ផលិតផលវិសេសវិសាលនៅ Festival របរប្រពៃណី Hue ឆ្នាំ២០១៩

(VOVWORLD) - Festival របរប្រពៃណី Hue លើកទី៨ ឆ្នាំ២០១៩ ទើបនឹងបានប្រព្រឹត្តទៅនា ចុងខែមេសាកន្លងទៅនៅទីក្រុង Hue ភាគកណ្ដាល វៀតណាម ក្រោមប្រធានបទ “ព្រលឹងនៃរបរវៀតណាម”។ នេះជាព្រឹត្តិការណ៍សំដៅឧទ្ទេសនាមនិងផ្សព្វផ្សាយ អំពីមុខរបរ ផលិតផលសិប្បកម្ម និងចំណីអាហារប្រពៃណីរបស់វៀតណាម។ នៅ Festival លើកនេះ តំបន់តាំងបង្ហាញផលិតផល លើកតម្កើងសិប្បករនិងភូមិរបរ បានទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកទស្សនាយ៉ាងច្រើនកុះករ។

ស្តង់ទំនិញនៃភូមិរបរនីមួយៗគឺជាលំហមួយដែលឧទ្ទេសនាមរឿងរ៉ាវស្ដីពី មុខរបរនេះ ក៏ដូចជាផលិតផលសិប្បកម្មប្រពៃណីដែលពោរពេញទៅដោយអត្ត សញ្ញាណវប្បធម៌វៀតណាមក៏ដូចជាលក្ខណៈ សមាហរណកម្មអន្តរជាតិនៃភូមិរបរ ផងដែរ។

ផលិតផលវិសេសវិសាលនៅ Festival របរប្រពៃណី Hue ឆ្នាំ២០១៩ - ảnh 1 លំហតាំងបង្ហាញផលិតផលកុលាលភាជន៍ Huong Sa (រូបថត៖ thethaovanhoa)

        ផលិតផលកុលាលភាជន៍ Huong Sa ត្រូវបានច្នៃប្រឌិតឡើងដោយបាតដៃ “មាស” របស់បណ្ដាសិប្បករនៃភូមិកុលាលភាជន៍ Bat Trang និងដីល្បាប់ទន្លេ Huong។ លោកស្រី Ho Dang Ngoc Hanh នាយិកាសារមន្ទីរសិល្បៈប៉ាក់ XQ Hue បានអោយដឹងថា ការគួបផ្សំរវាង XQ វៀតណាមជាមួយកុលាលភាជន៍ Bat Trang រដ្ឋធានីហាណូយ បានបង្កើតឡើងផលិតផលថ្មីៗនោះគឺកុលាលភាជន៍ Huong Sa។ រាល់ភាពខ្លាំងនៃផលិតផលកុលាលភាជន៍ Huong Sa បើធៀបនឹង ផលិតផលកុលាល ភាជន៍ផ្សេងៗ នោះគឺវាមានម៉ូដែលសម្បូរបែប ហើយប្រភេទ ដីល្បាប់ធ្វើឡើងកុលាលភាជន៍ Huong Sa ក៏ស្រាលជាងប្រភេទដីល្បប់ផ្សេងៗ ផងដែរ។ លោកស្រី Ho Dang Ngoc Hanh បានអោយដឹងថា៖

        “នេះជាលើកដំបូងដែលយើងខ្ញុំចូលរួម Festival ភូមិរបរឆ្នាំនេះ ក្នុងគោល បំណងចង់នាំផលិតផលខិតមកជិតនឹងមហាជនទាំងជាតិនិងអន្តរជាតិ តាមនោះ ជួយអោយគេយល់ដឹងបន្ថែមអំពីវប្បធម៌នៃភូមិរបរប្រពៃណីវៀតណាម។ ធ្វើយ៉ាង ណាដើម្បីអោយភ្ញៀវទេសចរពេលដែលមកដល់ទីនេះ នឹងយល់ឃើញនូវ លក្ខណៈវប្បធម៌ ក៏ដូចជាផលិតផលដ៏ល្អប្រណិតបំផុតរបស់មនុស្សវៀត ណាម”។

ផលិតផលវិសេសវិសាលនៅ Festival របរប្រពៃណី Hue ឆ្នាំ២០១៩ - ảnh 2 លំហតាំងបង្ហាញផលិតផលផ្កាក្រដាស Thanh Tien (រូបថត៖ TTXVN)

        លំហផ្សេងមួយទៀតពោរពេញទៅដោយផ្កា ចម្រុះពណ៌ដោយមាន ផ្កាល្បី ល្បាញជាច្រើនប្រភេទមកពីទីក្រុងដាឡាតក៏ដូចជាគ្រប់ទិសទីទូទាំងប្រទេស ត្រូវ បានតាំងបង្ហាញនៅ Festival របរប្រពៃណី Hue ឆ្នាំនេះ។ នេះជាសកម្មភាព សំដៅលើកតម្កើងភូមិរបរនិងសិប្បករនានាដែលភ្ជាប់ជាមួយនឹងសិល្បៈផ្កា។ ចូលរួម Festival ជាលើកទី៤ វិចិត្រករ សិប្បករ Than Van Huy នៅភូមិរបរផ្កា ក្រដាស Thanh Tien ឃុំ Phu Mau ស្រុក Phu Vang បានចែករំលែកថា តាមរយៈ ការចូលរួម Festival របរប្រពៃណី Hue ជាច្រើនលើកច្រើនសានោះ ផលិតផលផ្កា ក្រដាស Thanh Tien ត្រូវបានមហាជននៅក្នុងនិងក្រៅប្រទេសស្គាល់ដល់កាន់តែ ច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Huy បានថ្លែងថា៖

        “ភូមិរបរសិប្បកម្មប្រពៃណីរបស់យើងខ្ញុំ ត្រូវបានតភ្ជាប់នឹងការធ្វើទេស ចរណ៍ ហើយតាមរយៈទេសចរណ៍ដើម្បីអភិវឌ្ឍន៍របរនេះផងដែរ។ ពេលដែល ភ្ញៀវទេសចរទៅទស្សនាភូមិម្ដងៗ គេនឹងយកមកវិញនូវផលិតផលនានារបស់ភូមិ ជាពិសេសគឺផ្កាឈូកដែលត្រូវបានជ្រើសរើសជាផ្កាជាតិរបស់វៀតណាម។ Festival របរប្រពៃណី បាននាំមកនូវកាលានុវត្តភាពអភិវឌ្ឍសម្រាប់ ភូមិរបរជាច្រើន ដែលក្នុងនោះរួមមានភូមិផ្កាក្រដាស Thanh Tien។ ក្នុងឱកាសនេះ បងប្អូនលក់បានផលិតផលជាច្រើនណាស់ ហើយអាចទទួលបានកិច្ចសន្យាក្នុង តំលៃខ្ពស់ផងដែរ”។

        ក្នុងចំណោមលំហតាំងបង្ហាញជាច្រើននៅ Festival ឆ្នាំនេះ លំហតាំង បង្ហាញផលិតផលចរបាប់ត្រូវបានភ្ញៀវទេសចរយកចិត្តទុកដាក់យ៉ាងខ្លាំងគួរអោយកត់សម្គាល់។ នៅ ទីនេះមានផលិតផលតម្បាញចរបាប់ប្រពៃណីជាច្រើនប្រភេទរបស់បណ្ដាជនជាតិភាគតិចដូចជា៖ ផលិតផលតម្បាញ Zeng (ក្រណាត់) របស់ជនជាតិ Ta Oi នៅ ខេត្ត Thua Thien Hue ដែលត្រូវបានទទួលស្គាល់ជាបេតិ កភណ្ឌវប្បធម៌អរូបីយ៍ ថ្នាក់ជាតិ ក៏ដូចជាផលិតផលចរបាប់របស់ជនជាតិ H’Re នៅភូមិ Teng ខេត្ត Quang Ngai និងចរបាប់ចាមនៅភូមិ My Nghiep ខេត្ត Ninh Thuan ជាដើម។ ផលិតផល ចរបាប់ទាំងនោះគឺសម្លៀកបំពាក់ ឧបករណ៍ប្រដាប់ប្រដារ កន្សែង និងថង់ ដែល ត្រូវបានធ្វើដោយដៃទាំងស្រុង។ អ្នកស្រី Ka Thoa ជនជាតិ Ma នៅភូមិ Da Nghich ទីក្រុង Bao Loc ខេត្ត Lam Dong បានចែករំលែកថា៖

        “តាមរយៈ Festival លើកនេះ យើងខ្ញុំមានគោលបំណងថា ផលិតផល ចរបាប់របស់យើងខ្ញុំនឹងត្រូវបានស្គាល់ដល់កាន់តែច្រើនឡើងៗ ហើយមានកន្លែង ប្រមូលទិញដើម្បីអោយយើងខ្ញុំមានការងារធ្វើដោយស្ថិរភាព។ ព្រោះថាភូមិខ្ញុំមាន គ្រួសារសរុបចំនួន៣៥០គ្រួសារគឺសុទ្ធតែចូលរួមប្រកបរបរ តម្បាញចរបាប់ទាំងអស់”។

        នៅតាមលំហតាំងបង្ហាញផលិតផលនៃភូមិរបរនានា ភ្ញៀវទេសចរនៅតែ មានឱកាសឃើញដោយផ្ទាល់ភ្នែកនូវផលិតផលចរបាប់ដ៏កម្រមួយចំនួនដូចជា សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ K’ho និងជនជាតិ Chau Ma ដែលចូលរួម Festival ជាលើកដំបូង។ នេះជាជនជាតិចំនួន២ក្នុងចំណោមជនជាតិយ៉ាងតិច តួចនៅប្រទេសវៀតណាម ដែលនៅតែរក្សាបាននូវលក្ខណៈវប្បធម៌ដ៏វិសេស វិសាលជាច្រើននៅលើសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ