បុរីយុវជនកោះBạch Long Vi

(V0Vworld)-មានចំងាយពីមជ្ឈមណ្ឌលទីក្រុង Hai Phong  ប្រមាណ​ ១០០​​ Mile​ ប៉ែក
ខាងកើត​​​កោះBach Long​​​ ជាកោះឆ្ងាយបំផុតនៅក្នុងតំបន់ឈូងសមុទ្រ Bac Bo នឹងក៏ជាកោះ មានតួរនាទីសំខាន់អំពីការការពារជាតិនឹង​សន្តិសុខ​របស់វៀតណាមដែរ។ ដោយសារ យល់
ច្បាស់នូវសារសំខាន់នៃការកសាងកោះ កងទ័ពនឹងកំលាំងយុវជនគឺជាបណ្តា ជនដំបូង​ដែល
ស្ម័គ្រចិត្តទៅកសាងកោះ។ ដោយមានទឹកចិត្តខ្លៀវក្លារបស់ខ្លួន គេបាន កសាងកោះ Bạch
 Long Vi ពីកោះរហោស្ថាន១​ឲ្យក្លាយទៅជាមជ្ឈមណ្ឌលសេវាកម្ម មុខរបរត្រី -អាស័យដ្ឋាន
១គួរឲ្យទាក់ទាញទឹកចិត្តចំពោះភ្ញៀវទេសចរ។     
   
  បុរីយុវជនកោះBạch Long Vi    - ảnh 1
ព័ណ៏ខៀវស្រងាត់លើកោះBach Long Vi (​រូបថត៖Internet)
នៅលើផែនទីវៀតណាម  កោះBạch Long Vi ស្ថិតនៅចំកណ្តាលឈូងសមុទ្រ Bac Bo ​មាន
ប្រវែង​៣គីឡូម៉ែត្រ​លាតសន្ធឹងពីឦសានទៅនីរតី​ ទទឹង​១,៥​គីឡូម៉ែត្រ។ ឈ្មោះBạch Long Vi ក៏មានន័យថា៖​កន្ទុយនាគសរ។ក្នុងការតស៊ូប្រឆាំងអាមេរីក សង្គ្រោះជាតិ កោះBạch Long Vi ត្រូវបានរដ្ឋវៀតណាមប្រសិទ្ធនាមជាវីរះយុទ្ធជន កំលាំងប្រដាប់អាវុធ។​ថ្ងៃទី​៩​ខែកុម្ភះ​​១៩៩៣​ ក្រុមយុវជយុវតីចំនួន​៦២នាក់​បានឆ្លង កាត់ខ្យល់រលកសមុទ្រចេញទៅកោះ​បង្កើតបុរីយុវជន
លើកោះ​។​បងស្រី​ Vu Thi Ngan  -ប្រធានក្រុមយុវជនស្មគ្រចិត្តដើមដំបូងចេញកោះ​រំលឹក
ឡើងវិញោះ ​​ កាលនោះពុំទាន់មានប្រជាជនរស់នៅលើកោះទេ។ការរស់នៅរបស់យើងខ្ញុំ
ជួបប្រទះនឹងការលំបាកជាច្រើន។មូលដ្ឋានសំភារះត្រូវចំណុះទៅលើដីគោគទាំងស្រុង។ក្រោយរយះពេល​២​ខែ​ទើបមានជើងនាវា​របស់កងទ័ងជើងទឹកចេញមកកោះ។យើងខ្ញុំអំណរ
ណាស់។តែប្រការសប្បាយជាងគេគឺយើងខ្ញុំទទួលបានសំបុត្រជាច្រើនពីបណ្តាសាច់ញាតិ​មិត្តភ័ក្តនឹងយុទ្ធមិត្តផ្ញើមកលើកទឹកចិត្ត​ចែករំលែក។
  បុរីយុវជនកោះBạch Long Vi    - ảnh 2
យុវតីស្មគ្រចិត្តលើកោះBach Long Vi ( រូបថត៖Internet)
ដោយមានស្មារតីជួរមុខឆ្នៃប្រឌិតក្រុមយុវជនលើកោះបានកសាងបណ្តាសំណងបំរើការ
រស់នៅដូចជាផ្លូវគមនាគម​ប៉ុស្តិ៍អគ្គីសនី​​ គិលានដ្ឋាន​ បង្កលក្ខណះសំភារះដើម្បី ទទួលប្រជា
ជនមករស់នៅលើកោះ។បណ្តាវាលថ្ម​ វាលដើមដំបងយក្ស​បានជំនួសដោយ ចំការបន្លែខៀវ
ស្រងាត់​បណ្តាបឹងផ្ទុកទឹក។លោក Ninh Van Dung  ប្រធានគណះកម្មា ធិការប្រជាជនស្រុក
កោះ Bạch Long Vi បានឲ្យដឹងថា៖ ពេលដើមនៅលើកោះហាក់ដូចជាគ្មានមូលដ្ឋានសំភារះ
អ្វីទេ។ក៏ប៉ុន្តែ​ដល់ឥឡូវ នេះ​ហេដ្ឋារចនាសំព័ន្ធនៅលើកោះបានមានគ្រប់គ្រាន់ជាបង្គួរ​ពី
ប្រព័ន្ធគមនាគម​ កំពង់ ​​ផែ ​ដល់អគារវប្បធម៏សាលារៀន។ការផ្លាស់ប្តូរដ៏ធំធេងនេះ​មានការ
រួមវិភាគទានរបស់ កំលាំងយុវជនស្មគ្រចិត្ត។
នាសព្វថ្ងៃ​យុវជនស្មគ្រចិត្តកាលនោះ​បានស្នាកនៅក្នុងបណ្តាផ្ទះធំស្អាត។យុវជន យុវតីស្មគ្រចិត្ត​ជាច្រើនគូ​បានក្លាយយទៅជាប្តីប្រព័ន្ធ​។បង​Vu Khanh Dinh នឹងបងស្រី Tran
Thi Le Thu​គឺជាគូរដូច្នេះ​១។បង​​Vu Khanh Dinh រៀបរាប់ថា៖ ពេលដែលខ្ញុំចេញទៅកោះ​
កាលនោះ កោះគ្មានអគ្គីសនីទេ។ព្រួយចិត្តណាស់។ បណ្តាបងបងស្រីដើរមុនបានជួយ
ឧបត្ថម្ភខ្ញុំយ៉ាងច្រើន។ក្រៅពីការជួយឧបត្ថម្ភខាងសេដ្ឋកិច្ច​បងបងស្រីក៏យកចិត្តទុកដាក់
អំពីមនោសញ្ចេតនាផង។រស់នៅក្នុងបរិយាកាស យុវជន​ក៏សប្បាយណាស់។ហើយពេល
ទៅធ្វើសំណងអគ្គីសនីខ្យល់​ខ្ញុំស្គាល់ប្រព័ន្ធខ្ញុំ​​នឹងសំរេចស្នាកនៅលើកោះនេះ
  បុរីយុវជនកោះBạch Long Vi    - ảnh 3
កំពង់ផែ​Bach Long Vi (​រូបថត៖ Internet)
នាសព្វថ្ងៃក្រុមយុវជនស្មគ្រចិត្តBạch Long Vi មានសមាជីកចំនួនជាង​៦០​ នាក់ មក
ពីខែត្រ​ទីក្រុងជាច្រើនក្នុងទូទាំងប្រទេស។ក្នុងនោះមាន​២/៣​បានអស់កាលកំណត់
ស្មគ្រចិត្ត​ តែសំរេចស្នាករស់នៅលើកោះ។​មានយុវជនយុវតីចំនួន​២០​គូរបានក្លាយទៅ
ជាប្តីប្រព័ន្ធ។កូនៗគេត្រូវបានទៅសាលារៀន។ថ្ងៃនេះBạch Long Viបានមានអគ្គីសនី ចែងចាំងបន្លឺផ្លេកៗពេលដែលរាត្រីមកដល់ម្តងៗ​​ដើម្បីមានបានផលិតផលថ្ងៃនេះ យុវជនយុវតីជាច្រើនបានបូជាយុវវ័យរបស់ខ្លួនដើម្បីព័ណ៏ខឿវស្រងាត់របស់មាតុភូមិ។​គេបានប្រែកោះរហោស្ថាន​១កន្លែង​ គ្មានមនុស្សរស់នៅ​ឲ្យក្លាយទៅជាទីរួមស្រុកBạch
 Long Vi ​ដ៏ទ្រុបទ្រុល១ សក្តិសមនឹងឈ្មោះថា៖​កោះយុវជននៅលំហរសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ