ភូមិរបរប៉ាក់ដាក់ជរ Van Lam ខេត្ត Ninh Binh

(VOVWORLD) - ក្នុងចំណោមភូមិរបរប៉ាក់ប្រពៃណីរបស់វៀតណាម ភូមិ Van Lam នៅឃុំ Ninh Hai ស្រុក Ninh Binh  (ភាគខាងជើងវៀតណាម) គឺល្បីឈ្មោះ ដោយមុខរបរប៉ាក់ដាក់ជរពីយូរយាណាស់មកហើយ។ ដោយមានការច្នៃប្រឌិត បន្សល់ទុកមកនូវមុខរបរកេរ្ត៍តំណែលរបស់ជីដូនជីតា ជាងក្នុងភូមិ Van Lam បាន បង្កើតឡើងផលិតផលប៉ាក់ដាក់ជរស្អាតអស្ចារ្យដែលអតិថិជននៅក្នុងនិងក្រៅ ប្រទេសចូលនិយម។      
ភូមិរបរប៉ាក់ដាក់ជរ Van Lam ខេត្ត Ninh Binh - ảnh 1 ភូមិរបរប៉ាក់ដាក់ជរ Van Lam ខេត្ត Ninh Binh

(VOVworld) – ក្នុងចំណោមភូមិរបរប៉ាក់ប្រពៃណីរបស់វៀតណាម ភូមិ Van Lam នៅឃុំ Ninh Hai ស្រុក Ninh Binh  (ភាគខាងជើងវៀតណាម) គឺល្បីឈ្មោះ ដោយមុខរបរប៉ាក់ដាក់ជរពីយូរយាណាស់មកហើយ។ ដោយមានការច្នៃប្រឌិត បន្សល់ទុកមកនូវមុខរបរកេរ្ត៍តំណែលរបស់ជីដូនជីតា ជាងក្នុងភូមិ Van Lam បាន បង្កើតឡើងផលិតផលប៉ាក់ដាក់ជរស្អាតអស្ចារ្យដែលអតិថិជននៅក្នុងនិងក្រៅ ប្រទេសចូលនិយម។  

        ស្ថិតនៅក្បែរមណ្ឌលកេរតំណែលបេតិកភ័ណ្ឌវប្បធម៌ធម្មជាតិពិភពលោក Trang An ភូមិ Van Lam ល្បីឈ្មោះដោយមុខរបរប៉ាក់ប្រពៃណីពីយូរយាណាស់មកហើយ។ បណ្ដាកេរតំណែលប្រវត្តិសាស្ត្រក្នុងភូមិបានសរឲ្យឃើញថា៖ របរ ប៉ាក់ដេរត្រូវបានបង្កើតឡើងនៅទីនេះតាំងពី៧០០ ឆ្នាំមុន។ មុននេះ អ្នកភូមិ Van Lam ប៉ាក់ដេរលំលៀកបំពាក់បំរើឲ្យពិធីការស្មារតីនៃរជ្ជកាលសក្ដិភូមិ។ ដល់ឆ្នាំ ១៩១០ លោកតា Dinh Ngoc Henh និងលោកតា Dinh Ngoc Xoan បាន រៀនចេះមុខរបរប៉ាក់ដាក់ជររបស់ជនបារាំងបន្ទាប់នោះបានបង្រៀនអ្នកភូមិនូមុខរបរនេះ។ ដោយមាន ភាពថ្វីដៃប៉ិនប្រសប់  Van Lam បានក្លាយទៅជាភូមិប៉ាក់ជរល្បីស្អាតបំផុតមួយនៅវៀតណាម។ លោក Vu Thanh Lam សិប្បករប៉ាក់មួយរូបនៅភូមិ Van Lam បានរៀបរាប់ថា៖  «មុខរបរប៉ាក់ត្រូវបានជីដូនជីតាបន្សល់ទុកមកពីជំនាន់មួយទៅជំនាន់មួយ។ ឆ្លងកាត់ ដំណាក់កាលលំបាក មុខរបរនេះនៅរក្សាបានហើយឆ្ពោះទៅទីផ្សារនៅ ឯបរទេស។ នាបច្ចុប្បន្ន របរប៉ាក់ត្រូវបានយកចិត្តទុកដាក់និងអភិវឌ្ឍន៍យ៉ាងខ្លាំង ក្លា។ ផលិតផលប៉ាក់នៃភូមិ Van Lam ត្រូវបាននាំចេញទៅទីផ្សារពិភពលោក ជាពិសេសគឺអឺរ៉ុបនិងអាស៊ីឦសាន។»

        ជាមួយចេសស្គមៗចម្រុះពណ៌ ក្រណាត់គ្រប់ប្រភេទនិងថ្វីដៃដ៏ប៉ិនប្រសប់ សិប្បករប៉ាកដេរនានានៅភូមិ Van Lam បានច្នៃប្រឌិតឡើងវណ្ណកម្មសិល្បៈស្អាត អស្ចារ្យ។ លោកស្រី Dinh Thi Loan សិប្បការិនីមួយរូបដែលរក្សបានបច្ចេកទេស ប៉ាក់ប្រពៃណី បានចែករំលែកថា៖

        «គ្រួសារខ្ញុំធ្វើមុខរបរប៉ាកជរអស់ ៣ ជំនាន់មកហើយ។ បណ្ដាគំរូបុរាណនិង បច្ចេកទេសប៉ាក់ប្រពៃណីរបស់ភូមិត្រូវបានអភិរក្សល្អ។ ប៉ាក់យ៉ាងម៉េចដើម្បីពណ៌ គួបផ្សំជាមួយគ្នាស្អាតឲ្យបាននិងទន់ភ្លន់។»

        ប្រសិនបើ លោកស្រី Dinh Thi Loan ល្បីឈ្មោះដោយបច្ចេកទេសប៉ាក់ចេស ពណ៌ នោះគឺសិប្បការិនី Hong Yen គឺជាអ្នកដំបូងដែលបានគួបផ្សំការប៉ាក់ជរ ជាមួយប៉ាក់ចេសចម្រុះពណ៌លើផលិតផលម៉ូដដូចជា៖ សំពត់ អាវ ស្បែកជើង និងកាបូប។ អាស្រ័យដោយនោះ ផលិតផលប៉ាកជររបស់ភូមិអភិវឌ្ឍន៍ដ៏ សម្បូរបែប។ នោះគឺ កំរាលពូក វាំងនន អាវ kimono ឬ អាវ hanbok កន្សែងដៃ គំនូរ ជាដើម។ លោកស្រី Dinh Thi Mai ម្ចាស់ហាងឧទ្ទេសនាមផលិតផលប៉ាក់ ជរលើវិថី Hang Gai ទីក្រុងហាណូយ បានឲ្យដឹងថា៖   «ជនជាតិវៀតណាមរៀនមុខរបរប៉ាក់ជរពីជនជាតិបារាំង។ ប៉ុន្តែ បច្ចេកទេសប៉ាក់របស់ជនវៀតណាមអភិវឌ្ឍន៍ដ៏លោតផ្លោះដោយមានគំរូសម្បូរបែបជាច្រើន។ បណ្ដាអតិថិជនលោកខាងលិចដែលបានបញ្ជាទំនិញ ក្នុងពេលទទួលផលិតផលគេភ្ញាក់ផ្អើលណាស់ដោយសារផលិតផលស្អាតជាងគំរូដែលគេនាំមក។ ទទួលបានការស្ងើចសរសើររបស់អតិថិជន ខ្ញុំមានមោទនភាពអំពីមនុស្សនិងស្រុកកំណើតរបស់ខ្លួនណាស់។»

        នាបច្ចុប្បន្ន ភូមិប៉ាក់ Van Lam មានអង្គភាពអាជីវកម្មចំនួន ៩ អង្គភាពផលិតរាប់សិបនិងជាងគ្រួសារចំនួន ៧០០ គ្រួធ្វើមុខរបរប៉ាក់ ចំណូល ជារៀលរាល់ឆ្នាំទទួលបានពី ៨០ ដល់ ៩០ ពាន់លានដុង។ ភូមិ Van Lam កំពុងគួបផ្សំយ៉ាងល្អការអភិវឌ្ឍន៍មុខរបរជាមួយទេសចរណ៍ដើម្បីជំរុញភូមិរបរអភិវឌ្ឍន៍ និរន្តរភាព៕

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ