសមិទ្ធិដែលគ្រួសារលោកស្រីទទួលបានក្រោយ ១
ឆ្នាំដាំព្រៃ៖
«ការដាំព្រៃនាំមកនូវប្រសិទ្ធភាពខ្ពស់។ ទី ១ គឺដាំឈើនៅភ្នំត្រងិល។ ទី ២
គឺ បង្កើនចំណូលប្រចាំឆ្នាំឡើងរាប់រយលានដុង។ សេដ្ឋកិច្ចរបស់គ្រួសារខ្ញុំត្រូវ
បាន កែលំអរ។ ខ្ញុំអាចទិញឧបករណ៍ទំនើបសំរាប់គ្រួសារ។ ខ្ញុំមានគោលបំណង
ថា៖ ប្រជាកសិករនៅទីនេះបន្តបើកទូលាយរូបសណ្ឋានដាំព្រៃថែមទៀតនា
ពេលខាង មុខ។»
ដូចគ្រួសារបស់លោកស្រី Ha Thi Lien ប្រជាកសិករនៅខេត្ត Yen Bai បាន
ឃើញច្បាស់ពីផលប្រយោជន៍នៃការដាំព្រៃ ដោយហេតុនេះ ប្រជាជនបន្ត
អភិវឌ្ឍន៍ការដាំព្រៃ។ នៅតំបន់ដែលមានលក្ខណៈងាយស្រួលខាងអាកាសធាតុ
ប្រជាជននៅឆ្លៀតឱកាសដាំព្រៃរវាងរដូវនិមួយៗដើម្បីបង្កើនទិន្នផលឈើ។
អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Yen Binh លោក Nguyen Duc Dien
បានឲ្យដឹងថា៖
«ស្រុក Yen Binh មានលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍ដាំព្រៃ។ ដោយ
ហេតុនេះ ចំណះដឹងក្នុងការអភិវឌ្ឍន៍មុខរបរដាំព្រៃរបស់ប្រជាជនត្រូវបានលើក
កំពស់។ ដើម្បីសម្រេចគោលដៅ ពីដើមឆ្នាំ ២០១៦ ស្រុកបានកសាងផែនការធ្វើ
អាជីវកម្មឈើដើម្បីមានផ្ទៃដីដាំព្រៃ ទីពីរគឺត្រៀមរៀបចំពូជ ទីបីគឺរៀបចំយន្តការ
ជួយឧបត្ថម្ភប្រជាជន។»
នាបច្ចុប្បន្ន ខេត្ត Yen Bai មានផ្ទៃដីព្រៃចំនួន ៤២ ហ្មឺនហិកតា អាត្រា គ្រប
ដណ្តប់ដោយព្រៃស្រូបយក ៦១,២%។ បណ្ដាតំបន់ក្នុងខេត្តបន្តដាំព្រៃថ្មីជាង
១៥ ពាន់ហិកតាជារៀលរាល់ឆ្នាំ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំខេត្តបានបញ្ជាណែ
នាំឃុំស្រុកត្រៀមរៀបចំដើមឈើពូជឲ្យបានគ្រប់គ្រាន់សំរាប់រដូវដាំព្រៃដើមឆ្នាំ។
លោក Kieu Tu Giang ប្រធានកអគ្គនាយកដ្ឋានរុក្ខប្រមាញ់ខេត្ត Yen Bai បាន
ឲ្យដឹងថា៖
«កំណត់ពូជគឺជាកត្តាសំខាន់ក្នុងផលិតកម្មរុក្ខប្រមាញ់។ ដោយហេតុនេះ
យើងខ្ញុំគ្រប់គ្រងពីការនាំចូលគ្រប់ពូជដែលត្រូវមានប្រភពដើមច្បាស់លាស់ សម
ស្របនឹងសណ្ឋានដីនៅខេត្ត Yen Bai។ ប្រសិនបើមិនសមស្របនិងគ្មានក្នុងបញ្ជី
ឈ្មោះនាំចូលនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឬ នាយកដ្ឋានកាពាររុក្ខ
ជាតិ យើងខ្ញុំដាច់ខាតមិនយកទៅដាំទេ។»
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាជននៅខេត្ត Yen Bai កំពុងឈានចូល
រដូវដាំព្រៃថ្មីដើម្បីផលប្រយោជន៍យ៉ាងច្បាស់លាស់ពីការដាំព្រៃ៕