ប្រជាជនDong Tho រួមដៃកសាងផ្លូវគមនាគមន៍

Vovworld-តាំងពីពេលមានការជូនដំណឹងស្តីពីកម្មវិធីកសាងផ្លូវគមនាគមន៍តាម
បទដ្ឋានជនបទថ្មី  អ្នកឃុំ Dong Thoសប្បាយរីករាយយ៉ាងក្រៃលែង។គ្រួសារ
នានាលើកទឹកចិត្តគ្នាចូលរួមកិច្ច​ការនេះ។គ្រូសារខ្លះរួមកំលាំងគ្រួសា​រខ្លះទៀត
បរិច្ចាកដី​និងរួមវិភាគទានជាទឹកប្រាក់សំដៅជួសជុលកែលំអប្រព័ន្ឋគមនាគមន៍
រវាងឃុំនានា។គំរូគឺគ្រួសារលោក Nguyen The Phong គ្រួសារលោក Tran Van Thoa
នៅភូមិ​ Tran Phu បានបរិច្ចាកដីនិងបង់ថ្ងៃធ្វើពលកម្ម។ជាពិសេសគឺគ្រួសារលោក
Nguyen Van Huy នៅភូមិLam Sonបានវិភាគទានជាទឹកប្រាក់​៤៨០លានដុងវៀតណាម
ដើម្បីសាងសង់ផ្លូវ។លោក Nguyen Ngoc Hoa  កម្មាភិបាលឃុំ១រូបអោយដឹងថា៖“ ប្រជាជននិយាយរួមសកម្មចូលរួមសាងសង់ ផ្លូវគមនាគមន៍តាមបទដ្ឋានជនបទថ្មី។ជនម្នាក់ៗរួមប្រាក់ចំនួន៥សែនដុងនិងបង់ថ្ងៃធ្វើពលកម្មេពី២០ដល់៣០ថ្ងៃតាមស្មរតី
ស្ម័គ្រចិត្ត។  “
ក្រោយពីមានការផ្តួចផ្តើមគំនិតកសាង ផ្លូវគមនាគមន៍តាមបទដ្ឋានជនបទថ្មី​រដ្ឋអំណាច
ភូមិទាំងឡាយក្នុងឃុំ Dong Tho បានបង្កើតក្រុមស្ថាបនាដោយប្រជាជនចាត់ចែងកិច្ចការ
នេះផ្ទាល់។ទង្វើនេះបានបង្កការស្រុះចិត្តគំនិតក្នុងប្រជាជនDong Tho។លោកPham Van
Thang  លេខាសាខាបក្សនិងជាប្រធានរណសិរ្សមាតុភូមិ Lam Son ចែករំលែកថា៖“
ជាភូមិកសិកម្ម១និងប្រជាជនភាគច្រើនជាជន​ចាស់ជរាបានជាការរួមវិភាគទានមិនបាន
ច្រើនបើប្រៀធៀបនឹងភូមិផ្សេងៗទៀតទេ។ សាខាបក្សនិងជាប្រធានរណសិរ្សមាតុភូមិ
បានពង្រីកកំលាំងចលនា ប្រជាជនជាពិសេសគ្រួសារមានកូនចៅធ្វើការរកស៊ីឆ្ងាយ
ទទួលបានជោគជ័យ។“

           

              
ប្រជាជនDong Tho រួមដៃកសាងផ្លូវគមនាគមន៍ - ảnh 1
ប្រជាជនឃុំ Dong Tho ចូលរួមសាងសង់ផ្លូវឃុំ។

រហូតមកដល់ពេលនេះឃុំDong Tho សម្រេចបទដ្ឋានចំនួន១៥ក្នុងចំណោម១៩បទដ្ឋាន
ស្តីពីការកសាងជនបទថ្មី។ក្នុងឆ្នាំ២០១៣នេះ​ឃុំខិតខំសម្រេចបទដ្ឋានចំនួន២ទៀតគឺ
ការពារបរិស្ថាននិងកាត់បន្ថយភាពក្រីក្រ។លោកHa Xuan Hung លេខារុងគណះកម្មាធិ
ការបក្ស ឃុំDong Thoអោយដឹងថា៖“យើងខ្ញុំរំពឹងគិតថា៖កម្មវិធីកសាងជនបទថ្មីជា
កម្មវិធីរដ្ឋនិងប្រជាជនរួមធ្វើ។ម៉្យាងទៀត  យើងខ្ញុំក៍គោរពបែបបទប្រជាធិបតេយ្យ របស់ប្រជាជនក្នុង​ការសាងសង់សំណង់នានាផងដែរ។ម៉្លោះហើយយើងខ្ញុំទទួលបានការ
គាំទ្រជាច្រើនពីប្រជាជន។“
ប្រជាជន Dong Tho ប្តេជ្ញាសម្រេចបទដ្ឋានទាំងឡាយស្តីពីការកសាងជនបទថ្មីនាឆ្នាំ
១០១៥។ដើម្បីអនុវត្តភារកិច្ចនេះប្រកបដោយជោគជ័យនាពេលខាងមុខ ថ្នាក់ដឹកនាំនិង
អ្នកឃុំនឹងជំរុញខ្លាំងការងារឃោសនា​កសាងតំបន់ផលិតទំនិញ  បង្កើនផ្ទៃដីដាំដំណាំ
ក្នុងរដូវវស្សា​  អភិវឌ្ឍន៍ការបង្កបង្កើនផលដើម្បីលើកកំពស់ប្រាក់ចំណូលរបស់ប្រជា
ពលករ។លទ្ឋផល ទទួលបាននៅ ឃុំDong Thoបានសរឲ្យឃើញថា៖ការស្រុះចិត្តគំនិត
របស់ប្រជាជនជាកត្តាសំខាន់ដែលសំរេចកំណត់ជោគជ័យក្នុងកម្មវិធីកសាងជនបទថ្មី
នៅតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ