(VOV)_នាបច្ចុប្បន្ន នៅក្នុងតំបន់ជនបទជាច្រើន ប្រជាកសិករមិនអាចពឹងផ្អែក
ទៅលើតែកសិកម្មទាំងស្រុងនោះទេ ពីព្រោះមានចំណូលអស្ថិរភាព។ រីឯ នៅស្រុក
Yen Khanh ខេត្ត Ninh Binh (ភាគខាងជើងវៀតណាម)បណ្ដាគ្រួសារកសិករមិន
គ្រាន់តែរួចផុតពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងធ្វើមាន ដោយប្រាក់ចំណូលរាប់
រយលានដុង/ហិកតា ក្នុង១ឆ្នាំ។ ដើម្បីទទួលបានលទ្ធផលនេះ ស្រុកបានអនុវត្តរូបសណ្ឋាន៣ក្នុងចំណោម១សំខាន់ដែលក្នុងនោះគឺធ្វើស្រែ ចិញ្ចឹមត្រីនិងដាំដំណាំ។
|
ប្រសិទ្ធិភាពនៃរូបសណ្ឋានកសិកម្ម៣ក្នុងចំណោម១នៅស្រុក YEN KHANH ខេត្ត NINH BINH |
ឃុំ Khanh Thanh ជាឃុំមួយក្នុងចំណោមឃុំ៣ នៅស្រុក Yen Khanh ខេត្ត Ninh Binh ត្រូវបានជ្រើសរើសជាឃុំគំរូ អនុវត្តកម្មវិធីកសាងជនបទថ្មី។ នៅទីនេះ បណ្ដាញអគ្គីសនី ផ្លូវគមនាគមន៍ សាលារៀនគឺទំនើប ជីវភាពរស់នៅត្រូវបានលើកស្ទួយយ៉ាង
ច្រើន។ លទ្ធផលទាំងនេះ គឺដោយសារអនុវត្តរូបសណ្ឋានផលិតកម្មកសិកម្ម៣ក្នុងចំណោម១សំខាន់។ នេះគឺជារបៀបធ្វើដោយរួមផ្សំ ការដាំដុះផ្សេងៗលើផ្ទៃដី
តែមួយ៖ស្រូវ ដំណាំ និងនៅលើទ្រើងគឺដាំឃ្លោក ននោង ត្រសក់ ត្រឡាច់ ម្រះ…លៗ ផលិតកម្មតាមរូបសណ្ឋាននេះ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ជាប្រចាំឆ្នាំ កសិករនៅ
ក្នុង ក្រុមទី១៣បានមានប្រាក់ចំណូលជាង១០០លានដុង/ហិកតា/ឆ្នាំ។ លោក Pham
Van Lai នៅក្រុមទី១៣ បានអោយដឹងថា៖ គ្រូសារលោកបានមានប្រាក់ចំណូល៥០០
លានដុង/ហិកតា/ឆ្នាំ៖
“ ប្រជាកសិករបានដាំដំណាំជាច្រើនណាស់ ក្រៅពីត្រឡាច ម្រះ ត្រសក់ប៉ុណ្ណោះ ទេ ថែមទាំងម្ទេសសំរាប់នាំចេញទៀតផង។ ធ្វើដូច្នេះ ប្រជាកសិករមានប្រាក់ចំណូលខ្ពស់ណាស់។”
រីឯបងស្រី Pham Thanh Son ក៏ជាជនមួយនាក់នៅក្នុងក្រុមទី១៣ បានអោយ
ដឹងថា៖
“ ពេលអនុវត្តរូបសណ្ឋាននេះ សេដ្ឋកិច្ចគ្រួសារខ្ញុំត្រូវបានលើកស្ទួយជាច្រើន ហើយកើនពី២ដល់៣ដង បើប្រៀងនឹងឆ្នាំមុនៗ។ ក្នុង១ឆ្នាំ គ្រួសារខ្ញុំបានប្រមូលផល ល្ពៅ និងននោងចំនួន២រដូវ គិតជាប្រាក់ប្រមាណ ១៥លានដុង។ ជីវភាពរស់នៅត្រូវ
បាន លើកស្ទួយជាច្រើន។ ពីការធ្វើចំការនេះ ខ្ញុំកសាងបានផ្ទះថ្មីនេះ។”
នាគ្រាដំបូង គ្រួសារចំនួន៥គ្រួ បានអនុវត្តរបៀបដាំដុះនេះ។រហូតមកដល់
ពេល នេះ នៅឃុំ Khanh Thanh មានគ្រួសារជិត៧០គ្រួបានចូលរួម។ តាមលោក
Pham Van Dan លេខាគណៈកម្មាធិការបក្សឃុំ Khanh Thanh ថា៖ការផ្ទេប្តូរការដាំ
ស្រូវ ២រដូវ ទៅជាការដាំដំណាំផ្សេងៗ បាននាំមកនូវប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់ រួម
ចំណែកជាច្រើន ក្នុងការងារកាត់បន្ថយភាពក្រីក្រ ក្នុងឃុំ។ ៣ឆ្នាំមុន អត្រាគ្រួសារ
ក្រីក្រ ក្នុងឃុំ Khanh Thanh គឺ៩,៦% បានថយចុះ៣% នាបច្ចុប្បន្ន ។ លោក Pham
Van Dan បានអោយដឹងថែមទៀតថា៖
“ គោលដៅសំខាន់បំផុតរបស់យើងខ្ញុំគឺធ្វើយ៉ាងម៉េចដើម្បីអភិវឌ្ឍន៍ផលិត
កម្ម លើកកំពស់ជីវភាពរស់នៅសំរាប់ប្រជាជន។ ជាពិសេស ចំពោះគ្រួសារក្រីក្រ យើងខ្ញុំមានវិធានការជាក់ស្ដែង។ បណ្ដាគ្រួសារក្រីក្រខ្វះទុន ការងារធ្វើ យើងខ្ញុំ បានជួយឧបត្ថម្ភអំពីទុន បង្កើតការងារធ្វើ ដើម្បីបណ្ដាគ្រួសារក្រីក្រនោះទាក់ទង
នឹង រូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើនចំណូល។ ”
ពីបណ្ដាលទ្ធផលដែលទទួលបាននេះ ស្រុក Yen Khanh បានកំណត់បន្ត អភិវឌ្ឍន៍កសិកម្ម តាមទិស អនុវត្តបណ្ដារូបសណ្ឋានផលិតកម្ម នាំមកនូវតំលៃ សេដ្ឋកិច្ចខ្ពស់ និងដាក់គោលដៅ អោយក្លាយទៅជាស្រុកដំបូងនៅខេត្ត Ninh
Binh សម្រេចការកសាងជនបទថ្មី នាឆ្នាំ ២០២០។ លោក Le Trung Thanh លេខារងអចិន្ត្រៃយ៍គណៈកម្មាធិការបក្សស្រុក Yen Khanh បានអោយដឹងថា៖
“ ប្រជាកសិករប្រកបមុខរបរកសិកម្មជាចំបង ដូច្នេះ យើងខ្ញុំក៏កំពុងស្វែងរករូបសណ្ឋានជាច្រើន ដើម្បីអនុវត្ត។ បណ្ដារូបសណ្ឋានល្អនេះបានអនុវត្ត នេះគឺជាកត្តាសំខាន់ដើម្បីធានាការកសាងជនបទថ្មី របស់ស្រុក Yen Khanh ពិសេសគឺការលើកកំពស់គុណភាពជីវភាពរស់នៅ ចំណូលរបស់ប្រជាជននឹងបានលើកស្ទួយជាច្រើន។”
បណ្ដាលទ្ធផលដែលប្រជាជន Yen Khanh ខេត្ត Ninh Binh ទទួលបាននោះ បានបញ្ជាក់ប្រការមួយគឺ៖ ប្រជាកសិករអាចធ្វើមានពីវាលស្រែរបស់ខ្លួន ប្រសិន
បើចេះផ្លាស់ប្តូររបៀបដាំដុះអោយសមស្រប លើកកំពស់តំលៃផលិតកម្មកសិកម្ម។ ដោយរូបសណ្ឋាន៣ក្នុងចំណោម១សំខាន់ ផ្ទៃដីវាលស្រែបានប្រើប្រាស់ជាអតិបរិមា ទន្នផលស្រូវនិងដំណាំត្រូវបានកើនឡើងយ៉ាងខ្លាំង ពីនោះជីវភាពរស់នៅរបស់ ប្រជាជនត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ៕