ភូមិរបរវៀតណាមទាញយកប្រយោជន៍ពីបច្ចេកវិទ្យា៤.០

(VOVWORLD) - បដិវត្តន៍ឧស្សាហកម្មលើកទី៤កំពុងជះឥទ្ធិពលលើគ្រប់វិស័យនៃសេដ្ឋកិច្ចសង្គមលើទូទាំងពិភពលោក។ ដោយមិនស្ថិតនៅក្រៅនិន្នាការទូទៅនោះទេ ភូមិ របរនានានៃប្រទេសវៀតណាមក៏កំពុងប្រឈមមុខនឹងឱកាសនិងការសាកល្បងជាច្រើនដែលបដិវត្តន៍ឧស្សាហកម្មលើកទី៤នាំមកជូន។
ភូមិរបរវៀតណាមទាញយកប្រយោជន៍ពីបច្ចេកវិទ្យា៤.០ - ảnh 1 សិប្បករពូកែ ជាងពូកែ គឺជាដួងព្រលឹងនៃភូមិរបរ (រូបថត៖ VOV5)


 
មុននោះ ដោយសារតែភូមិរបរវៀតណាមភាគច្រើន ធ្វើផលិតកម្មដោយដៃ ដោយមិនបានឆ្លងកាត់បដិវត្តន៍ឧស្សាហកម្មលើកទី២និងលើកទី៣នោះឡើយ ទើបបានជា គេជួបការលំបាកជាច្រើនក្នុងការទទួលយកជាមួយនឹងបដិវត្តន៍ឧស្សាហកម្មលើកទី៤។ ចំពោះស្ថានភាពជាក់ស្ដែងនេះ ចាំបាច់ត្រូវមានដំណោះស្រាយដោយព្រមៗ គ្នា ពិសេសគឺត្រូវចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យា៤.០ ចាប់ពីការធ្វើផលិតកម្ម ការធ្វើអាជីវកម្ម រហូតដល់ការលក់ចេញផលិតផលនិងការអភិវឌ្ឍភូមិរបរផង ដែរ។ អ្នកជំនាញសេដ្ឋកិច្ច សាស្ត្រាចារ្យរងបណ្ឌិត Nguyen Thua Loc នៅមហា វិទ្យាល័យសេដ្ឋកិច្ចជាតិ បានអោយដឹងថា៖

        “ភូមិរបរនីមួយៗត្រូវកំណត់សមត្ថភាពឧស្សាហកម្មរបស់ខ្លួន ជាក់ស្ដែងគឺ កំពុងស្ថិតនៅក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី១ ទី២ ឬទី៣ ដើម្បីអោយមានផែនការ អភិវឌ្ឍន៍ឆ្ពោះទៅកាន់ឧស្សាហកម្មលើកទី៤។ ត្រូវមានការវិនិយោគឲ្យបានសមស្រប ពិសេសគឺម៉ាស៊ីន ឧបករណ៍ទំនើប និងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាវិនិ យោគសម្រាប់ធនធានមនុស្សផងដែរ ព្រោះថា សិប្បករពូកែ ជាងពូកែគឺជា ដួងព្រលឹងនៃភូមិរបរ។ ភូមិរបរក៏ត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញដោយខ្លួនឯង ដើម្បី លុបបំបាត់ចោលនូវផលិតផលបែបចាស់ៗដែលមិនសមស្របនឹងសម័យបច្ចុប្បន្ន ព្រម ទាំងច្នៃប្រឌិតនូវផលិតផលថ្មីៗផងដែរ។ ម្យ៉ាងវិញទៀតគឺត្រូវបើកទូលាយទីផ្សារ ដើម្បីមិនទុកអោយខ្លួនត្រូវពឹងផ្អែកទៅលើទីផ្សារណាមួយនោះទេ”។

        នាពេលកន្លងទៅ ភូមិរបរវៀតណាមបានខិតខំប្រឹងប្រែងស្រាវជ្រាវបច្ចេកវិទ្យាថ្មី អនុវត្តន៍ បច្ចេកវិទ្យាស្វ័យប្រវត្តិដើម្បីកាត់បន្ថយពេលវេលាផលិតកម្ម បង្កើនទិន្នផលនិងសន្សំសម្ចៃការចំណាយ។ ទន្ទឹមនឹងនោះ ការចូលរួមយ៉ាង សកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលជាមួយសហគ្រាសនៅក្នុងនិងក្រៅ ប្រទេស ក៏ជាទិសដៅថ្មីរបស់ភូមិរបរវៀតណាមផងដែរ។ លោក Luu Duy Dan ប្រធានសមាគមន៍ភូមិរបរវៀតណាម បានអោយដឹងថា៖

        “ត្រូវមានការតភ្ជាប់គ្នារវាងភូមិរបរជាមួយក្រសួង ស្ថាប័ន តំបន់ និងសហ គ្រាសដើម្បីស្វែងរកទិសដៅអភិវឌ្ឍន៍។ ក្រៅពីការបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍ប្រភព ធនធានមនុស្ស យើងក៏ត្រូវរៀបចំតំបន់វត្ថុធាតុដើមដើម្បីបើកទូលាយផលិតកម្ម ជំរុញ ការពន្លឿនពាណិជ្ជកម្មនិងផ្សព្វផ្សាយផលិតផលផងដែរ”។

        បដិវត្តន៍ឧស្សាហកម្មលើកទី៤បានបើកចេញកាណាល់លក់ដូរ ផលិតផល ជាច្រើន។ នាបច្ចុប្បន្ន នៅភូមិរបរជាច្រើន គេមិនត្រឹមតែលក់ទំនិញនៅក្នុងហាង ប៉ុណ្ណោះទេ ថែមទាំងលក់តាមវ៉ែបសាយពាណិជ្ជកម្មអេឡិចត្រូនិកនិងបណ្ដាញ សង្គមទៀតផង។ ភូមិរបរវៀតណាមកំពុងផ្តោតទៅលើការកសាងលំហពាណិជ្ជ កម្មអេឡិចត្រូនិកដ៏ទំនើប ដោយជំរុញការទាក់ទងជាមួយអតិថិជនតាមរយៈ អនឡាញ់ក៏ដូចជាអនុញ្ញាតអោយអតិថិជនចូលរួមរចនាផលិតផលផងដែរ។ លោក Ta Van Tuong នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទទីក្រុងហាណូយ បានអោយដឹងថា៖

        “បដិវត្តន៍លើកទី៤គឺជាការតភ្ជាប់គ្រប់យ៉ាងទាំងអស់ ជាសេដ្ឋកិច្ចបញ្ញានិងជា ប្រាជ្ញាសិប្បនិម្មិត។ ដោយហេតុនេះ ផលិតផលនៃភូមិរបរវៀតណាមនាពេលសព្វថ្ងៃ មានលក្ខណៈខុសប្លែកជាច្រើនបើប្រៀបធៀបនឹងសម័យកាលមុនៗ។ នាសព្វថ្ងៃនេះ មិនចាំបាច់ផលិតដោយបរិមាណធំនោះទេ ប៉ុន្តែត្រូវមានផលិតផលពិសេស ដែល មានអត្តសញ្ញាណវប្បធម៌របស់វៀតណាម”។

        ភូមិរបរវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងខឿនសេដ្ឋកិច្ចសង្គមជាតិ ជាពិសេស គឺក្នុងបរិបទដែលបដិវត្តន៍ឧស្សាហកម្មលើកទី៤កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ នាបច្ចុប្បន្ន នៅវៀតណាមមានភូមិរបរប្រមាណ៥៤០០ភូមិ ដែលប្រកបរបរ ចំនួន៥០មុខ និងបង្កើតការងារធ្វើសម្រាប់ពលករជាង១១លាននាក់។ ផលិតផល ពីភូមិរបរវៀតណាមត្រូវបាននាំចេញទៅកាន់ប្រទេសនិងតំបន់ដែនដីចំនួន១៦០ កន្លែង ដោយនាំមកនូវទំហំពាណិជ្ជកម្មប្រមាណ១ពាន់៧រយលានដុល្លាអាមេរិក ក្នុងមួយឆ្នាំ។ ការទាញយកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មលើកទី៤ក្នុងការ អភិវឌ្ឍភូមិរបរនោះ មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកទៅក្នុងការកសាងជនបទថ្មី និងបង្កើតការងារធ្វើសម្រាប់ពលករ ក្នុងតំបន់ទៀតផង។ នេះក៏ជាវិធានការមួយដើម្បីអភិរក្សនិងពង្រីកតំលៃវប្បធម៌ ប្រពៃណីរបស់ប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ