ភាពប៉ិនប្រសបនៃរបរឆ្លាក់ប្រាក់នៅភូមិ Dong Xam

(VOVWORLD) - រួមជាមួយវិថី Hang Bac ភូមិ Dinh Cong (ហាណូយ) និងភូមិ Dong Xam (ថាយប៉ិញ) ជាទីកន្លែងល្បីឈ្មោះចំនួន៣កន្លែងនៅវៀត ណាមដែលប្រកប មុខរបរឆ្លាក់ប្រាក់ប្រពៃណី។ ភូមិ Dong Xamស្ថិតនៅឃុំ Hong Thai ស្រុក Kien Xuong ខេត្ត Thai Binh។ មុខរបរឆ្លាក់ប្រាក់នៅភូមិនេះមានប្រវត្តិសាស្ត្រ ឡើងដល់រាប់រយឆ្នាំហើយ។
ភាពប៉ិនប្រសបនៃរបរឆ្លាក់ប្រាក់នៅភូមិ Dong Xam - ảnh 1 ផលិតផលឆ្លាក់ប្រាក់នៃភូមិ Dong Xam (រូបថត៖ TTXVN)

មុខរបរឆ្លាក់ប្រាក់នៅភូមិ Dong Xam មានតាំងពីសតវត្សទី ១៥។ តាមសិលាចរិតនៅវិហាសក្ការបូជាគ្រូដើមរបរឆ្លាក់ប្រាក់ក្នុងភូមិឲ្យដឹងថា នាឆ្នាំ១៤២៨ លោកតា Nguyen Kim Lau ជាអ្នកដែលបានមកដល់ភូមិដើម្បី បង្រៀនមុខរបរនេះឲ្យអ្នកភូមិ។

        នាគ្រាដំបូង អ្នកភូមិ Dong Xamប្រកបមុខរបរធ្វើឧបករណ៍សំរិទ្ធឬប្រាក់ ហើយក្រោយនោះទើបប្ដូរទៅជារបរធ្វើគ្រឿងអលង្ការ ជាមួយជំនាញខាងឆ្លាក់ប្រាក់ និងសំរិទ្ធ។ ក្នុងសម័យកាលរុងរឿងបំផុតនៃភូមិរបរនេះ បណ្ដាសិប្បករ Dong Xamបានទៅដល់គ្រប់ទិសទីក្នុងទូទាំងប្រទេសដើម្បីប្រកបរបរ។ ក្នុងរាជ្ជកាលស្ដេច Nguyen សិប្បករភូមិ Dong Xam បានទៅដល់អតីតរាជធានីហ្វេ ដើម្បីធ្វើគ្រឿងអលង្ការ និងឆ្លាក់ប្រាក់ក្នុងបរមរាជវាំង។ នាបច្ចុប្បន្ន ភូមិ Dong Xamមានមូលដ្ឋាន ផលិតកម្មចំនួន១៥០កន្លែង ដោយពលករជាង៤ពាន់នាក់ ទទួលបានប្រាក់ ចំណូលចំនួន១០០ ពាន់លានដុងជារៀងរាល់ឆ្នាំ។ លោក Hoang Van Cuong អ្នកភូមិ Dong Xamបានសំណេះសំណាលថា៖

        “ភូមិរបរ Dong Xamមានប្រវតិ្តសាស្ត្រឡើងដល់ទៅ៦០០ឆ្នាំ។ មុននេះ ភូមិតែងតែឆ្លាក់ប្រាក់ប្រគេនជូនឲ្យស្ដេច នាយម៉ឺននិងពាណិជ្ជកររបរទេស។ ផលិតផលសម្បូរ បែបណាស់ ដូចជាគ្រឿងអលង្ការ គ្រឿងសែន និងវត្ថុអនុស្សាវរីយ៍។ នាសព្វថ្ងៃ ភូមិ Dong Xamមានទីស្នាក់ការចែកចាយទំនិញក្នុងទូទាំងប្រទេស ពិសេសគឺនៅ រដ្ឋធានីហាណូយ ទីក្រុងហ្វេ ដាណាំង និងទីក្រុងហូជីមិញ។ ភូមិរបរនេះធ្វើ ផលិតកម្មតាមការបញ្ជាទិញ ឬដើម្បីនាំចេញ និងធ្វើជាការដូអនុស្សាវរីយ៍”។

ភាពប៉ិនប្រសបនៃរបរឆ្លាក់ប្រាក់នៅភូមិ Dong Xam - ảnh 2 ផលិតផលនៃភូមិ Dong Xam មានគុណភាពខ្ពស់និងល្អប្រណិតណាស់ (រូបថត៖ TTXVN)

        មុខរបរឆ្លាក់ប្រាក់ជាមុខរបរដែលទាមទារឲ្យមានភាពហ្មត់ចត់ ភាពត្រឹមត្រូវ ដ៏ល្អឥតខ្ចោះ ក៏ដូចជាភាពប៉ិនប្រសបរបស់ជាងឆ្លាក់។ ផលិតផលនៃភូមិ Dong Xam ខុសប្លែកទាំងស្រុងនិងមានគុណភាពល្អជាងបើប្រៀបនឹងផលិតផលនៃ តំបន់ផ្សេងៗ ដោយសារផលិតផលនៅទីនេះមានរូបរាងដ៏សម្បូរបែបនិងល្អប្រណិត។ សិប្បករ Le Thanh នៅភូនិ Dong Xam បានឲ្យដឹងថា៖

        “របរនេះមានដំណាក់កាលខុសគ្នាចំនួន១០ ប៉ុន្តែមានដំណាក់កាលសំខាន់ បំផុតតែ២ប៉ុណ្ណោះ។ ទីមួយគឺដំណាក់កាលកាត់វត្ថុធាតុដើម បង្កើតឡើងរូបរាង ផលិតផល។ ទីពីរគឺដំណាក់កាលឆ្លាក់ក្បូក្បាច់។ នេះជាបច្ចេកទេសពិបាកបំផុត។ ផលិតផលស្អាតដែរឬអត់ គឺអាស្រ័យទៅលើការឆ្លាក់នេះ។ ភាពប៉ិនប្រសបនៃភូមិរបរ Dong Xam គឺជាឆ្លាក់ក្បូក្បាច់ត្រូវបានអនុវត្តន៍ដោយដៃទាំងស្រុង ដោយហេតុ នេះក្បូក្បាច់គឺច្បាស់ក្រឡែកនិងស្មុគស្មាញ។ ភូមិរបរនៃខេត្តក្រុងផ្សេងៗក៏ធ្វើដោយដៃដែរ ប៉ុន្តែថ្វីដៃមិនខ្ពស់ដូចជាភូមិ Dong Xam ឡើយ។ ឬក៏គេធ្វើដោយដៃមិនបាន ក៏ត្រូវចាក់ពុម្ភ។ ដោយហេតុនេះផលិតផលមិនស្អាតនិងមិនមានតម្លៃដូចផលិត ផលធ្វើដោយដៃទេ”។

        រួមជាមួយផលិតផលប្រាក់ដ៏ប៉ិនប្រសប ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភូមិ Dong Xam ក៏ល្បីឈ្មោះដោយផលិតផលឆ្លាក់សំរិទ្ធផងដែរ។ ក្នុងកម្មវិធីជួយឧបត្ថម្ភ អភិវឌ្ឍន៍ “ទ្រព្យសម្បត្តិបញ្ញាវៀតណាម” ឆ្នាំ២០១២ ក្រសួងវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាបានជួយឧបត្ថម្ភភូមិរបរ Dong Xam អនុវត្តន៍គម្រោងការណ៍ “កសាង ស្លាក់សញ្ញាសំរាប់មុខរបរឆ្លាក់ប្រាក់ភូមិ Dong Xam”។ សិប្បករ Le Thanh ឲ្យដឹងថែមទៀតថា៖

        “ក្នុងវត្ថុធាតុដើមលោហៈធាតុថ្លៃទាំង៣រួមមានមាស ប្រាក់ និងសំរិទ្ធ គឺវត្ថុ ធាតុដើមណាក៏មានការពិបាកដោយឡែកដែរ ប៉ុន្តែសិប្បករ Dong Xam អាចឆ្លាក់លើ វត្ថុធាតុដើមទាំងអស់ ហើយធានាបាននូវបទដ្ឋានខាងវិចិត្រសិល្បៈនិងខាង បច្ចេកទេស។ ក្នុងឱកាសរំលឹកខួប១០០០ឆ្នាំរដ្ឋធានី Thang Long – Ha Noi ភូមិ Dong Xam បានប្រឌិតឡើងស្នាដៃធំចំនួន២នោះគឺស្នាដៃ Doan Mon (ខ្លោងទ្វារ) និងស្នាដៃ ព្រះមហាក្សត្រ Ly Cong Uan ផ្លាស់រាជធានី។ ខ្ញុំផ្ទាល់ខ្លួនក៏មានស្នាដៃ “ផ្កាឈូកនៅវត្ត Mot Cot” ដែលត្រូវបានយកមកធ្វើជាវត្ថុអនុស្សាវរីយ៍ផ្លូវការទូត ក្នុងឱកាសដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា របស់អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមលោក Nguyen Phu Trong”។

        ដោយសារមានរបរឆ្លាក់ប្រាក់ដូច្នេះបានជា ជីវភាពរស់នៅរបស់អ្នកភូមិ Dong Xam កាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ។ ជំនាន់នេះបន្តជំនាន់នោះ ថ្វីដៃរបស់សិប្បករភូមិ Dong Xam ត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរ។ នាបច្ចុប្បន្ន ផលិតផលភូមិរបរ Dong Xam ត្រូវបានទទួលស្គាល់ជា ពាណិជ្ជសញ្ញាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ