ភូមិទេសចរសហគមន៍ Sin Suoi Ho
(VOVWORLD) - ស្ថិតនៅកណ្ដាលព្រៃឈើដ៏ធំស្គីមស្គេចំណុះស្រុកព្រំដែន Phong Tho ខេត្ត Lai Chau ភាគខាងជើងវៀតណាមនោះ ភូមិ Sin Suoi Ho របស់ជនជាតិ Mong ត្រូវបានស្គាល់ដល់ជារមណីយដ្ឋានទេសចរគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង អាស្រ័យដោយសោភ័ណ្ឌភាពរហោស្ថានស្រស់ស្អាត។ ការអភិវឌ្ឍទេសចរក៏ នាំមកនូវជីវភាពរស់នៅដ៏ធូធារសំរាប់ប្រជាជននៅទីនេះផងដែរ។
ភ្ញៀវទេសចរមកស្វែងយល់អំពីវប្បធម៌របស់សហគមន៍ជនជាតិភាគតិចនៅភូមិ Sin Suoi Ho (រូបថត៖ VOV) |
ស្ថិតនៅលើជួរភ្នំ Hoang Lien Son ភូមិ Sin Suoi Ho ស្រុក Phong Tho មាន អាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ និងត្រូវបានធម្មជាតិប្រទានឲ្យមានទេសភាព រហោស្ថានស្អាតអស្ចារ្យ។ ទោះបីទើបនឹងបានបើកសេវាទេសចរចាប់ពីឆ្នាំ ២០១៣មកក្ដី ប៉ុន្តែភូមិ Sin Suoi Ho បានក្លាយទៅជារមណីយដ្ឋានដែលមិនអាចរំលងបាន ឡើយនាពេលភ្ញៀវទេសចរមកដល់ Lai Chau ម្ដងៗ។
លោក Vang A Giang អ្នកភូមិ Sin Suoi Ho មួយរូប បានចែករំលែកថា អាកាសធាតុនៅតំបន់នេះគឺអំណោយផលសំរាប់រុក្ខជាតិជាច្រើនប្រភេទ ពិសេសគឺផ្កា អ័រគីដេ។នាបច្ចុប្បន្ន ប្រជាជនក្នុងភូមិបានចេះតុបតែងផ្ទះលំអរដោយផ្កា អ័រគីដេ ដើម្បីទទួលភ្ញៀវទេសចរ។ អ្នកណាក៏ស្ទាត់ជំនាញការទទួលភ្ញៀវ ក៏ដូច ជាណែនាំភ្ញៀវនាពេលមកដល់ទីនេះផងដែរ។ លោក Vang A Giang បានឲ្យ ដឹងថា៖
“ប្រជាជនក្នុងភូមិបានផ្លាស់ប្ដូរការគិតគូរ សាមគ្គី និងជួយឧបត្ថម្ភគ្នាដើម្បីធ្វើ ទេសចរណ៍។ ដោយទទួលបានការជួយឧបត្ថម្ភពីបក្ស រដ្ឋនិងអាជ្ញាធំតំបន់ យើង ខ្ញុំនឹងខំប្រឹងប្រែងកសាងភូមិក្លាយទៅជាមណ្ឌលទេសចរណ៍”។
ទន្ទឹមនឹងការពង្រីកឧត្តមភាពខាងភូមិសាស្ត្រនិងអាកាសធាតុនោះ ប្រជាជន នៅភូមិ Sin Suoi Ho ក៏ចេះផ្សព្វផ្សាយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ ជនជាតិ Mong ទៅដល់ភ្ញៀវទេសចរទៀតផង។ លក្ខណៈវប្បធម៌ទាំងនេះរួមមាន សម្លៀកបំពាក់ សិល្បៈប៉ាក់ឬការច្រៀងឆ្លើយឆ្លង ជាដើម។ ការដើរកំសាន្តនៅ ជុំវិញភូមិ ហិតក្លិនក្រអូបនៃផ្កាគ្រប់ប្រភេទនិងទស្សនាផ្ទះប្រពៃណីរបស់អ្នកភូមិ នឹងនាំមកនូវចំណាប់អារម្មណ៍ដ៏សុខសាន្តសំរាប់ភ្ញៀវទេសចរម្នាក់ៗនាពេលមក ដល់ភូមិ Sin Suoi Ho ម្ដងៗ។ អ្នកស្រី Tran Thu Ha ភ្ញៀវទេសចរមួយនាក់មកពី រដ្ឋធានីហាណូយបានចែករំលែកថា៖
“តាមផ្លូវធ្វើដំណើរ នាងខ្ញុំគិតថា ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះជួប ការលំបាកជាច្រើនណាស់ ប៉ុន្តែហេតុអ្វីដែលគេនៅតែស្នាក់នៅទីនេះ។ ហើយ ពេលមកដល់ភូមិទេសចរអេកូឡូស៊ីនេះ នាងខ្ញុំបានឃើញការសម្រេចចិត្តដ៏ធំធេង របស់គេ។ ទីនេះមានបរិយាកាសស្អាតបរិសុទ្ធ និងសោភ័ណ្ឌភាពស្រស់បំព្រងគួរ ឲ្យធូរស្រាលចិត្តណាស់ ធ្វើឲ្យនរណាក៏ដោយពេលមកដល់តែម្ដង់ក៏ចង់វិលត្រឡប់មកវិញម្ដង ទៀតដែរ”។
មុននេះប៉ុន្មានឆ្នាំ ជីវភាពរស់នៅរបស់គ្រួសារទាំង១០៣ក្នុងភូមិជួបការ លំបាកជាច្រើន ព្រោះថាពឹងផ្អែកទាំងស្រុងទៅលើការធ្វើស្រែតែប៉ុណ្ណោះ។ អត្រា គ្រួសារក្រីក្រក្នុងភូមិឡើងដល់ទៅ៦០%។ ប៉ុន្តែ អាស្រ័យដោយមានការផ្លាស់ប្ដូរ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលតភ្ជាប់នឹងការឆ្លៀតយកឧត្តមភាពដើម្បីអភិវឌ្ឍន៍ទេសចរណ៍នោះ បានធ្វើឲ្យមុខមាត់ភូមិមានការផ្លាស់ប្ដូរថ្មីទាំងស្រុង។ លោក Cheo Quay Hoa អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Sin Suoi Ho បានអះអាងថា ទេសចរណ៍កំពុងជាប្រៀបខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់នេះ។ នាឆ្នាំ ២០១៧ ប្រជាជនក្នុងភូមិទទួលបានប្រាក់ចំណូលប្រមាណជាង២ពាន់លានដុង ពីការលក់ផ្កាអ័រគីដេ។ នាបច្ចុប្បន្ន គ្មានគ្រួសារក្រីក្រក្នុងភូមិទៀតឡើយ ហើយ មួយភាគបីក្នុងចំណោមគ្រួសារសរុបក្នុងភូមិមានប្រាក់ចំណូលសមរម្យ។ លោក Cheo Quay Hoa បានឲ្យដឹងថា៖
“នាបច្ចុប្បន្ន ឃុំកំពុងបញ្ជាណែនាំឲ្យប្រជាជនការពារព្រៃ ដើម្បីអភិវឌ្ឍន៍ដើម ក្រវាញនិងផ្កាអ័រគីដេ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ថា ការពារព្រៃដើម្បី រកប្រាក់ចំណូលពីសេវាកម្មបរិស្ថានព្រៃផង និងដើម្បីអភិវឌ្ឍន៍ដំណាំដែលនាំមក នូវប្រសិទ្ធភាពខាងសេដ្ឋកិច្ចខ្ពស់ទៀតផង”។
លក្ខណៈវប្បធម៏វិសេសវិសាលរបស់ជនជាតិ Mong រួមជាមួយសោភ័ណ្ឌ ភាពស្រស់ស្អាតនិងរស់ជាតិឈ្ងុយឆ្ងាញ់នៃមុខម្ហូបនៅតំបន់ព្រៃភ្នំនេះ បានបង្កើត ឡើងការចាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានឡើយចំពោះភ្ញៀវទេសចរម្នាក់ៗនាពេលមកដល់ភូមិព្រំដែន Sin Suoi Ho៕