ភូមិដំដែក Da Sy នៅតំបន់ដីសណ្ត Bac Bo

(VOVWORLD) - ភូមិ Da Sy នៅតំបន់ដីសណ្ត Bac Bo មិនត្រឹមតែជាទីស្រុក កំណើតរបស់អ្នកមានគុណូបករៈចំពោះប្រទេសជាតិជាច្រើន ប៉ុណ្ណោះទេ ថែមទាំង ភូមិ Da Sy ល្បីឈ្មោះដោយមុខរបរដំដែកប្រពៃណី ទៀតផង។ 
ភូមិដំដែក Da Sy នៅតំបន់ដីសណ្ត Bac Bo - ảnh 1ភូមិដំដែក Da Sy នៅតំបន់ដីសណ្ត Bac Bo 

(VOVworld) – ភូមិ Da Sy នៅតំបន់ដីសណ្ត Bac Bo មិនត្រឹមតែជាទីស្រុក កំណើតរបស់អ្នកមានគុណូបករៈចំពោះប្រទេសជាតិជាច្រើន ប៉ុណ្ណោះទេ ថែមទាំង ភូមិ Da Sy ល្បីឈ្មោះដោយមុខរបរដំដែកប្រពៃណី ទៀតផង។

        ប្រវត្តិសាស្ត្រកត់ត្រាថា៖ មុខរបរធ្វើដែកនៅភូមិ Da Sy បានប្រសូត្រឡើងពី សម័យកាលស្តេច Hung ទី ១៨។ ពេលនោះ ប្រជាជនក្នុងភូមិបានច្រុងដែកធ្វើ អាវុធធម្មតាដូចជាលំពែងដាវសំដៅផ្គត់ផ្គង់ឲ្យកងទ័ពដើម្បីរក្សាសន្តិសុខប្រទេស ជាតិ។ ដល់រជ្ជកាលស្តេច Tran នាដើមសតវត្សទី ១៣ ភូមិ Da Sy បានក្លាយទៅ ជាភូមិដំដែកជំនាញមួយ ក្នុងពេលដែល លោក Nguyen Thuat និង លោក Nguyen Thuan ពីខេត្ត Thanh Hoa មកដល់ទីនេះហើយបង្ហាត់បង្រៀនឲ្យអ្នកភូមិ ពីរបៀបច្រុងដែក។

        ភូមិដំដែក Da Sy នាបច្ចុប្បន្នចំណុះសង្កាត់ Kien Hung ខ័ណ្ឌ Ha Dong ទីក្រុង ហាណូយ។ ទោះបីជាមុខមាត់របស់ភូមិបានផ្លាស់ប្តូរជាច្រើនក្តី ប៉ុន្តែ ប្រជាជននៅទីនេះនៅរក្សាមុខរបរប្រពៃណីដែលជីដូនជីតាបន្សល់ទុកមកដដែល។ សិប្បករ Dinh Cong Doan អនុប្រធានសមាគមភូមិរបរ Da Sy បានឲ្យដឹងថា៖

        «ឥឡូវនេះ ការដំដែកគឺជាមុខរបរស្នូលក្នុងគ្រួសារនិមួយៗ។ ៨០% គ្រួសារ នៅភូមិសុទ្ធតែធ្វើមុខរបរប្រពៃណីនេះ។ គ្រួសារនិមួយៗមានបច្ចេកទេសនិងបទ ពិសោធដោយឡែករបស់ខ្លួន។ នាបច្ចុប្បន្ន ភូមិមានជាងពូកែចំនួន ២០ នាក់។»

        ផលិតផលដំដែកនៃភូមិ Da Sy គឺសម្បូរបែបណាស់ដែលល្បីឈ្មោះដោយ គុណភាពល្អបំផុតបើប្រៀបនឹងផលិតផលផ្សេងៗស្រដៀងគ្នានៅតំបន់ដីសណ្ត Bac Bo។ ដោយហេតុនេះ ផលិតផលនៃភូមិដំដែក Da Sy ល្បីឈ្មោះ នៅក្នុងប្រទេស ប៉ុណ្ណោះទេ ថែមទៀត នៅឯកបរទេសទៀតផង។ ប្រជាជននៅ ទីនេះជាបច្ចកាលមានមោទនភាពថា៖ កាំបិតរបស់ពួកគេអាចកាត់ដែកបានទៀត ផង។ លោក Nguyen Hong Phan ជាងដែកពូកែមួយរូបក្នុងភូមិ បានឲ្យដឹងថា៖

        «ភាពវិសាសវិសាលនៃភូមិ Da Sy គឺបច្ចេកទេសលត់ថែបនិងបច្ចេកទេស ច្រុងមុខកាំបិត។ នេះគឺជារូបមន្តពិសេសមួយដែលបង្រៀនហើយមិនពិតជាអាចធ្វើបានទេ។ ច្រុងយ៉ាងម៉េចដើម្បីមុខកាំបិតស្តើងៗដូចក្រដាសប៉ុន្តែមិនកោងក្រវិកក្រវក់។ ផលិតផលល្អនឹងអាស្រ័យដោយការលត់ថែប។ បទពិសោធលត់ថែបមិនកត់ត្រាក្នុងសៀវភៅណាទេហើយសុទ្ធតែបង្ហាត់បង្រៀនពីជីដូនជីតាដល់ជំនាន់ ក្រោយៗ។»

        មកទស្សនានៅភូមិ Da Sy ភ្ញៀវទេសចរនឹងភ្ញាក់ផ្អើលចំពោះមុខរូបភាពថា៖ ទាំងចាស់ទាំងក្មេងប្រកបរបរដំដែក។ សូសម្លេងនៃការដំញញួរនិងម៉ាស៊ីនផ្សារ រួមបញ្ជូលជាមួយសម្លេងសំណះសំណាលរបស់បណ្ដាជាងដែលបន្ធូរស្រាលការ នឿយហត់នៃមុខរបរនេះ។ តាមនិន្នាការអភិវឌ្ឍន៍ឧស្សាហូបភាវូបនីយកម្ម ទំនើប ភាវូបនីយកម្ម នាសព្វថ្ងៃ មូលដ្ឋានផលិតភាគច្រើនក្នុងភូម Da Sy បានវិនិយោគ ចូលក្នុងការផលិតដោយម៉ាស៊ីនសំដៅបង្កើនផលិតផល។ ដំណើរផលិតកម្មធ្វើ អាជីវកម្មនៃភូមិរបរដំដែក Da Sy ក៏ត្រូវបានទីក្រុងហាណូយរៀបចំផែនការដើម្បី អភិរក្សនិងពង្រីកមុខរបរប្រពៃណីនេះ។ សិប្បករ Dinh Cong Doan អនុប្រធាន សមាគមភូមិរបរ Da Sy បានឲ្យដឹងថែមទៀតថា៖  

        «យើងខ្ញុំទើបនឹងកសាងមជ្ឈមណ្ឌលឧស្សាហកម្មភូមិមុខរបរសំរាប់ប្រជាជន នៅទីនេះ។ គំរោងការណ៍មភូមិរបរ Da Sy មានផ្ទៃដី ១៣,២ ហិកតា។ យើងខ្ញុំ កំពុងត្រួតពិនិត្យលក្ខណៈនៃបណ្ដាគ្រួសារដែលមានគោលបំណងចូលរួមគំរោងការណ៍។ គំរោងការណ៍នេះនឹងជួយកាត់បន្ថយការធ្វើបំពុលបរិស្ថានក្នុងតំបន់ ហើយប្រជាជនក៏មានឱកាសដើម្បីអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ជារៀលរាល់ឆ្នាំយើងខ្ញុំក៏បើកថ្នាក់រៀនដើម្បីលើកកំពស់ថ្វីដៃសំរាប់ប្រជាជនផងដែរ។»

        ភូមិដំដែក Da Sy ត្រូវបានសមាគមភូមិរបរវៀតណាមទទួលស្គាល់ជាភូមិ របរគំរូបរបស់វៀតណាម។ នាថ្ងៃទី ១២ រោច ខែមាយ និងថ្ងៃទី ១០ ខែ អាសាធ ជារៀលរាល់ឆ្នាំ ប្រជាជនភូមិ Da Sy រៀបចំពិធីសែនដូនតាមុខរបរដំដែកគឺ លោក Nguyen Thuat និង លោក Nguyen Thuan ដែលបានបន្សល់ទុកមកមុខ របរច្រុងដែកសំរាប់អ្នកភូមិមានជីវភាពរស់នៅគ្រប់ប្រការនិងសុខសាន្ត្រាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ