ពិធីបុណ្យនិទាឃរដូវនៅភូមិរបស់វៀតណាម

ពិធីបុណ្យនិទាឃរដូវនៅភូមិរបស់វៀតណាម - ảnh 1
ពិធីបុណ្យនិទាឃរដូវនៅភូមិរបស់វៀតណាម (VOV)


(VOVworld) – ក្នុងសហគមន៍ភូមិឃុំនៅវៀតណាម ពិធីបុណ្យគឺជានិមិត្ត
សញ្ញារបស់ភូមិដែលរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ ហើយអប់រំ
ជំនាន់យុវវ័យអំពីប្រពៃណីផឹកទឹកនឹកដល់ប្រភពដើម។ ពិធីបុណ្យភូមិតែង
តែប្រព្រឹត្តិទៅនានិទាឃរដូវក្នុងពេលដែលអាកាសធាតុងាយស្រួលធម្មជាតិ
ស្រស់បំព្រង ដួងចិត្ត មនុស្សម្នាសប្បាយរីករាយ។

        ក្នុងពេលនិទាឃរដូវមកដល់ម្តងៗ ជាពិសេសក្រោយពីបុណ្យចូលឆ្នាំថ្មី
 ប្រពៃណី (បុណ្យតេត) ពីធីបុណ្យជាច្រើនត្រូវបានរៀបចំឡើងនៅភូមិនានា
ក្នុងទូ ទាំងប្រទេសវៀតណាម។ ភូមិណាក៏ដោយសុទ្ធតែធ្វើសក្តារៈបូជាអ្នក
តាភូមិរបស់ ខ្លួន។ អ្នកតាភូមិគឺអាចជាមេទ័ពខ្មាំងពូកែដែលបានវាយ
បរាជ័យខ្មាំងសត្រូវដណ្តើមភាពសុខសាន្តសំរាប់អ្នកភូមិឬជាជាងមុខរបរ
មួយចំនួនដែលបង្កើតឡើងភូមិមុខរបរ។

        ក្នុងប្រវត្តិសាស្ត្រ មានពិធីបុណ្យនៅតាមភូមិល្បីឈ្មោះជាច្រើននៅ
វៀតណាមដែលតំណាងឲ្យជំនឿគោរពសក្ការៈបូជាលឹង្គនិងយោនីដូចជា៖
ពិធីបុណ្យស្តេច  Hung នៅខេត្ត Phu Tho ពិធីបុណ្យ Co Loa ពិធីបុណ្យ Phu
 Dong នៅទីក្រុងហាណូយជាដើម។ តាមពេលវេលា ពិធីបុណ្យនៅភូមិដើ
រតួនាទីសំខាន់ក្នុងជីវភាពរស់នៅហើយក្លាយទៅជាអត្តសញ្ញាណវប្បធម៌
ប្រជាប្រិយ​របស់អ្នកភូមិគ្រប់រូប។​

        ដូចភូមិប្រពៃណីនានានៅវៀតណាម ប្រជាពលរដ្ឋនៅភូមិ Vinh Thuong
 ឃុំ Son Cong ស្រុក Ung Hoa ជាយទីក្រុងហាណូយ រៀបចំពិធីបុណ្យភូមិ
ដោយទ្រង់ទ្រាយធំជារៀងរាល់ ៤ ឆ្នាំមួយម្តង។ សាលាភូមិ Vinh Thuong​ ធ្វើ
សក្ការៈបូជាអ្នកតាភូមិចំនួន ៥ រូបគឺ៖  Dam Hieu Hoa Dai Vuong Ling Lang
Dai Vuong Nguyen Phuc Nguyen Dai Vuong Cuong Dung Hung និងមេទ័ព
 Tran Hung Dao។ លោក Nguyen Huu Cham សមាជិកមួយរូបនៃសមាគន
ជនចាសជរាភូមិ Vinh Thuong បានឲ្យដឹងថា៖ «ខ្ញុំចាប់អារម្ភណ៍សប្បាយ
រីករាយណាស់ក្នុងពេលដែលចូលរួមពិធីបុណ្យភូមិ ហើយឃើញកូនចៅរបស់
ខ្លួនរៀបចំពិធីបុណ្យល្អនិងរក្សាប្រពៃណីរបស់ជីដូនជីតា។ ភាពល្អស្អាតនេះ
ត្រូវបានអភិរក្សពីយូរយារហូតមកដល់ពេលនេះក្រោម រូបសណ្ឋានថ្មីគឺ
សាមគ្គីភាពនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងផលិតកម្មនិងការ
កសាងជនបទថ្មីដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែសប្បាយរីករាយក្នុងការ
កសាងជនបទអភិវឌ្ឍន៍ ល្អប្រសើថែមទៀត។»

        ទោះបីជាពិធីបុណ្យមានចរិតលក្ខណៈជំនឿសាសនាព្រលឹងក្តី ប៉ុន្តែ
បុណ្យ​នៅតាមភូមិមានអត្ថន័យអប់រំខ្ពស់ដែលរំលឹកកូនចៅឆ្ពោះទៅការ
ប្រព្រឹត្តនូវអំពើល្អបរិសុទ្ធដឹងគុណជីដូនជីតានិងនឹកដល់ប្រភពដើមត្រកូល
និងក្រុមគ្រួសារ។ លោក Do Quoc Hung ប្រជាពលរដ្ឋនៅទីក្រុងហូជីមិញដែល
បានមកចូលរួមបុណ្យភូមិបានចែករំលែកថា៖

        «ដើម្បីរក្សាប្រពៃណីរបស់ស្រុកកំណើតយើងខ្ញុំវិលមកចូលរួមពិធីបុណ្យភូមិ។
ក្នុងពេលវិលត្រឡប់មកស្រុកកំណើតដូច្នេះ យើងខ្ញុំបានរួមចំណែកខាងស្មារតី
និងសម្ភារៈដើម្បីកសាងផ្លូវសាលាភូមិនិងវត្ត។»

        ក្នុងពេលប្រព្រឹត្តទៅបុណ្យភូមិ កូនចៅពីគ្រប់ទិសទីក៏វិលត្រឡបចូលរួមជា
 ច្រើនកុះករ។ លោក Vu Huu Tiep អាណិកជនវៀតណាមនៅហុងគ្រីមួយរូប បាន
 ចែករំលែកថា៖ 

        «ទោះបីជាមមាញឹតក្តី ប៉ុន្តែ ខ្ញុំនៅចូលរួមបុណ្យភូមិ ដោយសារ ខ្ញុំនឹករលឹក
ស្រុកកំណើតណាស់។ ខ្ញុំមានការចាប់អាម្មណ៍យ៉ាងខ្លាំងក្នុងពេលចូលរួមបុណ្យ​ភូមិ។
 ខ្ញុំក៏អំពាវនាវឲ្យអ្នករួមស្រុកនៅឯបរទេសរួមដៃគ្នាគាំទ្រកសាងស្រុកកំណើត
ផងដែរ។»

        ឆ្លងកាត់រាប់ពាន់ឆ្នាំប្រវត្តិសាស្ត្រ ពិធីបុណ្យតាមភូមិនៅរក្សាការគួរឲ្យទាក់
ទាញរបស់ខ្លួន។ ដោយសារ ពិធីបុណ្សភូមិគឺជាតំលៃល្អប្រសើររបស់វប្បធម៌
វៀតណាមដែលប្រជាជនវៀតណាមនៅគោរពនិងអភិរក្សរហូតដល់សព្វថ្ងៃ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ