ប្រជាកសិករមានសុភមង្គលនៅឃុំ Binh Khe

(VOVWORLD) - ដោយអនុវត្តន៍កម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មី ខេត្ត Quang Ninh បានដាក់ចេញគោលដៅខ្ពស់បំផុតគឺលើកកំពស់យ៉ាងទូលំទូលាយនូវជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាកសិករ និងអ្នកជនបទតាមស្តង់ដារសុភមង្គល។ ដោយមានការស្រុះចិត្តគំនិតគ្នារបស់ប្រជាជន តំបន់ជនបទជាច្រើនចាប់ពីតំបន់ព្រៃភ្នំដល់កោះសមុទ្រនៅខេត្ត Quang Ninh ក្នុងនោះមានឃុំព្រៃភ្នំ Binh Khe បានក្លាយទៅជាតំបន់ជនបទគំរូ។ 
ប្រជាកសិករមានសុភមង្គលនៅឃុំ Binh Khe - ảnh 1ប្រជាកសិករមានសុភមង្គលនៅឃុំ Binh Khe

ការសន្ទនារវាងកូន និងអ្នកម្ដាយគឺលោកស្រី Nguyen Thi Hong នៅភូមិ Phu Ninh ឃុំព្រៃភ្នំ Binh Khe (ទីរួមខេត្ត Dong Trieu ខេត្ត Quang Ninh) បានប្រព្រឹត្តទៅនៅសួន ដើមលំអរបស់គ្រួសារលោកស្រី។ លោកស្រី Nguyen Thi Hong បានឲ្យដឹងថា របត់សេដ្ឋកិច្ចគ្រួសារបានកើតមានឡើងនៅពេលដែលគ្រួសារលោកស្រីបានចូលរួមចលនាកសាងជនបទថ្មី។ “កាលពីប៉ុន្មានឆ្នាំមុន គ្រួសារនាងខ្ញុះបានធ្វើវប្បកម្មកសិកម្មតែប៉ុណ្ណោះ។ នៅពេលមានចលនាកសាងជនបទថ្មី នាងខ្ញុំបានប្ដូរពីការដាំដើមគូលេនទៅជាដើមស្រការនាគសាច់ក្រហមវិញ។នាប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជននៅទីនេះបានប្ដូរទៅដាំដើមម៉ាក់ខៃក្រហម Yen Tu ដែលមានការអភិវឌ្ឍខ្លាំង មានតម្លៃសេដ្ឋកិច្ចខ្ពស់ ហើយមានគ្រួសារខ្លះបានលក់ដើមម៉ាក់ខៃក្នុងតម្លៃ ៩០០ លាន/ដើម។ ជារៀងរាល់ឆ្នាំ គ្រួសារនីមួយៗរកប្រាក់ចំណូលពី ២០០-៣០០លានដុង ហើយឆ្នាំខ្លះគឺ ៦០០-៧០០ លានដុង សូម្បីតែគ្រសួសារខ្លះរកបានជាង ១ពាន់លានដុងទៀតផង”។

គ្រួសារលោកស្រី Nguyen Thi Hong ត្រឹមតែជាគ្រួសារមួយក្នុងចំណោមគ្រួសារជាច្រើននៅភូមិ Phu Ninh ដែលបានផ្លាស់ប្តូរគំរូសេដ្ឋកិច្ចប្រកបដោយជោគជ័យ។ កាលពី ៦ ឆ្នាំមុន នៅពេលអនុវត្តន៍កម្មវិធីជនបទគំរូថ្មី ប្រជាជននៅភូមិ Phu Ninh ឃុំ Binh Khe បានផ្លាស់ប្តូររបៀបធ្វើកសិកម្ម ដើម្បីនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាង។

ខិតខំប្រឹងប្រឹងប្រែងផលិតកម្ម ប៉ុន្តែប្រជាកសិករនៅទីនេះនៅតែមិនភ្លេចថែទាំដល់មុខមាត់ភូមិស្រុកឡើយ។ គ្រួសារនីមួយៗបានបរិច្ចាគដីធ្លី ដើម្បីពង្រីកផ្លូវថ្នល់ និងធ្វើចិញ្ចើមផ្លូវ។ ផ្លូវទាំងសងខាងក្នុងភូមិបានដាំផ្កាកុលាប និងផ្កាគ្រប់ប្រភេទ។ នាបច្ចុប្បន្ន ផ្លូវអន្តរភូមិ និងផ្លូវស្រែធំទូលាយ និងស្អាតបាត។ មោទនភាពរបស់ភូមិ គឺឧទ្យានបៃតងនៅខ្លោងទ្វារភូមិ។ ម៉ាស៊ីនហាត់ប្រាណពហុមុខងារ បង់ ដើមឈើបៃតង គឺជាកន្លែងហាត់ប្រាណ សម្រាក និងសន្ទនាប្រចាំថ្ងៃរបស់មនុស្សចាស់ និងកុមារ។ 

ទីធ្លាផ្ទះវប្បធម៌ក៏ជាកន្លែងជួបជុំរបស់មនុស្សគ្រប់រូប។ សប្បាយបំផុតគឺភូមិនៅតែថែរក្សាក្លឹបសិល្បៈ។ ការសម្ដែងនីមួយៗ តែងតែពោរពេញដោយសំណើចសប្បាយរីករាយ។ ដើម្បីសម្រេចឲ្យបានការផ្លាស់ប្ដូរទាំងនេះ ភូមិស្រុកបានធ្វើការពិភាក្សាលើរឿងរ៉ាវទាំងអស់ ហើយប្រជាជនបានសម្រេច និងស្រុះចិត្តគំនិតគ្នាចូលរួម។ 

លោក Tran The Sinh មេភូមិ តែងតែប្រជុំនៅមូលដ្ឋានដូច្នេះ ដើម្បីអនុវត្តន៍ការងារនីមួយៗក្នុងភូមិ ចាប់ពីការធ្វើចលនា យល់ដឹងពីសតិអារម្មណ៍ បំណងប្រាថ្នារបស់គ្រួសារនីមួយៗ រហូតដល់ការថែទាំផលិតផកម្ម និងជីរភាពសហគមន៍។ “ការកសាងជនបទថ្មីនៅទីនេះពិតជាពិសេសណាស់។ ភូមិ Phu Ninh មានក្រុមជនជាតិចំនួន ៨ ពោលគឺច្រើនបំផុតក្នុងឃុំ។ អំពីទំនៀមទម្លាប់គឺសុទ្ធតែមានលក្ខណៈពិសេសដោយឡែក។ ដំបូងឡើយ ការកសាងជនបទថ្មីជួបការលំបាកច្រើនណាស់ ជាពិសេសគឺការយល់ដឹងរបស់មនុស្ស។ យើងខ្ញុំត្រូវធ្វើចលនាជាជំហានៗ បើករណីណាណាលំបាក យើងខ្ញុំត្រូវជួបដោយឡែក។ ដូច្នេះហើយ យើងខ្ញុំទើបសម្រេចបានលទ្ធផល។ នាបច្ចុប្បន្ន ដំណាំដាំដុះត្រូវបានផ្លាស់ប្ដូរ ផ្លូវថ្នល់ត្រូវបានចាក់បេតុង៩៨%។ ប្រាក់ចំណូលរបស់អ្នកឃុំ Binh Khe សម្រេចបានប្រមាណ ៩០ លានដុង/នាក់/ឆ្នាំ”។

របៀបកសាងជនបទថ្មីទាំងខាងសម្ភារៈ និងស្មារតី ដែលឃុំ Binh Khe ដែលអនុវត្តន៍នាពេលកន្លងទៅ បាននាំមកនូវក្ដីសុភមង្គលពិតប្រាកដដល់ប្រជាកសិករនៅទីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ