ភូមិប្រកបរបរធ្វើគ្រឿងភាជន៍ Huong Canh
(VOVWORLD) - ភូមិកុលាលភាជន៍ ហឿង កាញ (Huong Canh) ស្ថិតនៅទីរួមស្រុក Huong Canh ស្រុក Binh Xuyen ខេត្ត Vinh Phuc ដែលមានចម្ងាយ ៤៥គីឡូម៉ែត្រពី ភាគខាងជើងរដ្ឋធានីហាណូយ។ នេះជាភូមិមួយក្នុងចំណោមភូមិប្រកបរបរធ្វើ គ្រឿងភាជន៍ដ៏ល្បីល្បាញនៅវៀតណាមដោយមានអាយុកាលជាង៣០០ឆ្នាំ។
តំបន់ផ្សេងៗទេ គុណសម្បត្តិនៃគ្រឿងភាជន៍ ហឿងកាញ គឺមានពណ៌ធម្មជាតិដ៏សាមញ្ញ និងការប្រើជាប់បានយូរ។ គេមានឃ្លាថា “សេរ៉ាមិក ម៉ុងកាយ (Mong Cai) - ពាង ហឿងកាញ” ដើម្បីអះអាងនូវពាណិជ្ជសញ្ញានៃផលិតផលកុលាលភាជន៍នៃ តំបន់ដី ហឿងកាញនេះ។
សិប្បការិនី Giang Thi Nhan ឧទ្ទេសនាមអំពីផលិតផលរបស់ខ្លួន (រូបថត៖ VOV) |
ឯកសារប្រវត្តិសាស្ត្រនៃភូមិ ហឿងកាញ បានសរសេរថា នាពាក់កណ្ដាល សតវត្សទី១៨ រាជ្យវង្ស Le – Trinh បានបញ្ជូនមន្ត្រីទេពកោសល្យមួយរូបឈ្មោះ Trinh Xuan Bien ទៅដល់ភូមិដើម្បីជួយប្រជាជនធ្វើស្រែ។ ហើយមន្ត្រីរូបនេះបាន ជួយអ្នកភូមិស្ដារការផលិតកសិកម្មឡើងវិញ ព្រមទាំងបង្រៀនអោយអ្នកភូមិចេះ ធ្វើគ្រឿងភាជន៍ផងដែរ។ ក្រោយពីលោកលាចាកទៅ អ្នកភូមិបានកសាងវិហារ ធ្វើសក្ការៈបូជា ដោយលើកតម្កើងលោកជាគ្រូដើមនៃរបរធ្វើគ្រឿងភាជន៍។ លោកស្រី Giang Thi Nhan សិប្បការិនីម្នាក់នៃភូមិ ហឿងកាញ បានដំណាលថា៖
“ភូមិ ហឿងកាញ យើងខ្ញុំរហូតដល់សព្វថ្ងៃនេះ នៅតែឧទ្ទិសដល់គ្រូដើម របរគឺលោក Trinh Xuan Bien ។ នាថ្ងៃទី៦ ខែមិកសិរ ជារៀងរាល់ឆ្នាំ យើងខ្ញុំ រៀបចំពិធីសែនគ្រូដើម។ មុននេះ ភូមិបានបង្កើតសហករណ៍កុលាលភាជន៍ ហើយធ្វើបានប៉ុន្មានគឺរដ្ឋប្រមូលទិញប៉ុណ្ណឹង។ ទោះបីសហករណ៍ត្រូវរំលាយ ហើយក្ដី ប៉ុន្តែ អ្នកភូមិនៅតែធ្វើគ្រឿងភាជន៍។ នាបច្ចុប្បន្ន ភូមិមានរោងជាងធំចំនួន ៦កន្លែង”។
ផលិតផលកុលាលភាជន៍ ហឿងកាញ មានលក្ខណៈពិសេសដោយឡែក មិនដូចកន្លែងផ្សេងៗនោះឡើយ។ ប្រសិនបើដាក់តែក្នុងថូរភាជន៍ គឺតែនឹងមិន ដែលដុះផ្សិតទេ ហើយថែមទាំងរក្សាក្លិនក្រអូបដដែល។ ដាក់ស្រាក្នុងកូនពាងភាជន៍ គឺមិន បាត់ក្លិនឬថយកំហាប់ស្រាទេ។ នារដូវដាំដុះដំណាំ ដាក់គ្រាប់ពូជក្នុងពាង ពេល ដែលយកទៅសាចព្រួសគឺគ្រាប់ពូជទាំងអស់នឹងដុះជាពុំខាន។ លក្ខណៈ ដីធ្លីនៅ ទីនេះបានបង្កើតឡើងប្រភេទដីឥដ្ឋដ៏ល្អប្រពៃដើម្បីធ្វើគ្រឿងភាជន៍ ដែលកុំអោយ ជ្រាបទឹកនិងកំបាំងពន្លឺពីខាងក្រៅ ដូច្នេះបានជាអាចរក្សារសជាតិនៃគ្រឿងផ្ទុក នៅក្នុងដដែល។ លោក Nguyen Hong Quang ម្ចាស់ឡកុលាលភាជន៍នៅភូមិ Lo Cang ទីរួមស្រុក Huong Canh បានអោយដឹងថា៖
“គ្រឿងភាជន៍ ហឿងកាញមិនចាំបាច់ជ្រលក់កាចាកុលាលភាជន៍ទេ ព្រោះ ថាដីឥដ្ឋនៅទីនេះរលោង ទន់ ហើយតភ្ជាប់គ្នាយ៉ាងរឹងមាំណាស់ ដែលកុំអោយ ទឹកជ្រាបបានទេ។ ផលិតផលមានពណ៌ធម្មជាតិ ដែលផ្អែកលើទីតាំងដាក់ក្នុង ឡដុត”។
គ្រឿងភាជន៍ ហឿងកាញ (រូបថត៖ VOV) |
ភូមិកុលាលភាជន៍ ហឿងកាញ ល្បីល្បាញជាមួយផលិតផលសិប្បកម្ម ប្រពៃណីដែលបម្រើតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃដូចជា ពាង កូនពាង ថុរ ឆ្នាំង ប៉ាន់តែនិងកាវ ជាដើម។ នាសព្វថ្ងៃនេះ ដើម្បីឆ្លើយតបនឹងតម្រូវការនិង ចំណងចំណូលចិត្តរបស់អតិថិជន អ្នកភូមិ ហឿងកាញ មិនត្រឹមតែរក្សាការផលិត មុខទំនិញប្រពៃណីប៉ុណ្ណោះ ថែមទាំងច្នៃប្រឌិតឡើងផលិតផលថ្មីថ្មោងផ្សេងជា ច្រើនទៀតផង។ លោក Nguyen Hong Quang ម្ចាស់ឡកុលាលភាជន៍នៅភូមិ Lo Cang បានអោយដឹងថែមទៀតថា៖
“យើងខ្ញុំមិនបញ្ឈប់នៅត្រឹមការធ្វើគ្រឿងភាជន៍ធម្មតាប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅរកការធ្វើ គ្រឿងភាជន៍សិល្បៈទៀតផង។ ប្រសិនបើត្រឹមតែធ្វើគ្រឿងភាជន៍ធម្មតាប៉ុណ្ណោះ គឺភូមិរបរមិនអាចរីកចម្រើនបានឡើយ ហេតុដូច្នេះហើយ យើងខ្ញុំត្រូវផ្លាស់ប្ដូរថ្មី ផលិតផល។ គ្រឿងភាជន៍ធម្មតាមានតម្លៃទាបណាស់ ប៉ុន្តែផលិតផលវិចិត្រ សិល្បៈមានតម្លៃខ្ពស់ជាងច្រើនដង។ ប្រសិនបើយកដីមួយ តោនធ្វើគ្រឿងភាជន៍ ធម្មតាគឺលក់បានតែ១០លានដុងប៉ុណ្ណោះ ខណៈដែលគ្រឿងភាជន៍សិល្បៈលក់បាន៣០លានដុង។ នាបច្ចុប្បន្ន ខ្ញុំកំពុងលក់ផលិតផលនៅរដ្ឋធានីហាណូយយ៉ាង ល្អណាស់ ហើយនាពេលខាងមុខ ខ្ញុំមានផែនការបើកហាងមួយទៀតនៅទីក្រុង ហូជីមិញ”។
ពេលដែលមកដល់ភូមិកុលាលភាជន៍ ហឿងកាញម្ដងៗ ភ្ញៀវទេសចរមិន ត្រឹមតែបានគយគន់ផលិតផលកុលាលភាជន៍ដ៏សម្បូរបែបពោរពេញទៅដោយ អត្តសញ្ញាណវប្បធម៌នៃតំបន់ជនបទ វៀតណាមប៉ុណ្ណោះទេ ថែមទាំងបានចូលរួម ដោយផ្ទាល់ក្នុងដំណើរការស្មូនភាជន៍ទៀតផង។ មុខទំនិញគ្រឿងភាជន៍ហឿង កាញនាបច្ចុប្បន្នបានមានវត្តមាននៅតំបន់ជាច្រើនទូទាំងប្រទេស ហើយផលិត ផលមួយចំនួនត្រូវបាននាំចេញទៅឯបរទេសទៀតផង៕