ផលិតកម្មតែតាមបទដ្ឋាន VietGap នៅខេត្ត Tuyen Quang
VINH PHONG -  
|
ផលិតកម្មតែតាមបទដ្ឋាន VietGap នៅខេត្ត Tuyen Quang (Image: chetancuong.vn) |
(VOVworld) – ដើមតែនៅស្រុក Ham Yen ខេត្ត Tuyen Quang ភាគខាង ជើង
វៀតណាមត្រូវបានដាំដុះពីយូរណាស់មកហើយជាមួយប្រជាជននៅខេត្តនិង
ជាប្រភពចំណូលស្នូលរបស់គ្រួសារជាច្រើន។ ដើមតែនៅស្រុក Ham Yen មិន
ត្រឹមតែជួយប្រជាពលរដ្ឋនៅទីនេះឲ្យរូចផុតពីភាពក្រីក្រប៉ុណ្ណោះទេថែមទាំង
ជួយប្រជាកសិករធ្វើមានបានដោយការប្រើប្រាស់វិទ្យាសាស្ត្របច្ចេកទេ
សផលិតទំនិញមានគុណភាពខ្ពស់ដែលអតិថិជនជាច្រើនទុកចិត្ត។ស្រុក
Ham Yen ខេត្ត Tuyen Quang ភាគខាងជើងវៀតណាមមានផ្ទៃដីដាំ ដំណាំ
តែចំនួន ២ ពាន់ហិកតា ក្នុងនោះតែចំនួន ១៩០០ ហិកតាត្រូវបានប្រមូល
ផល។ ដើម្បីលើកកំពស់តំលៃតែប្រជាកសិករនៅភូមិឃុំនៅស្រុក Ham Yen
បានប្តូរទិសដាំនិងកែច្នៃតែតាមបទដ្ឋានអនុវត្តផលិតកសិកម្មស្អាតនៅ
វៀតណាម (VietGap)។ គ្រួសាររបស់លោក Pham Van Luan នៅភូមិ Lang
Bat ទី ៣ មានផ្ទៃដីតែចំនួន ៣ ហិកតា ដែលចូលរួមរូបសណ្ឋានតែសុវត្ថិភាព
តាមបទដ្ឋាន VietGap។ គ្រួសារ លោកទទួលបានជំនួយឧបត្ថម្ភពីគំរោងការណ៍
វិនិយោគរោងជាងនិងឧបករណ៍សំងួត ជាដើម ដើម្បីកែច្នៃនិងលក់ផលិតផល។
«ដើម្បីផលិតតែសុវត្ថិភាពតាមបទដ្ឋាន VietGap សមាជិកក្រុមផលិតត្រូវ ប្រតិ
បត្តិតាមការកំណត់ដាំថែទាំក៏ដូចជាប្រមូលតែ ដោយហេតុនេះ ផលិតផលនៅ
រក្សាបានគុណភាពសុវត្ថិភាព។ តាំងពីពូធតែ តំបន់ដាំដុះ ប្រភពទឹកដល់ការថែ
ទាំយើងត្រូវប្រតិបត្តិតាមការកំណត់ចាប់បង្ខំសំរាប់ផលិតផលសុវត្ថិភាពជានិច្ច។
ការ ប្រមូលផលនិងមូលដ្ឋានកែច្នៃត្រូវធានាអនាម័យម្ហូបអាហារ។»
គ្រួសារលោកស្រី Pham Thi Huong នៅភូមិ Lang Bat ទី ៥ ឃុំ Tan Thanh ស្រុក
Ham Yen ចូលរួមក្រុមផលិតតែស្អាត។ លោកស្រី Huong បានាចាត់ទុក ថា៖
«មុននោះ គ្រួសារខ្ញុំកែច្នៃតែតាមរបៀបប្រពៃណី ដោយហេតុនេះ ហើយបានជា
តំលៃទាបនិងលក់តែពិបាកណាស់។ គិតតាំងពីផលិតតែស្អាតតំលៃលក់ខ្ពស់
ជាង។ រហូតមកដល់ពេលនេះ ជីវភាពរស់នៅរបស់គ្រួសារខ្ញុំត្រូវបានកែលំ
អរស្ថិរភាពបើប្រៀងនឹងអតីតកាលច្រើនថែមទៀត។»
កំណត់ដើមតែគឺជាប្រៀបខ្លាំងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ស្រុក Ham Yen បាន
រួមជាមួយប្រជាពលរដ្ឋកសាងវិធានការណ៍លើកកំពស់គុណភាពក៏ដូចជាតំលៃ
របស់ដើមតែតាមរយៈការដាំពូធតែថ្មីដែលមានគុណភាពខ្ពស់និងអនុវត្តផលិត
តែតាមទិសសុវត្ថិភាពគ្មានសារធាតុគឺមី។ លោក Nong Huy Tung អនុប្រធាន
គណៈកម្មាធិការប្រជាជនស្រុក Ham Yen បានឲ្យដឹងថា៖
«ការផ្តួចផ្តើមគំនិតរបស់ស្រុកគឺដាំតែដោយគុណភាពខ្ពស់ឆ្លើយតបនឹងបទដ្ឋាន
VietGap។ យើងខ្ញុំបានកសាងបានរូបសណ្ឋានតែ VietGap នៅភូមិ Bat ឃុំ Tan
Thanh ស្រុក Ham Yen។ គុណភាពតែបច្ចុប្បន្នកាន់តែលើកកំពស់ អតិថិជននៅ
ក្នុងនិងក្រៅប្រទេសស្គាល់ដល់ពាណិជ្ជសញ្ញារបស់យើងខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ។
យើងខ្ញុំក៏ ឲបានជំរុញការផ្សព្វផ្សាយផលិតផលតែ។»
ការណែនាំប្រជាកសិករចូលរួមផលិតតែសុវត្ថិភាពតាមបទដ្ឋាន VietGap
គឺជាទិសដៅវិជ្ជមានសំដៅនាំដើមតែក្លាយទៅជាដើមឈើរឧស្សាហកម្មស្នូលនៅ
ស្រុក Ham Yen។ រួមជាមួយគ្នានោះ ការអនុវត្តចំណះដឹងវិទ្យាសាស្ត្រនិងបច្ចេក
ទេសក្នុងផលិតកម្មតែសុវត្ថិភាពបានជួយឧបត្ថម្ភប្រជាពលរដ្ឋផ្លាស់ប្តូររបៀប
ផលិតកម្មប្រពៃណីដែលនាំមកនូវប្រសិទ្ធភាពខ្ពស់ក្នុងកសិកម្មនិងជាឱកាស
ដើម្បី ប្រជាកសិករអភិវឌ្ឍន៍សេដ្ឋកិច្ចនិរន្តភាព៕
VINH PHONG